ដោយៈ រ៉ាណេត
ភ្នំពេញៈ បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដែលត្រូវបានវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងតំបន់ខណ្ឌព្រែកព្នៅ នាពេលបច្ចុប្បន្ននេះ បានបង្កភាពងាយស្រួល និងលើកសក្ដានុពលតំបន់នេះកាន់តែខ្លាំង ជាពិសេស អំណោយផលដល់ការវិនិយោគ ក្នុងវិស័យលំនៅដ្ឋានមិនចាញ់តំបន់ ស្ថិតក្នុងខណ្ឌសែនសុខនោះទេ។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Easy Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ថា បច្ចុប្បន្នតំបន់ព្រែកព្នៅ មិននៅដាច់ស្រយ៉ាលពីក្រុងទៀតនោះទេ ផ្ទុយទៅវិញ គឺកាន់តែមានភាពងាយស្រួលធ្វើចរាចរណ៍ និងចំណាយពេលតិចក្នុងការចេញចូលក្រុង។
លោកបានបញ្ជាក់ថា “មានផ្លូវធំៗចំនួន៣ ដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរចូលមកដល់កណ្តាលក្រុង ដែលក្នុងនោះរួមមានផ្លូវជាតិលេខ៥ ផ្លូវហាណូយ និងផ្លូវ ជា សុផារ៉ា ដែលសុទ្ធតែមានទំហំធំ និងជាផ្លូវភ្លោះទាំងអស់”។លោកបន្តថា “បន្ថែមពីនេះ រដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងស្ថាបនាផ្លូវថ្មីៗបន្ថែមទៀត ដែលកាន់តែបង្កភាពងាយស្រួលក្នុងធ្វើចរាចរណ៍”។
លោកម៉ម សិរីបញ្ញា បានមានប្រសាសន៍ទៀតថា “ក្រៅពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនខ្សែរ នៅតំបន់ព្រែកព្នៅក៏មានគម្រោងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបធំៗនៅព័ទ្ធជុំវិញ ដូចជាផ្សារទំនើប AEON2 វិមានសែនសុខ ផ្សារ Makro ផ្សារទំនើប Global House និងផ្សារជីបម៉ុង ជាដើម។ ដោយឡែកឆ្លងស្ពានទៅកាន់តំបន់ត្រើយម្ខាង មានទីក្រុងរណប លីយ៉ុងផាត មានសួនទឹកកម្សាន្តដ៏ធំលំដាប់អន្តរជាតិ ដែលទាំងអស់នេះសុទ្ធតែជួយបង្កើនភាពទាក់ទាញតំបន់ព្រែកព្នៅ”។
បច្ចុប្បន្ន វិសាលភាពនៃទីផ្សារលំនៅដ្ឋានក្នុងតំបន់ព្រែកព្នៅ ត្រូវបានគេមើលឃើញថា កំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំង ទាំងការអភិវឌ្ឍន៍ និងតម្រូវការទីផ្សារ ដោយសារតែភាគច្រើននៃគម្រោងអភិវឌ្ឍន៍ ជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យ ក្នុងចន្លោះចាប់ពីជាង៦ម៉ឺនដុល្លារ រហូតដល់ជាង១០ម៉ឺន ដែលតម្លៃនេះនៅតែផ្តល់ឱកាស និងផលចំណេញដល់អតិថិជន ទាំងអ្នកទិញសម្រាប់ស្នាក់នៅ ក៏ដូចជាអ្នកទិញសម្រាប់ទុកវិនិយោគបន្ត។
តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់គម្រោងបុរី KC ដែលកំពុងពន្លឿនការសាងសង់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជនយ៉ាងច្រើន កញ្ញា ឡេង ម៉ាឡា បានបញ្ជាក់ថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។
កញ្ញាបានបញ្ជាក់ថា “តាមខ្ញុំដឹងពេលនេះ មានគម្រោងតូចធំដែលសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង”។ កញ្ញាបន្តថា “យ៉ាងយូរ ត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅ អាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានាដូចជាអគារពាណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេងៗ”។
បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕