ដោយ៖ គង់ ម៉ាលីន
កោះកុង៖ គម្រោងអភិវឌ្ឋន៍តំបន់កម្សាន្ដ និងលំហែរបែបធម្មជាតិកម្រិតខ្ពស់ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោន(Dara Sakor Stardream Lake Tourism Town)របស់ក្រុមហ៊ុនUnion City Development Group បានចាប់ផ្ដើមប្រកាសបើកដំណើរការ ព្រមទាំងជំរុញការអភិវឌ្ឍ។
រដ្ឋលេខធិការក្រសួងទេសចរណ៍ លោក ប៉ាក សុខុម បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកលក់គម្រោងនៅថ្ងៃទី9 ខែតុលា.ឆ្នាំ2020ថា៖«គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាច ធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោងនៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច»។
លោកបន្ថែមថា៖នៅពេលខាងមុខនេះភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរនិងតាមការចុះចតយានដ្ឋានតារាសាគរដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការបានស្នើសុំដល់ក្រុមហ៊ុន Union City Development Groupឲ្យក្រុមហ៊ុនបណ្តុះបណ្តាលជនជាតិខ្មែរឲ្យបានច្រើនក៏ដូជាបង្កើនសកម្មភាពពង្រីករមណីយដ្ឋានឲ្យកាន់តែច្រើនថែមទៀតដើម្បីបំម្រើវិស័យទេចរណ៍។
លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធគម្រោងតារាសាគរស្តាឌ្រីម ដែរនោះ បានលើកឡើងថា៖ខេត្តកោះកុងគឺជាខេត្តមួយមានសក្តាពនុពលធម្មជាតិដ៏សម្បូរបែបសម្រាប់ធ្វើការអភិវឌ្ឍន៍ទេសចរណ៍ និងឧស្សាហកម្ម។ បច្ចុប្បន្ននេះ ខេត្តកោះកុងមានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគក្នុងនោះដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន យូញៀន ឌីវើឡុបមេន គ្រុប គឺជាដៃគួអភិវឌ្ឍន៍ដ៏ធំជាងគេនៅក្នុងខេត្តកោះកុង ដោយបានអភិវឌ្ឍន៍ជាតំបន់វិស្សមកាលតារាសាគរ ទីលានវាយកូនហ្គោល កំពង់ផែសមុទ្រទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិដែលបាននឹងកំពុងសាងសង់ ហើយនឹងចាប់ផ្តើមដាក់ឲ្យដំណើរការនាពេលឆ្នាំ២០២១ ខាងមុខនេះ។
ដោយសារតែមានទំនាក់ទំនងល្អជាមួយប្រទេសចិននោះកាលពីឆ្នាំ២០១៩កន្លងមក នេះខេត្តកោះកុង និងខេត្តជីលីន ក៏បានចុះហត្ថេលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរវាងមន្ទី ទេចរណ៍ខេត្តកោះកុង ជាមួយមន្ទីវប្បធម៌ និងទេចរណ៍ខេត្តជីលីន នៅក្នុងទឹកដីខេត្តកោះកុង។
ជាមួយគ្នានោះដែលលោកស្រីអភិបាលខេត្តក៏បានឱ្យដឹងថា៖ រដ្ឋបាលខេត្តកោះកុង បានកំពុងទាក់ទងនិងបានរៀបចំឯកសារស្តីពីអនុស្សរណៈនៃយោគយល់គ្នារវាងខេត្តកោះកុងជាមួយ នឹងខេត្តយូណាននិងចុះអនុស្សរណៈនៃការយោគយល់គ្នារវាងខេត្តកោះកុង និងក្រុង វៃណាន ខេត្តសានស៊ី របស់ប្រទេសចិន ដើម្បីជំរុញនិងលើកស្ទួយឲ្យមានការរីកចម្រើនច្រើនផងដែរ។
លោក លីវ ជីនសុន (Liu Jinson)អគ្គនាយកក្រុមហ៊ុនUnion City Development Group បានថ្លែងថា៖ក្រុមហ៊ុនតារាសាគរស៊ីធីឌីវេឡុបម៉ិនគ្រុប គ្រប់គ្រងដីទំហំ៣៦០គីឡូម៉ែត្រការ៉េ ដែលប្រកាន់ភ្ជាប់ “បរិស្ថាន ជីវិត ការរស់នៅ” ជាគោលក្នុងការអភិវឌ្ឍន៍។ គម្រោងសាងសង់ទីក្រុងទ្រង់ទ្រាយធំបំផុតនៅតាមបណ្តោយឆ្នេសមុទ្រនេះជាផ្នែកមួយនៃការផ្តួចផ្តើមគំនិត “ ផ្លូវមួយខ្សែក្រវ៉ាត់”។
លោកបានឱ្យដឹងថា៖គម្រោងក្រុងទេសចរណ៏វប្បធម៌ តារាសាគរស្តាឌ្រីម ឡេកធូរីសឹមថោនដែលអភិវឌ្ឍលើផ្ទៃដី២០០ហិកតា
ផ្តោការយកចិត្តទុកដាក់យ៉ាងខ្លាំងលើរមណីយដ្ឋានអេកូទេសចរណ៍ វប្បធម៌និងធម្មជាតិ បឹងកម្សាន្តនិង អាផាតមិន វីឡា សណ្ឋាគារ ផ្សារទំនើប ហាងទំនិញនិងឧទ្យានជាដើម៕