អ្នកជំនាញ​ថា​រយៈពេល២ឆ្នាំ​ទៀត​អចលនទ្រព្យ​នៅ​តំបន់​ចោមចៅ​នឹងកាន់តែ​រីកចម្រើន

0

ដោយ​វុត្ថា

ភ្នំពេញៈ អចលនទ្រព្យ​នៅក្នុង​តំបន់​ចោមចៅ នឹង​កាន់តែ​មានតម្លៃ​ខ្ពស់​បន្ថែមទៀត បន្ទាប់ពី​ត្រូវបាន​បញ្ចប់ នៃ​ការសាងសង់​ស្ពាន​អាកាស​នៅក្នុង​តំបន់​នេះ។

អគ្គនាយក​ក្រុមហ៊ុន Century 21 Advance លោក​ឡុង គឹមសួគ៌ បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​រសៀល​ថ្ងៃទី៥ តុលា​កន្លងមក​ថា តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ បាន​នឹង​កំពុងមាន​ការរីកចំរើន ហើយ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​តំបន់​នឹង​កាន់តែ​មានតម្លៃ​ខ្ពស់​ប​បន្ថែមទៀត។

លោក​ថ្លែងថា “តំបន់​ចោមចៅ​នាពេល​បច្ចុប្បន្ននេះ គេ​កំពុង​សាងសង់​ស្ពាន  ហើយ​តំបន់​នេះ បាននិងកំពុង​មានកា​រ​រីកចំរើន ដូច​ទៅនឹង​បណ្តា​ខ័​ណ្ឌ ម​យ​ចំនួន នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែរ ហើយ​ជាពិសេស​តំបន់​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​លើ​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ” ។

លោក​ឡុង គឹម​សួរ បាន​បន្ថែមថា នៅក្នុង​រយៈពេល​ប្រហែល២ឆ្នាំ​ទៀត នឹងមាន​ការអភិវឌ្ឍ​ន៍​កាន់តែខ្លាំង ហើយ​តំបន់​អចលនទ្រព្យ​វិញ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ។លោក​បញ្ជាក់ទៀតថា “ចំពោះ​តម្លៃ​លំនៅឋាន​សមរម្យ (មួយ​ជាន់) បច្ចុប្បន្ន​នៅក្នុង​តំបន់​នេះ ប្រហែល៥ម៉ឺន​ដុល្លារ​អាមេរិក​ឡើងលើ (ចន្លោះ​ពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយ​តម្លៃ​លំនៅឋាន​អាជីវកម្ម​មានតម្លៃ​ប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺន​ដុល្លារ​អាមេរិក” ។

លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន Amatak Property Service  បានឱ្យដឹង​ដែរ​ថា  តំបន់​ចោមចៅ​នេះ មានការ​រីកចំរើន​យ៉ាងខ្លាំង ដោយមាន​ទាំង​គម្រោង​បុរី លំនៅឋាន និង​លំនៅឋាន​ពាណិជ្ជកម្ម  ហើយ​បាន​ជំ​រុញឱ្យ​អចលនទ្រព្យ នៅក្នុង​តំបន់​កាន់តែ​មានតម្លៃ​ខ្ពស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

លោកស្រី​បន្ថែមថា “គេ​ទៅ​ទិញ​ឬ​វិនិយោគ​នៅក្នុង​តំបន់​នេះ ដោយ​មើលឃើញ​ពី​សក្តានុពល​ខ្ពស់​ទាំង​សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ” ។

លោកស្រី​បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាល​កំពុង​សាងសង់​ស្ពាន​អាកាស និង​ហេ ដ្ឋា​រនា​សម្ព័ន្ធសំខាន់ៗជាច្រើន នៅក្នុង​តំបន់​នេះ ដែល​ជំរុញ​ឱ្យ​អចលនទ្រព្យ​កាន់តែ​មានតម្លៃ​ខ្ពស់​បន្ថែមទៀត​នាពេលខាងមុខ។

លោកស្រី​តាំង ហួរ​បាន​បញ្ជាក់ទៀតថា បើ​យើង​ឃើញជាក់ស្តែង ពី​តំបន់​ចោមចៅ​ទៅកាន់​ផ្លូវជាតិ​លេខ៣ និង​ផ្លូវជាតិ​លេខ៤ មាន​គម្រោង​អភិវឌ្ឍន​បុរី បណ្តុំ​លំនៅឋាន និង លំនៅឋាន​ពាណិជ្ជកម្ម​ជាច្រើន ស្រប​ពេលដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ពង្រីក​ហេ ដ្ឋា​រនា​សម្ព័ន្ធ​ឱ្យ​កាន់តែ​ល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here