ដោយៈប៊ី
ហុងកុងៈ វិនិយោគចិនដីគោកកំពុងតែវិលត្រឡប់ មករកទីផ្សារអចលនទ្រព្យរបស់ហុងកុងវិញ ដោយចំណាយរាប់លានដុល្លារទិញដី និងតំបន់ការិយាល័យ ការគាំទ្ររបស់ប្រទេសចិនលើទឹកដីហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។
ក្រុមហ៊ុនអភិវឌ្ឍន៍ចិនទទួលដីចំនួន៦ទីតាំង ក្នុងចំណោមទីតាំងទាំង១៣ នៅក្នុងការដេញថ្លៃរដ្ឋាភិបាល ចាប់តាំងពីខែកក្កដាឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយក្រុមហ៊ុនColliers International។
របាយការណ៍បានបង្ហាញថា វិនិយោគិនចិនក៏បានធ្វើកិច្ចព្រមព្រៀងទិញលក់ដីនៅតាមព្រំដែន ហុងកុងស្ទើរតែទាំងអស់។ការវិនិយោគយ៉ាងសកម្ម ក្នុងវិស័យអចលនទ្រព្យហុងកុងពីក្រុមហ៊ុនអាជីវកម្មរបស់រដ្ឋ និងឯកជន គឺដោយសារមានការផ្តល់ទំនុកចិត្តនៅក្នុងទីក្រុង ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសេរីភាពប្រជាជនហុងកុង និងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
គណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍មុនថា ប្រទេសចិននឹងផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុរបស់ខ្លួន ដែលកំពុងធ្វើជំនួញនៅហុងកុង។
និយតករ ក៏បានសង្កត់ធ្ងន់ថា ស្ថានភាពទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនេះ នឹងមិនចុះខ្សោយ ដោយសារភាពតានតឹងរវាងចិន និងអាមេរិកឡើយ។
ក្រុមហ៊ុនColliers ឱ្យដឹងនៅក្នុងរបាយការណ៍ ដែលដឹកនាំធ្វើឡើងដោយលោក Rosanna Tang ប្រធានការស្រាវជ្រាវ ថា “យើងជឿជាក់ថា ក្រុមហ៊ុន និងមូលធនដីគោកនឹងបន្តស្វែងរកឱកាស ដែលក្លាយជារលកមួយនៃតម្រូវការ នៅក្នុងទីផ្សារជួល និងការវិនិយោគហុងកុង”។
ក្រុមហ៊ុនបានលើកឡើងពីសេដ្ឋកិច្ចធន់របស់ចិន គំនិតផ្តួចផ្តើមហិរញ្ញវត្ថុឆ្លងកាត់ព្រំដែនក្នុងការគ្រប់គ្រងភាគហ៊ុន និងទ្រព្យសម្បត្តិទ្រព្យ មូលធនរបស់ទីក្រុងហុងកុងសម្រាប់ការកៀគរប្រាក់ និងផែនការតំបន់ Greater Bay Area“។
ការទិញដីដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងឆ្នាំនេះ គឺធ្វើឡើងដោយក្រុមហ៊ុនរដ្ឋ China Mobile ដែលបានចំណាយទឹកប្រាក់ចំនួន៥,៦ ពាន់លានដុល្លារហុងកុង(ជិត ៩៨៨លានដុល្លារអាមេរិក) l;តំបន់ឧស្សាហកម្មមួយនៅតំបន់Sha Tin កាលពីខែកក្កដា។ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ក្រុមហ៊ុនបានចំណាយ៥៥ភាគរយមុន។
ក្រុមហ៊ុនធានារ៉ាប់រង Ping An Insurance និងក្រុមហ៊ុនChina Cinda Asset Management គឺជាអ្នកទិញធំជាងគេពីរ បើគិតការទិញសរុបនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ហុងកុង ក្នុងរយៈពេល១២ខែចុងក្រោយ។ នេះបើយោងក្រុមហ៊ុន Colliers៕ BLOOMBERG៕