គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានកម្រិតខ្ពស់ NATHA RESIDENCES ជិត២៥០ខ្នង នឹងបង្ហាញខ្លួននៅបណ្តោយផ្លូវជាតិលេខ២

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍សំណង់បុរីលំនៅដ្ឋានកម្រិតខ្ពស់ ដែលមានកេរ្តិ៍ល្បីក្នុងវិស័យអចលនទ្រព្យ NATHA RESIDENCES បាន និងកំពុងសម្រុកការសាងសង់ក្នុងគម្រោងទី២របស់ខ្លួនដែលមានឈ្មោះថា The Boulevard លើទំហំដី៧ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ រាជធានីភ្នំពេញ ចម្ងាយប្រមាណ៥០០ម៉ែត្រពីមហាវិថិសម្ដេចតេជោ ។

លោកស្រី កាំង ណៃគួយ នាយិកាក្រុមហ៊ុនអចលនទ្រព្យ NATHA RESIDENCES បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានពីការប្រកាសគម្រោងសម្ពោធបើកលក់ជាផ្លូវការនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅសណ្ឋាគារ SUNWAY ថា គម្រោងសាងសង់បុរីលំនៅដ្ឋានបែបទំនើប និងទាន់សម័យ The Boulevard កំពុងសាងសង់នៅលើដីទំហំ៧ហិកតា នៃផ្ទៃដីសរុបជាង២០០ហិកតា ដែលមានប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម ផ្ទះល្វែង សរុបចំនួន២៤៨ ខ្នង និងមានផ្សារសហគមន៍ផងដែរ។

លោកស្រីបានបន្តថា “ តំបន់នៃគម្រោង The Boulevardបានក្លាយជាតំបន់មុំ៣ ដោយមានផ្លូវសំខាន់ៗចំនួន៣ខែ្ស ដោយខ្សែទីមួយជាផ្លូវជាតិលេខ២ ខ្សែទី២ ជាផ្លូវ៦០ម៉ែត្រឆ្ពោះទៅព្រលានយន្តហោះថ្មី និងខែ្សទី៣ ជាផ្លូវជាប់គម្រោងផ្ទាល់តែម្តង មានទំហំផ្លូវដល់ទៅ ៣០ ម៉ែត្រដែលទាំងអស់នេះបានបង្កើននូវសក្តានុភាពក្នុងតំបន់យ៉ាងខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យ និងឱ្យតម្លៃកើនឡើងនាពេលថ្ងៃអនាគត”។

នាយកគ្រប់គ្រងទីផ្សារ និងការលក់គម្រោង The Boulevard លោក សាភុន វិសាល បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ដោយមានការគាំទ្រពីអតិថិជនយ៉ាងលើសលប់ពីគម្រោងទី១ The Woodក្រុមហ៊ុនអចនទ្រព្យមួយនេះបានដាក់ចេញនូវគម្រោងថ្មីជាគម្រោងទី២ គឺ The Boulevard ដែលនឹងបើកកម្មវិធីលក់ជាផ្លូវការចាប់ពីថ្ងៃទី២៣ រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ស្ថិតនៅទីតាំងរបស់គម្រោង ផ្ទាល់តែម្តង នៅលើផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ៥០០ ម៉ែត្រតែប៉ុណ្ណោះចេញពីផ្លូវ៦០ម៉េត្រ។

លោកបានបញ្ជាក់ថា “ក្រៅពីតំបន់ដែលមានសក្តានុភាពនោះហើយ The Boulevard ត្រូវបានបង្កើតបណ្តាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវស្របទៅតាមស្តង់ដារ ដោយមានមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ផ្លូវជាតិ សាលារៀន ហាងទំនិញ មន្ទីរពេទ្យ និងខ្សែបណ្តាញគមនាគមន៍ជាដើម”។

លោកបានបញ្ជាក់ឱ្យដឹងថានៅក្នុងគម្រោង The Boulevard មានការចែកចេញជាប្លុកផ្សេងៗគ្នា ដូចជា ផ្ទះសម្រាប់ធ្វើអាជីវកម្ម ផ្ទះវីឡា និងផ្សារសហគមន៏ រួមជាមួយនឹងប្រភេទគេហដ្ឋានចំនួន៤ប្រភេទ ដូចជា វីឡាឃ្វីន (Queen Villa) វីឡាកូនកាត់ (Link Villa) វីឡាភ្លោះ (Twin Villa) និងផ្ទះល្វែង (Flat House) ដែលមានប្លង់ស្ថាបត្យកម្មទំនើបល្អឯកប្លែកគេអាចធ្វើអោយបុរីមាននូវផាសុខភាព ភាពស៊ីវិល័យ សុវត្ថិភាព និងសុភមង្គល។

ចំណុចមួយទៀតគួរឱ្យកត់សំគាល់ សម្រាប់អ្នកវិនិយោគិនទាំងអស់ឬក៏អ្នកដែលចង់បានគេហដ្ឋានរស់នៅផង និងអាចប្រកបអាជីវកម្មបានផងនោះគឺ Shop House របស់គម្រោង The Boulevard ពិតជាប្លែកខុសពី Shop House បុរីផ្សេងៗទៀត ដោយ Shop House នីមួយៗមានផ្ទះនិងចិញ្ចើមផ្លូវសរុបទៅដល់ទៅ ៣៣ម៉ែត្រ(ចិញ្ចើមផ្លូវមាន14ម៉ែត្រ) ដែលធ្វើអោយគេហដ្ឋាននីមួយៗមានលក្ខណៈវែងខ្លាំង ដើម្បីងាយស្រួលឱ្យអតិថិជនប្រកបអាជីវកម្ម និងទុកធ្វើជាកន្លែងចំណតសម្រាប់ភ្ញៀវរបស់ម្ចាស់គេហដ្ឋានផងដែរ។

ការសម្ពោធជាផ្លូវការនៃការដាក់លក់គម្រោង The Boulevard នឹងធ្វើឡើងនៅថ្ងៃទី ទី២៣ ដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹកដល់ ៦ល្ងាចនៅទីតាំងគម្រោងផ្ទាល់តែម្តង។ នៅថ្ងៃនោះ ពីក្រុមហ៊ុន Natha Residences នឹងមានកម្មវិធីប្រូម៉ូសិនពិសេសៗសម្រាប់ជូនអតិថិជនដែលគ្រាំទ្រក្រុមហ៊ុនដោយគ្រប់អតិថិជនទាំងអស់អាចទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ ៧ភាគរយ ដោយលោកអ្នកបង់ត្រឹមតែ ៨៣៨ដុល្លារនៅមួយខែ ជាមួយនឹងការបង់រំលស់គ្មានការប្រាក់រហូតទៅដល់ ១៨ខែ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ការិយាល័យលក់ ស្ថិតផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ៥០០ ម៉ែត្រតែប៉ុណ្ណោះចេញពីផ្លូវ៦០ម៉េត្រ។ ទីតាំងគម្រោងតាម Google Map: https://goo.gl/maps/W9iBnjk6J39NzgAx8
ហ្វេសបុក៖ https://web.facebook.com/Natharesidences/
ទូរស័ព្ទ៖ 098 304 333 / 085 900 777

LEAVE A REPLY

Please enter your comment!
Please enter your name here