Meridian International Holding ឈ្នះ​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍ​ល្អ​ដាច់​គេលើ​គម្រោង​ប្រណីត Flatiron by Meridian

0

ដោយ ពេជ្រ

ភ្នំពេញៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​លំដាប់​អន្តរជាតិ Meridian International Holding បានទទួល​ពានរង្វាន់​ក្នុងនាម​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អផ្តាច់គេ និង​ពានរង្វាន់​អម​ជាច្រើន​ទៀត ក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់​ដ៏​ធំ​ប្រចាំឆ្នាំ​នៃ​ទ្វីបអាស៊ី។

ការរៀបចំ​ពានរង្វាន់ ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Property Guru Cambodia នៃ​ឆ្នាំ២០២០នេះ ក្រុមហ៊ុន​នេះ​បានរៀបចំ​ពានរង្វាន់​សរុប​ចំនួន៣២ នៃ​កម្មវិធី​ប្រចាំឆ្នាំ​លើក​ទី៥របស់ខ្លួន ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ។

យោងតាម​សេចក្តីប្រកាស​ព៌​ត​មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា នេះ​គឺជា​រាត្រី​មួយ​ប្រកបដោយ​ភាព​ចែងចាំង និង​មិនអាច​បំភ្លេច​បានឡើយ ដែល​ក្រុមហ៊ុន Meridian International Holding ទទួលបាន​ពានរង្វាន់​រហូតដល់​ទៅ១៣ សម្រាប់​គម្រោង Flatiron by Meridian ដែលជា​គម្រោង​ថ្មី​ចុងក្រោយ​របស់​ក្រុមហ៊ុន ដោយ​រួមបញ្ចូល​ទាំង ពានរង្វាន់​ទទួល​បានការ​ស្ងើចសរសើរ ជាពិសេស (Highly commended) និង​ការទទួលស្គាល់​ជាពិសេស មកលើ​ក្រុមហ៊ុន​ផងដែរ។

គម្រោង Flatiron by Meridian បានផ្តល់​ជា​ប្លង់​កម្ម​សិទ្ធ​អចិន្ត្រៃយ៍​ដល់​អ្នកវិនិយោគ ដែល​ផ្តោតលើ​អគារ​អភិវឌ្ឍន៍​ចម្រុះ និង​មាន​ទីតាំង​នៅក្នុង​បេះដូង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៃ​ទីក្រុង​ភ្នំពេញ។

ខាងក្រោម​នេះ​គឺជា​ពានរង្វាន់​ចំនួន៨ ដែល​ក្រុមហ៊ុន​ទទួលបាន៖

  • ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ល្អ​ដាច់​គេ
  • ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​ពហុមុខ​ងារ​ល្អ​ដាច់​គេ
  • ពានរង្វាន់​ការអភិវឌ្ឍ​លំនៅដ្ឋាន​បម្រើសេវា​កម្ម​ល្អ​ដាច់​គេ
  • ពានរង្វាន់​អគារ​ពហុមុខ​ងារ​ដែល​មានការ​រចនា​ម៉ូត​ខាងក្នុង​ល្អ​ដាច់​គេ
  • ពានរង្វាន់​លំនៅដ្ឋាន​បម្រើសេវា​កម្ម ដែលមាន​ការ​រចនា​ខាង​ស្ថា​ប័​ត្យ​កម្ម​ល្អ​ដាច់​គេ។
  • ពានរង្វាន់​អគារ​ពហុមុខ​ងារ​ដែល​មានការ​រចនា​ខាង​ស្ថា​ប័​ត្យ​កម្ម​ល្អ​ដាច់​គេ។
  • ការទទួលស្គាល់​ជាពិសេស​លើ​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម
  • ការទទួលស្គាល់​ជាពិសេស​លើ​ការ​រចនា​ម៉ូត​ប្រកបដោយ​និរន្តរភាព។

ការបើក​សម្ពោធ​អគារ នៅ​ចំ​ទីតាំង​កណ្តាល​នៃ​រាជធានី​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ

ឡើង​នូវ​ការអភិវឌ្ឍ​នៅក្នុង​តំបន់ តាមរយៈ​ការបង្កើត​អគារ​អភិវឌ្ឍន៍​ចម្រុះ​ថ្មី យ៉ាង​រស់​រវើក​មួយ។ ក្រុមហ៊ុន​អភិវឌ្ឍន៍ បាន​បង្កើត​ឲ្យ​មាន​ទីតាំង​ប្រមូលផ្តុំ​មនុស្ស​មួយ ដែលជា​ក្តី​ប្រាថ្នា​របស់​អតិថិជន ហើយ​ដែល​យើង​អាច​មើលឃើញ តាមរយៈ​សមិទ្ធិផល​នៃ​អគារ​លេចធ្លោ​កម្ពស់៤១ជាន់ និង​ទទួលបាន​ពានរង្វាន់​មួយ​នេះ។

អគារ​នេះ​មាន​ការិយាល័យ​ធ្វើការ​ចំនួន ៣០០យូ​នី​ត ហាង​ទំនិញ​ចំនួន៥ ហាង​ភេសជ្ជៈ​និង​ភោជនីយដ្ឋាន និង​មាន​អា​ផាត​មិន-អូ​តែ​ល​ចំនួន៣២២យូ​នី​ត ដែល​នឹងត្រូវ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន The Ascott Limited ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន CapitaLand Limited ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ទី១ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងការ​គ្រប់គ្រង​លំនៅដ្ឋាន​បម្រើសេវា​កម្ម​បែប​អន្តរជាតិ។

ការ​រចនា​ម៉ូត​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​គេ​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ជម្រុញ​កម្រិត​ថ្មី​មួយ​នៃ​ការ​រចនា​ម៉ូត និង​ដើម្បី​លើកទឹកចិត្ត​ការរស់នៅ តាមបែប​ផែន​រស់​រវើក​និង​ការធ្វើការងារ​បែប​បរិយាកាស​ថ្មី ទៅដល់​អ្នកប្រើប្រាស់ តាមរយៈ​សមាហរណកម្ម​នៃ​អាជីវកម្ម​ប្រកបដោយ​ការគិត​ពិចារណា​ខ្ពស់ និង​ជម្រើស​នៃ​ការសម្រាកលំហែរ។

ដោយមាន​ការវិនិច្ឆ័យ​និង​ដាក់ពិន្ទុ ពី​សំណាក់​អ្នកជំនាញ​ឯករាជ្យ​ពី៩ ផ្នែកផ្សេងៗគ្នា មានដូចជា​ផ្នែក​រចនា​ម៉ូត គុណភាព សេវាកម្ម គំនិត​បង្កើត​ថ្មី ភាពជា​ម្ចាស់​គំនិត​ដើម និង​ការប្តេជ្ញាចិត្ត​ទៅរក​និរន្តរភាព ពានរង្វាន់ Property Guru នេះ ត្រូវបានគេទទួលស្គាល់​ថា​ជា​កម្មវិធី​ដ៏​ល្អ​មួយ​នៅក្នុង​វិស័យនេះ។

គណៈកម្មការ​ធ្វើការ​ទទួល​ស្គាល់ ចំពោះ​គម្រោង​អចលនទ្រព្យ​ណា ដែលមាន​ការចូលរួម​ចំណែក ទៅក្នុង​ការសាងសង់​ដោយ​គិតគូរ ទៅលើ​បរិស្ថាន​និង​សហគមន៍ ក៏ដូចជា​ភាពល្អ​ដាច់​គេ​លើ​ការ​រចនា​ម៉ូត សោភ័ណភាព និង​មុខងារ​ចម្រុះ​នៃ​អគារ។

សម្រាប់​ឆ្នាំ​កន្លងទៅនេះ ក្រុមហ៊ុន Meridian International Holding ចេះតែ​បន្ត​ពង្រឹង​ខ្លួន​កាន់តែ​រឹងមាំទៅៗ ដោយ​ចាប់ផ្តើម​ពី​ការអភិវឌ្ឍ​អចលនទ្រព្យ​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្ពស់​នៅ​រាជធានី​ភ្នំពេញ។ ចំពោះ​ពានរង្វាន់​ថ្មី​នេះ ជា​កម្លាំងចលករ​មួយ​ថ្មី ដែល​ជម្រុញ ក្រុមហ៊ុន​ឲ្យ​កាន់តែ​មានការ​ប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​ថ្មី និង​ផ្តោតទៅលើ​មុខងារ​ចម្រុះ​សម្បូរបែប​នៃ​អគារ និង​ផ្នត់គំនិត​ដែល​រួមបញ្ចូល​ទាំង​បែបបទ​នៃ​ការរស់នៅ ដែលជា​សេចក្តីប្រាថ្នា​របស់​អតិថិជន និង​អ្នករស់នៅ​ទីក្រុង ក៏ដូចជា​ការប្តូរ​មុខមាត់​ថ្មី​នៃ​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here