អ្នកជំនាញបង្ហើបពីទំហំនិងទីតាំងដីដែលត្រូវទិញទុកយកចំណេញ

0

ដោយវុត្ថា

ភ្នំពេញៈ ទីផ្សារដីធ្លីនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មាឆ្នាំកន្លងមកនេះ មានសន្ទុះយ៉ាងខ្លំាង ដែលជំរុញឱ្យអ្នករកស៊ី និងអ្នកវិនិយោគជាច្រើន បានស្វែងរកឱកាសទិញទុកលក់យកចំណេញ នាពេលខាងមុខ តែមនុស្សមួយចំនួនមិនបានដឹងពីទំហំដីដែលត្រូវទិញទុកលក់ចំណេញនោះទេ។

លោកស្រីតាំង ហ៊ួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ Propertyarea.asiaនាព្រឹកថ្ងៃទី៣១ សីហានេះថា ការិវនិយោគលើវិស័យដីធ្លី មិនមែនចេះតែទិញនោះទេ ពោលគឺត្រូវសិក្សាពីសក្តានុពលរបស់វា ឱ្យបានហ្មត់ចតមុននឹងសម្រេចចិត្តទិញទុក។

លោកស្រីថ្លែងថា “ការិវនិយោគដីធ្លី ដើម្បីបានចំណេញ គឺអាស្រ័យទៅលើលំហូរសាច់ប្រាក់គ្រប់គ្រាន់ បើទិញប្រភេទដីសម្រាប់សាងសង់ខុនដូ ត្រូវការចំណាយច្រើន តែបើចង់ទិញដីទុកចំណេញលឿន គឺទិញដីនៅតាមជាយក្រុង ដែលជាតំបន់មានការអភិវឌ្ឍន៍ និងមានគម្រោងជាច្រើន ដែលមានហំចាប់ពី១០x ២០ ឡើងទៅ”។លោកស្រីបន្តថា “ដើម្បីទិញដីវិនិយោគឆាប់បានចំណេញ គួរកុំទិញដីទំហំប្រមាណ៥x 20 ម៉ែត្រ ព្រោះពិបាកក្នុងការលក់យកចំណេញណាស់  និងពិបាកក្នុងការសាងសង់លំនៅឋាន ឬ អភិវឌ្ឍផ្សេងទៀត”។

លោកស្រីបន្ថែមថា បើកចង់ទិញដីធ្លីទទួលបានផលចំណេញខ្ពស់ គួរទិញដីក្បាលចាប់១០ម៉ែត្រឡើងទៅ ដែលមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ និងសាងសង់សំណង់ផ្សេងៗ។

លោកស្រីតាំង ហ៊ួរ បានពន្យល់ទៀតថា “បើវិនិយោគដីនៅតាមជាយក្រុងត្រូវស្វែងដីណាដែលមានទំហំធំៗ ព្រោះងាយស្រួលក្នុងការលក់ចេញវិញ និងស្វែងតំបន់ណាដែលមានសក្តានុពល និង មានការអភិវឌ្ឍន៍គម្រោងផ្សេងៗផងដែរ”។

តែយ៉ាងណា លោកស្រីថា  ការទិញដីធ្លី មិនមែនចេះតែទីតាមការនឹកឃើញនោះទេ ត្រូវសិក្សា និងស្វែងយល់ពីសក្តានុពលតំបន់ជុំវិញ ឱ្យបានច្បាស់លាស់ (ដីហ្វុងស៊ុយ) ។ លោកស្រីបញ្ជាក់ថា បើកមិនចេះទិញទេ ត្រូវស្វែងភ្នាក់ងារអចលនទ្រព្យដែលមានជំនាញច្បាស់លាស់ ទើបការវិនិយោគបន្តទទួលបានផលចំណេញខ្ពស់ និងមិនខាតបង់ប្រយោជន៍។

ចំណែកលោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានឱ្យដឹងថា ទាក់ទងនឹងហំដីដែលត្រូវវិនិយោគ គឺមិនសំខាន់ប៉ុន្មាននោះទេ វាអាស្រ័យលើលំហូសាច់ប្រាក់សម្រាប់អ្នកវិនិយោគ ព្រោះដីធ្លីប្រភេទណា ក៏នៅតែអាចលក់ចេញបាន គ្រាន់តែចំណាយពេលយូរ ឬឆាប់តែប៉ុណ្ណោះ ។

លោកបន្តថា “សម្រាប់អ្នកវិនិយោគមានលុយច្រើនអាចទិញដីទំហំធំ និងអ្នកមានលុយតិច អាចទិញក្នុងទំហំតូច ទៅតាមលុយដែលមានប៉ុណ្ណោះ ជាមួយគ្នាននេះចំណូ​លឬប្រាក់ចំណេញក៏ខុសគ្នាដែរនៅពេលដែលលក់ចេញទៅវិញ”។

លោកគឹមសួគ៌បន្ថែមថា ការទិញដីវិនិយោគនេះ ត្រូវដឹងពីគោលបំណងរបស់ខ្លួឱ្យបានច្បាស់ មុននឹងសម្រេចចិត្តទិញ (ដីសាងសង់ប្រភេទផ្ទះល្វែង ខុនដូ និងវីឡា) តែសម្រាប់ដីដែលមានទំហំធំគឺអាចសាងសង់ ឬអភិវឌ្ឍន៍អគារច្រើនប្រភេទបាន អាស្រ័យលើទំហំសាច់ប្រាក់របស់អ្នកវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here