អ្នកជំនាញថា រយៈពេល២ឆ្នាំទៀតអចលនទ្រព្យនៅតំបន់ចោមចៅនឹងកាន់តែរីកចម្រើន

0

ដោយវុត្ថា

ភ្នំពេញៈ អចលនទ្រព្យនៅក្នុងតំបន់ចោមចៅនឹងកាន់តែមានតម្លៃខ្ពស់បន្ថែមទៀតបន្ទាប់ពីត្រូវបានបញ្ចប់នៃការសាងសង់ស្ពានអាកាសនៅក្នុងតំបន់នេះ។

អគ្គនាយកក្រុមហ៊ុន Century 21 Advanceលោកឡុង គឹមសួគ៌បានប្រាប់គេហទំព័រPropertyarea.asiaកាលពីរសៀលថ្ងៃទី៥ តុលាកន្លងមកថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានការរីកចំរើន ហើយតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកាន់តែមានតម្លៃខ្ពស់បបន្ថែមទៀត។

លោកថ្លែងថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ គេកំពុងសាងសង់ស្ពាន  ហើយតំបន់នេះ បាននិងកំពុងមានការរីកចំរើន ដូចទៅនឹងបណ្តាខ័ណ្ឌ មយចំនួន នៅក្នុងទីក្រុងភ្នំពេញដែរ ហើយជាពិសេសតំបន់នេះ រាជរដ្ឋាភិបាលបាននឹងកំពុងមានការអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធ

លោកឡុង គឹមសួរបានបន្ថែមថា នៅក្នុងរយៈពេលប្រហែល២ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ហើយតំបន់អចលនទ្រព្យវិញក៏មានតម្លៃខ្ពស់ផងដែរ។លោកបញ្ជាក់ទៀតថា ចំពោះតម្លៃលំនៅឋានសមរម្យ (មួយជាន់) បច្ចុប្បន្ននៅក្នុងតំបន់នេះ ប្រហែល៥ម៉ឺនដុល្លារអាមេរិកឡើងលើ (ចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយតម្លៃលំនៅឋានអាជីវកម្មមានតម្លៃប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺនដុល្លារអាមេរិក

លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service  បានឱ្យដឹងដែរថា  តំបន់ចោមចៅនេះ មានការរីកចំរើនយ៉ាងខ្លាំង ដោយមានទាំងគម្រោងបុរី លំនៅឋាន និងលំនៅឋានពាណិជ្ជកម្ម  ហើយបានជំរុញឱ្យអចលនទ្រព្យ នៅក្នុងតំបន់កាន់តែមានតម្លៃខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកស្រីបន្ថែមថា គេទៅទិញឬវិនិយោគនៅក្នុងតំបន់នេះ ដោយមើលឃើញពីសក្តានុពលខ្ពស់ទំាងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ

លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងសាងសង់ស្ពានអាកាស និងហេ ដ្ឋារនាសម្ព័ន្ធសំខាន់ៗជាច្រើន នៅក្នុងតំបន់នេះ ដែលជំរុញឱ្យអចលនទ្រព្យកាន់តែមានតម្លៃខ្ពស់បន្ថែមទៀតនាពេលខាងមុខ។

លោកស្រីតាំង ហួរបានបញ្ជាក់ទៀតថា បើយើងឃើញជាក់ស្តែង ពីតំបន់ចោមចៅទៅកាន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគម្រោងអភិវឌ្ឍនបុរី បណ្តុំលំនៅឋាន និង លំនៅឋានពាណិជ្ជកម្មជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកហេ ដ្ឋារនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here