ដីទំហំជាង២៣ម៉ឺនហិកតា ក្នុងខេត្តសៀមរាបត្រូវបានរក្សាទុកជាតំបន់ការពារធម្មជាតិ

0

ដោយវុត្ថា

ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវទាំង ៣៤ ខ្សែនៅក្នុងក្រុងព្រះសីហនុដែលរហូតមកដល់ពេលនេះ បានកំពុងមានវឌ្ឍនភាព និងសម្រេចស្ទើតែ១០០ភាគរយ ខណៈគម្រោងផ្លូវនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ ក្នុងងគោលបំណងធ្វើឱ្យខេត្តនេះ ក្លាយទៅជាប៉ូលសេដ្ឋកិច្ចពហុបំណង។

នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចេញផ្សាយនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០នេះ ស្តីពីលទ្ធផលនៃការដំណើរ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវក្រុង ៣៤ខ្សែ នៅខេត្តព្រះសីហនុរបស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) និង លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

របាយការណ៍ដដែលបានបង្ហាញថា គម្រោងស្ថាបនាផ្លូវ ៣៤នៅក្នុងក្រុងព្រះសីហនុដែលបានបើកការដ្ឋានក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្រេចបានដូចខាងក្រោម៖

១៖ ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០ភាគរយ

២៖ ការងារដាក់លូតាមផ្លូវសម្រេចបាន ១០០ភាគរយ

៣៖ ការងាររៀបចំប្រព័ន្ធលូរណបសម្រេចបាន ៣០,៥៤ភាគរយ

៤៖ ការងាររៀបខឿនក្រានីត សម្រេចបាន ៨៥,៨៣ភាគរយ

៥៖ ការងារដំឡើងបង្គោលភ្លើងតាមផ្លូវសម្រេចបាន ៨០,២៨ភាគរយ

៦៖ ការងារបំពាក់អំពូលភ្លើងតាមដងផ្លូវសម្រេចបាន ៦៧,៧៥ភាគរយ

៧៖ ការងារដាំដើមឈើ និងផ្កាក្រដាសសម្រេចបាន ៥០,១០ភាគរយ

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ ជាគម្រោ​ងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការសាងសង់ផ្លូវនេះ គឺមានក្រុមហ៊ុនចំនួន៨ទទួលធ្វើ ដោយត្រូវចំណាយទុនប្រមាណ២៩៤លានដុល្លារអាមេរិក ហើយផ្លូវនេះគឺជាផ្លូវដ៏ប្រណីត ដោយចែកចេញជា៣ប្រភេទ គឺ១៖ ប្រភេទមហាវិថី, ២៖វិថី និង៣៖ អនុវិថី។

គម្រោងនេះ នឹងចូលរួមអនុវត្តផែនការរៀបចំដែនដី ខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងធ្វើឱ្យខេត្តព្រះសីហនុ ក្លាយទៅជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប និងការរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ និងជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាទំនើប៕

LEAVE A REPLY

Please enter your comment!
Please enter your name here