អ្នកវិនិយោគ​អន្តរជាតិ៖ រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ទៅមុខ​និង​ក្លាយទៅជា​ទីកន្លែង​ពេញ និយម​បំផុត​មួយ​សំរាប់​វិនិយោគិន​លើ​ពិភពលោក

0

ដោយៈ​លក្ខិណា

ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន​ដ៏​ធំ​មួយ មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​បាន​ថ្លែងថា រាជធានី​ភ្នំពេញ​កំពុង​អភិវឌ្ឍ​ទៅមុខ​ដោយ​ឥតឈប់ឈរ រហូត​បានក្លាយ​ទៅជា​ទី​ពេញចិត្ត និង​ពេញនិយម​បំផុត ក្នុងចំណោម​អ្នកទិញ​និង​វិនិយោគិន​នៅលើ​ពិភពលោក។

លោក Ding Yongjun អគ្គនាយក​ក្រុមហ៊ុន Morgan Group ដែល​កំពុងអភិវឌ្ឍន៍​គំរោង​ខុន​ដូ​ដ៏​ធំ​នៅ​តំបន់​ជ្រោយចង្វារ​បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បើក​បង្ហាញ​គម្រោង​វីឡា លើ​អាកាស​សម្រាប់​អភិជន​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​ថា ជាមួយនឹង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​សេដ្ឋកិច្ចពិភពលោក កម្ពុជា​ដែលជា​តំបន់​ខ្ពង់រាប​ថ្មី សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាស៊ី ក្នុង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក៏បាន​ទទួល​ការចាប់អារម្មណ៍ កាន់តែខ្លាំង​ឡើង​នៅលើ​ពិភពលោក ។

លោក​បន្តថា “រាជធានី​ភ្នំពេញ​មាន​សក្តានុពល​ខ្លាំង ក្នុងការ​អភិវឌ្ឍ​ជាមួយនឹង​ការកើនឡើង​នូវ​កម្រិតជីវភាព​រប​ស់​ប្រជាជន និង​បរិស្ថាន​លំនៅដ្ឋាន​ប្រណីត តាមបែប​ប្រពៃណី​ដែល​អាចបំពេញ​តំរូវការ​របស់​ប្រជាជន សម្រាប់​ការតាំង​ទីលំនៅ​និង​ការរស់នៅ​ខ្ពស់​បូករួម​នឹង​ឧបករណ៍​បច្ចេកទេស​ដ៏​ល្អឥតខ្ចោះ​ច្រើន​សំបូរបែប” ។

ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាជន​លំដាប់​ថ្នាក់ខ្ពស់ នៅលើ​ពិភពលោក​ហើយក៏​សម្រាប់​ភាពជា​ម្ចាស់​លំនៅឋាន ក្នុង​ភាពថ្លៃថ្នូរ និង​បង្កើត​អនាគត​នៃ​ការរស់នៅ​ថ្មី ក្រុមហ៊ុន MORGAN GROUP បាន​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ទទួលបាន​បទពិសោធន៍ ក្នុងការ​រស់នៅ​បែប​លំដាប់​កំពូល​នៅ​អាស៊ីអាគ្នេយ៍ លើ​មាត់ទន្លេ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ដែល​បាន​បង្កើត​ស្នា​ដៃដល់ MORGAN ENMAISON ។

គម្រោង​ថ្មី GOLDEN SKY វា​នឹង​អាច​ត្រូវគេ​រំពឹងថា នឹង​អាច​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ប្រពៃណី និង​បង្កើត​ស្នាដៃ​សិល្បៈ​ស្ថាបត្យកម្ម ដែល​អាច​បង្ហាញ​ពី​គុណ​តម្លៃ​គ្មាន​ដែន​កំណត់​របស់​អន្តរជាតិ ។

លោក​អគ្គនាយក​បន្ថែម​ថា គម្រោង​ថ្មី​របស់ Morgan អាច​និយាយបានថា ជា​គម្រោង​ដ៏​អស្ចារ្យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​វា​មាន​ទីតាំង​នៅជាប់​មាត់ទឹក នៃ​ដង​ទន្លេមេគង្គ​ក្នុង​តំបន់​ជ្រោយចង្វារ ហើយ​ដូច​បានដឹង​ហើយ​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន និយម​សាងសង់​លំនៅដ្ឋាន និង​អាគារខ្ពស់ៗនៅក្បែរ​មាត់ទឹក។

គម្រោង​នេះ មាន​ទីតាំង​សម្រាប់​ចត​ឧ​ទ្ទ​ម្ភា​គ​ចក្រ មាន​ទីតាំង​សម្រាប់​ធុរជន​ក្នុង​ការជួប​ជជែក​គ្នា​ពី​ការងារ មាន​ផ្សារ​ទំនើប និង​លក់​ផលិតផលល្បីៗលំដាប់​ពិភពលោក​ផងដែរ។

លោក​បណ្ឌិត​គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការអភិវឌ្ឍ​អ្វីមួយ អោយតែ​ធ្វើ​ពិតប្រាកដ ច្បាស់លាស់​នឹង​ទទួលបាន​ការគាំទ្រ​ពី​អ្នកវិនិយោគ និង​សាធារណជន ក៏ប៉ុន្តែ​សម្រាប់​គម្រោង ដែល​មិន​ច្បាស់លាស់ នោះ​ហានិភ័យ​នៃ​ភាពបរាជ័យ​នឹងមាន​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here