ធនាគារអភិវឌ្ឍន៍អាស៊ីៈ តំបន់អាស៊ីចាប់ផ្តើមងាកចេញពីវិបត្តិសេដ្ឋកិច្ចសកល

0

ដោយៈម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចនៅទូទាំងទ្វីបអាស៊ី(ADB) កំពុងអភិវឌ្ឍនឹងធ្លាក់ចុះជាលើកដំបូងនៅឆ្នាំនេះ ក្នុងរយៈពេលជិត៦ទសវត្សរ៍ ប៉ុន្តែសេដ្ឋកិច្ចនឹងងើបឡើងវិញនៅឆ្នាំក្រោយ ខណៈតំបន់នេះចាប់ផ្តើមងាកចេញពីការវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺ COVID-19។ នេះបើយោងតាមរបាយការណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។

របាយការណ៍ទស្សនវិស័យបច្ចុប្បន្នភាព នៃការអភិវឌ្ឍអាស៊ី (ADO) ឆ្នាំ ២០២០ បានព្យាករណ៍ថា កំណើនផលិតផលសរុបក្នុងស្រុក០.៧ភាគរយ សម្រាប់កំណើននៅអាស៊ីនៅឆ្នាំនេះ ដែលជាកំណើនសេដ្ឋកិច្ចអវិជ្ជមានលើកដំបូង ចាប់តាំងពីដើមទសវត្សរ៍១៩៦០។ កំណើនសេដ្ឋកិច្ចនឹងកើនឡើងដល់ ៦,% ក្នុងឆ្នាំ ២០២១។ នេះនឹងនៅតែធ្វើឱ្យសេដ្ឋកិច្ចនៅឆ្នាំក្រោយ ទាបជាងការព្យាករណ៍ ទុកមុនពេលការផ្ទុះឡើងនៃជំងឺCOVID-19 ដែលបង្ហាញថា អក្សរL ជាជាងអក្សរVក្នុងការងើបឡើងវិញ។ ប្រហែល៣ ភាគ៤ នៃសេដ្ឋកិច្ចក្នុងតំបន់រំពឹងថា នឹងមានកំណើនអវិជ្ជមាននៅឆ្នាំ២០២០។

លោកYasuyuki Sawada ប្រធានសេដ្ឋវិទូADBមានប្រសាសន៍ថា សេដ្ឋកិច្ចភាគច្រើននៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកអាចរំពឹងថា នឹងមានផ្លូវរីកចម្រើនដ៏លំបាកមួយសម្រាប់ឆ្នាំ ២០២០។ លោកបន្ថែមថា ការគំរាមកំហែងផ្នែកសេដ្ឋកិច្ច ដែលបង្កឡើងCOVID-19 គឺនៅតែមានសក្តានុពលនៅឡើយ ខណៈដែលរលកលើកទី១ ឬការផ្ទុះឡើងវិញអាចបណ្តាលឱ្យមានវិធានការទប់ស្កាត់បន្ថែមទៀត

លោកបានបន្តថា ការចាត់វិធានការ និងសម្របសម្រួលជាជំហានៗ ដើម្បីដោះស្រាយជំងឺរាតត្បាត ដែលមានអាទិភាពគោលនយោបាយ ផ្តោតលើការការពារអាយុជីវិត និងជីវភាពរបស់ប្រជាជន ដែលងាយរងគ្រោះបំផុត និងធានាឱ្យមានការវិលត្រឡប់មកធ្វើការវិញដោយសុវត្ថិភាព និងចាប់ផ្តើមសកម្មភាពអាជីវកម្មឡើងវិញ នឹងបន្តមានសារសំខាន់ ដើម្បីធានាការងើបឡើងវិញក្នុងរបស់តំបន់ ប្រកបដោយបរិយាប័ន និងមាននិរន្តរភាព

ជំងឺរាតត្បាតរីករាលដាលរយៈពេលវែង នៅតែជាហានិភ័យដ៏ធំបំផុតចំពោះទស្សនវិស័យកំណើនក្នុងតំបន់នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ដើម្បីកាត់បន្ថយហានិភ័យ រដ្ឋាភិបាលក្នុងតំបន់ បានផ្តល់ការឆ្លើយតបជាគោលនយោបាយជាច្រើន រួមមាន កញ្ចប់ជំនួយគោលនយោបាយ ដែលភាគច្រើនគាំទ្រដល់ប្រាក់ចំណូល ដល់ចំនួន៣,៦ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១៥ ភាគរយនៃផលិតផលក្នុងស្រុក។

ហានិភ័យធ្លាក់ចុះផ្សេងទៀត កើតឡើងពីភាពតានតឹង ខាងភូមិសាស្ត្រនយោបាយ រួមទាំងការកើតឡើងនៃជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាភាពងាយរងគ្រោះខាងហិរញ្ញវត្ថុ ដែលអាចបង្កឡើងដោយជំងឺរាតត្បាតរយៈពេងវែង។

ចិនគឺជាសេដ្ឋកិច្ចមួយ ក្នុងចំណោមសេដ្ឋកិច្ចមួយចំនួននៅក្នុងតំបន់ ដែលកំពុងឆ្លើយតបនឹងការធ្លាក់ចុះ។

សេដ្ឋកិច្ចប្រទេសនេះត្រូវបានរំពឹងថានឹងកើនឡើង១,%នៅឆ្នាំនេះ និង៧,% ក្នុងឆ្នាំ២០២១ ជាមួយនឹងវិធានការណ៍សុខភាពសាធារណៈ ដែលទទួលបានជោគជ័យសម្រាប់កំណើន។ នៅក្នុងប្រទេសឥណ្ឌា ដែលបានបិទទ្វារប្រទេស បានរាំងស្ទះដល់ការចំណាយរបស់អតិថិជន និងអាជីវកម្ម ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ២៣,៩ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ និងសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ៩ភាគរយក្នុងឆ្នាំ២០២០ មុនពេលងើបឡើងវិញ៨ភាគរយនៅឆ្នាំសារពើពន្ធ ២០២១។

អនុតំបន់អាស៊ីកំពុងរំពឹងថា នឹងមានកំណើនអវិជ្ជមាននៅឆ្នាំនេះ លើកលែងតែអាស៊ីបូព៌ា ដែលត្រូវបានព្យាករណ៍ថានឹងកើនឡើង១,% និងងើបឡើងវិញយ៉ាងខ្លាំងដល់៧,០ភាគរយក្នុងឆ្នាំ២០២១។សេដ្ឋកិច្ចខ្លះពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្មនិងទេសចរណ៍ជាពិសេសនៅប៉ាស៊ីហ្វិកនិងអាស៊ីខាងត្បូងប្រឈមមុខនឹងការធ្លាក់ចុះទ្វេដងនៅឆ្នាំនេះ។

ការព្យាករណ៍បានបង្ហាញថា ភាគច្រើននៃទ្វីបអាស៊ីកំពុងរីកចម្រើន នឹងងើបឡើងវិញនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here