ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពង្រឹងកភស្តុភារកម្ម នៅទូទាំងប្រទេស ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាកទុនវិនិយោគ នៅកម្ពុជា និង ប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
ដោយវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងពង្រឹងកភស្តុភារកម្ម នៅទូទាំងប្រទេស ដើម្បីទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាកទុនវិនិយោគ នៅកម្ពុជា និង ប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការធ្វើឱ្យប្រសើរឡើង នូវភស្តុភារកម្មនៅក្នុងប្រទេសនាពេលនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចមានការរីកចំរើន និងទាក់ទាញ ការវិយោគកាន់តែបានច្រើនថែមទៀត ជាពិសេសតម្លៃដឹកជញ្ជូនកាន់តែចុះថ្លៃ ។
លោកបន្តថា “បណ្តាញភស្តុភារនេះ នឹងធ្វើឱ្យមានបណ្តាញទំនាក់ទំនង កាន់តែល្អប្រសើរជាមួយនឹងបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក ដែលជំរុញឱ្យការដឹកជញ្ជូ ននៅក្នុងប្រទេសចុះថ្លៃ និងធ្វើឱ្យមានវិនិយោគិនមកបណ្តាក់ទុនច្រើន និងផ្តល់ឱកាសការងារដល់ពលរដ្ឋ” ។ លោកបន្ថែមថា “បណ្តាញភស្តុភារនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគចូលមកក្នុងប្រទេសកម្ពុជា” ។
លោកបន្តថា ដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជា ខិតខំពង្រឹងធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលចំពោះបណ្តាញផ្លូវ ដោយបានអភិវឌ្ឍន៍ឱ្យមានផ្លូវធំៗ (ផ្លូវហាយវ៉េ) តភ្ជាប់ជាមួយនឹងបណ្តាខេត្ត ជាគោលដៅប៉ូសេដ្ឋកិច្ចនៅក្នុងប្រទេស និងប្រទេសជិតខាងរបស់យើង។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកន្លងមកនេះដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំផែនការមេ ដែលទាមទាឱ្យមានការវិនិយោគ មកពីបណ្តាប្រទេសនានា ក្នុងការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា រដ្ឋាភិបាលបាននឹងកំពុងអនុវត្ត គម្រោងសាងសង់ ពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិសំខាន់ៗ នៅក្នុងប្រទេស និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ផ្លូវដែកតភ្ជាប់កម្ពុជា វៀតណាម (ហូជីមិញ) ស្ពានស្ទឹងត្រង់ ស្ពានខេត្តក្រចេះ កំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពង់ផែសមុទ្រទឹកជ្រៅ ដើម្បីជំរុញនិងលើកកម្ពស់វិស័យភស្តុភារកម្មកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម និងជាឃ្លាំងស្តុកទំនិញរបស់ប្រទេសជិតខាង ដោយហេតុថាកម្ពុជាស្ថិតក្នុងភូមិសាស្ត្រ ដ៏មានអំណោយផលមួយក្នុងតំបន់ និងជាច្រកដឹកជញ្ជូនទំនិញពីវៀតណាម-កម្ពុជា-ថៃ៕