ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមពិភាក្សាដោះស្រាយផលប៉ះពាល់សំណង់មិនរៀបរយនៅលើទីតាំងវិនិយោគនៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ដើម្បីពន្លឿងការអភិវឌ្ឍន៍។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នេះគឺជាកិច្ចប្រជុំដោះស្រាយដំបូង ដោយមានការចូលរួមពីតំណាងមកពីក្រសួងរៀបចំដី រដ្ឋបាលខេត្ត តំណាងក្រុងមហ៊ុនវិនិយោគ និងភាគីពាក់ព័ន្ធនានាធ្វើឱ្យយ៉ាងណាដោះស្រាយសំណង់ដែលមិនរៀបរយនៅទីនោះ។
លោកបន្តថា ចំពោះលទ្ធផលបឋម ភាគីទាំងអស់បានសម្រេចចុះទៅប្រមូលទិន្នន័យប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងនៅលើទីតាំងជាក់ស្តែង និងកំពុងអាស្រ័យផល ។
លោកបន្ថែមថា “ជាមួយគ្នានេះ ក៏នឹងចុះស្រាវជ្រាវចងក្រងឯកសារ បទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹង ការវិនិយោគរបស់ក្រុមហ៊ុនឯកជននៅលើកោះរ៉ុងនេះ ហើយក៏នឹងដោះស្រាយផលប៉ះពាល់ទៅលើដីធ្លី ពាក់ព័ន្ធនឹងស្ថាប័នរដ្ឋមួយចំនួនទៀតផងដែរ” ។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីចុងសប្តាហ៍កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការពិភាក្សាដោះស្រាយផលប៉ះពាល់នៅលើទីតាំងវិនិយោគនៅផ្នែកមួយនៃភូមិកោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ មានការចូលរួមពី តំណាងក្រសួងជំនាញ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុផងដែរ ។
កោះរ៉ុងសន្លឹម គឺជាដែនកោះមួយដែលនៅមិនឆ្ងាយពីកោះរ៉ុងឡើយ ដោយកោះនេះ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្ននេះ បានឹងក្លាយជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញបំផុតនៅក្នុងដែលសមុទ្ររបស់កម្ពុជា។
កោះរ៉ុងសន្លឹមមានចម្ងាយពីក្រុងព្រះសីហនុប្រវែង ៣៨ គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅចំនួន ៥ភូមិ ដែលភាគច្រើនប្រកបមុខរបរជានេសាទ និងមានផ្ទៃឌីទំហំ ប្រមាណ ៥០០០ ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១គីឡូម៉ែត្រ ៕
អរគុណសម្រាប់ព័ត៌មាននេះ ក៏ដូចជាព័ត៌មានផ្សេងៗទៀត។ ដោយឡែកសូមជួយពិនិត្យឡើងវិញ ទាក់ទងនឹងទីតាំងរបស់ភូមិនិងសង្កាត់កោះរ៉ុងសន្លឹម។ បើផ្អែកតាមអនុក្រឹតលេខ០២អនក្រ.បក ចុះថ្ងៃទី៩ ខែមករា ស្តីពីការបង្កើតក្រុងកោះរ៉ុង សង្កាត់កោះរ៉ុងសន្លឹម ត្រូវបានកាត់ចេញពីក្រុងព្រះសីហនុ និងបញ្ចូលមកជាផ្នែកមួយនៃក្រុងកោះរ៉ុង។