មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត បាន​បើក​ដំណើរការ​នៅ​ក្រុងព្រះសីហនុ

0

ដោយ វុត្ថា

ព្រះសីហនុៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយទៀត បានចាប់ផ្តើម​បើក​ដំណើរការ​អាជីវកម្ម​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​ចំណាយពេល​សាងសង់​អស់​រយៈពេល១៥ខែ។

មជ្ឍមណ្ឌល​ពា​ណិ​ជ្ចក​ម្ម​ថ្មី​មួយ​នេះ ត្រូវបាន​បណ្តាក់ទុន​វិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ក្នុងស្រុក ក្នុង​រង្វង់​ទឹកប្រាក់​ជាង១,៥លាន​ដុល្លា​អាមេរិក  ដោយមាន​ការបែងចែក​ជា​តំបន់​អាជីវកម្ម​ដាច់ដោយឡែក​ផ្សេង​ពីគ្នា ដូចជា​ទីតាំង​លក់​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ទីតាំង​លក់​គ្រឿងសម្អាង ទីតាំង​លក់​ចំណីអាហា​រដ្ឋា​ន និង​តំបន់​លក់ទំនិញ​ផលិតផល​ជាច្រើន​ទៀត ក្រោម​ការសាងសង់​ជា​ស្តង់​ចំនួន៤០៨ ស្តង់ ទី​ចំណតរថយន្ត ៩០កន្លែង  និង​មាន​បណ្តាញ​សង្គ្រោះបន្ទាន់​ចំនួន៥កន្លែង​ផងដែរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម តារា​សំណាង មាន​អាស័យដ្ឋាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នៅ​ជិត​រោងចក្រ​ស្រា​បៀរ​អង្គរ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដា​រា សំណាង បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មាន​រយៈពេល១៥ខែ និង​បានបញ្ចប់​ការសាងសង់​ទាំងស្រុង នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។

លោក គួច  ចំរើន អភិបាលខេត្ត​ព្រះសីហនុ  បាន​សាទរ​ចំពោះ​ការវិនិយោគ​ដោយ​អ្នកវិនិយោគ​ខេត្ត​ព្រះសីហនុ មួយ​នេះ  ដោយ​សូមឱ្យ​អាជីវករ​ទាំងអស់​គោរព​ឱ្យបាន​នូវ​ស្តង់ដា​អនាម័យ  ព្រមទាំង​សហការ​ល្អជា​មួយ​ម្ចាស់​គម្រោង  និង​អាជ្ញាធរ​ដែនដី។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ដើម្បី​លើកកម្ពស់ និង​បង្កើន​កំនើនសេដ្ឋកិច្ច​ក្នុង​ខេត្ត រដ្ឋាភិបាល​បាន​ស្ដារឡើងវិញ​ទាំងស្រុង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បន្ទាប់ពី​ទទួលរង​ការខូចខាត ដោយសារ​កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លង​ម ក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ ដែល​មិន​ធ្លាប់មាន​ពីមុនមក ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ។

ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំ រូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ។

ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ​ទេស​ចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​បានយូរ​អង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here