ដោយៈវុត្ថា
ភ្នំពេញៈ ស្ថានភាពទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងស្ថិតនៅក្នុងស្ថានភាពស្ងប់ស្ងាត់ តែវានឹងមានកម្រើកឡើងវិញ បន្ទាប់ពីគម្រោងសាងសងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និដាក់ឱ្យដំណើរអាជីវកម្ម និងប្រតិបត្តិការពាណិជ្ជកម្មជាមួយនឹងប្រទេសវៀតណាមឡើងវិញ។
លោកឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីម្សិលមិញនេះថា បច្ចុប្បន្នភាពទីផ្សារអលចនទ្រព្យនៅក្នុងក្រុងបាវិត ហាក់មិនទាន់មានសកម្មភាពឡើងវិញខ្លាំងទេ ដោយសារតែអាជីកវកម្មកាស៊ីណូត្រូវបានបិទ និងបង្កឡើងដោយជំងកូវីដ១៩ ។
លោកបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការបិតល្បែងអនឡាញបានធ្វើឱ្យវិស័យអចលនទ្រព្យ នៅក្នុងក្រុងនេះមានការធ្លាក់ចុះ តែនៅពេលដែលរដ្ឋាភិបាលប្រកាស ពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ការបើកអាជីវកម្មកាស៊ីណូ និងប្រតិបត្តិការពាណិជ្ជវកម្មតាមព្រំដែន នឹងធ្វើឱ្យវិស័យអចលនទ្រព្យ នៅក្នុងក្រុងមួយនេះកម្រើកឡើងវិញ។
លោកបន្ថែមថា “ជាមួយគ្នានេះប្រទេសវៀតណាម ដែលកំពុងមានការរីកចំរើននឹងធ្វើឱ្យចំហាយនេះមកដល់កម្ពុជាផងដែរ តាមរយៈវិស័យទេសចរណ៍ (ភ្ញៀវមកលេងកាស៊ីណូ) និង ការធ្វើពាណិជ្ជកម្មឆ្លងដែន ក៏នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងខេត្តមួយមានការរីកចំរើនផងដែរ” ។
លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានប្រាប់ឱ្យដឹងដែរថា ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងបាវិត នៃខេត្តស្វាយរៀងនាពេលបច្ចុប្បន្ននេះ មិនទាន់មានសកម្មភាពឡើងវិញនោះទេ ដោយសារមានការព្រំដែន និងជំងឺកូវីដ១៩ បាននិងកំពុងរាតត្បាតជាសកល ហើយមានភាពមិនប្រកដប្រជា។
លោកថ្លែងថា “សម្រាប់ទីផ្សារតម្លៃអចលនទ្រព្យ នៅក្នុងខេត្តនេះមិនទាន់មានការងើបខ្លាំង ហើយការទិញដីពីសំណាក់ នៃវិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិនក៏មានស្ថានភាពស្ងប់ស្ងាត់ផងដែរ។ លោកបន្ថែមថា ”ជារួមតម្លៃអចលនទ្រព្យជាពិសេសដីធ្លីនៅក្នុងក្រុងបាវិតនៃខេត្តស្វាយរៀងនេះ មិនទាន់មានអ្វីប្រែប្រួលនោះទេ ពោលអ្វីៗទាំងអស់ស្ថិតនៅក្នុងស្ថានភាពធម្មតា” ៕