ដោយ ហ្សូលី
ភ្នំពេញៈ ពិភពលោកកំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ទៅលើវិស័យអចលនទ្រព្យ។ អគារខ្ពស់ៗស្ទើរគ្រប់ប្រទេស សាងសង់ប្រដេញគ្នា និងបង្អួតការរចនាម៉ូដព្រមទាំងថវិកាចំណាយលើការសាងសង់។

ដោយ ហ្សូលី
ភ្នំពេញៈ ពិភពលោកកំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ទៅលើវិស័យអចលនទ្រព្យ។ អគារខ្ពស់ៗស្ទើរគ្រប់ប្រទេស សាងសង់ប្រដេញគ្នា និងបង្អួតការរចនាម៉ូដព្រមទាំងថវិកាចំណាយលើការសាងសង់។

តំណែង «អគារចំណាយទុនច្រើនជាងគេលើលោក» បានទៅលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលចំណាយថវិកាប្រមាណ១៥ពាន់លានដុល្លារ សាងសង់អគារAbraj Al Bait។
អគារនេះមានកម្ពស់រហូតដល់១២០ជាន់ ហើយក៏ជាអគារខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ។ អគារនេះចំណាយថវិកាអស់១៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ និងមានទីតាំងនៅទីក្រុងដ៏បរិសុទ្ធ Mecca នៃប្រទេសអារ៉ាប៊ីសាអូឌីត។
អគារAbraj Al Bait ស្ថិតនៅជិតវិហារអ៊ីស្លាមMasjid al-Haram ធំជាងគេនិងពិសិដ្ឋបំផុត។វាជាអគារដែលបម្រើលើវិស័យបដិសណ្ឋាកិច្ច។ សណ្ឋាគារនេះលាតសន្ធឹងលើផ្ទៃដី១,៥០០,០០០ម៉ែត្រការ៉េ និងអាចផ្ទុកមនុស្សបាន១,០០០,០០នាក់។
ក្រុមស្ថាបត្យករ Dar Al-Handasah របស់ប្រទេសលីបង់ បានសាងសង់សណ្ឋាគារប្រណីត ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីតនេះ។ សណ្ឋាគារនេះបានបើកជាផ្លូវការក្នុងឆ្នាំ ២០១២ ។

ការសាងសង់សណ្ឋាគារប្រណីតនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ២០០៤ហើយចំណាយពេល៨ឆ្នាំសម្រាប់ការបញ្ចប់។ អគារនេះមានកម្ពស់សរុប៦០១ម៉ែត្រ គឺជាសណ្ឋាគារខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ វាក៏ជាអាគារខ្ពស់ជាងគេទីបួន នៅលើពិភពលោក។
អគារមួយនេះ មានបំពាក់នាឡិកាដែលខ្ពស់ជាងគេ និងធំជាងគេបំផុតនៅលើពិភពលោក។ សណ្ឋាគារនេះក៏មានប៉មអគារចំនួន៦ ដែលជាសាលបួងសួង ដែលមានសមត្ថភាពផ្ទុកមនុស្សបាន៣៨០០នាក់ មជ្ឈមណ្ឌលសន្និបាត ផ្សារទំនើប៥ជាន់និងកន្លែងជំនួយពីរទីតាំង៕