ដោយវត្ថា
ភ្នំពេញៈ អ្នកជំនាញមើលឃើញថា រហូតមកដល់ត្រីមាសទី៣នេះ តម្លៃលំនៅឋានទាំងកម្រិតធម្យម និងកម្រិតទាប ហាក់មិនទាន់មានសញ្ញាណាមួយ ធ្លាក់ថ្លៃនោះទេ បើទោះបីកម្ពុជា កំពុងប្រឈមខ្លាំងទៅនឹងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី។
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានប្រាប់គេហទំព័រ Propertyarea.asia នាថ្ងៃចុងសប្តាហ៍កន្លងមកថា វិស័យអចលនទ្រព្យរបស់កម្ពុជា ទាំងទីផ្សារលំនៅឋានកម្រិតធម្យម និងកម្រិទាប បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចាប់តាំងពីចុងឆ្នាំ២០១៩ មកដល់ពេលនេះ តែតម្លៃវិញហាក់មិនមាការធ្លាក់នោះទេ។
លោកថ្លែងថា “តម្លៃលំនៅឋាក្នុងមួយឆ្នាំនេះ ចាប់តាំងពីចុងឆ្នាំ២០១៩ (ខែតុលា) រហូតល់ខែតុលា ឆ្នាំ២០២០ តម្លៃលំនៅឋានគឺនៅថេរដដែលទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅមានភាពលំនឹង ដែលទាមក្នុងរយៈពេលយូបន្ថែមទៀត” ។
លោកបញ្ជាក់ថា “ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានគេព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ការរីករាលនៃជំងឺកូវីដ១៩នៅក្នុងពិភពលោក និងមានប្រជាជនចិនចាក់ចេញពីប្រទេសកម្ពុជានាពេលកន្លងមកនេះ បានធ្វើឱ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ខណៈសេដ្ឋកិច្ចរបស់កម្ពុជាមិនទាន់ងើបឡើងវិញ បានធ្វើឱ្យតម្លៃលំនៅឋានមិនមានការឡើងថ្លៃ ហើយអាចនិយាយបានថាតម្លៃនៅថេរ” ។
លោកគឹមសួគ៌បានបន្ថែមថា ផលប៉ះពាល់ខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ គឺដល់អ្នកដែលមានចំណូលធម្យម និងចំណូលទាប ។ អ៊ីចឹងហើយបានជាតម្លៃលំនៅឋានមិនធ្លាក់ថ្លៃ ព្រោះតែអ្នកដែលមានចំណូលធម្យ និងចំណូលទាបនៅក្នុងប្រទេសមិនមានលុយយកទៅទិញ។
ចំណែកលោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Group បានឱ្យដឹងដែរថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះនៅតែមានសភាពធម្មតា តែសម្រាប់ការលក់ចេញវិញ ហាក់មានមានស្ថានភាពយឺតជាងពេល ដែលមិនទាន់មានជំងឺកូវីដ១៩ ។
លោកបន្តថា “បើទោះបីការលក់មានស្ថិតនៅក្នុងស្ថានភាពយឺត តែតម្លៃលំនៅឋានវិញគឺមិនមានការធ្លាក់ថ្លៃដែរ ។ ជាមួយគ្នានេះ អ្នកអភវិឌ្ឍន៍នៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងការចាប់ផ្តើម និងបញ្ចប់គម្រោងរបស់ខ្លួន ជាបន្តបន្ទាប់ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩” ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា ចរន្តនៃការលក់អចលនទ្រព្យ ជាពិសេសលំនៅឋានទាំងកម្រិតទាប និងធម្យម នៅតែមានសកម្មភាពជារៀងរាល់ថ្ងៃ តែសម្រាប់តម្លៃវិញក៏មានការធ្លាក់ចុះផងដែរ ។
លោកបន្តថា “ទាំងលំនៅឋានកម្រិតធម្យម និងកម្រិតទាប (ដែលមានតម្លៃ ចាប់ពី ៥ម៉ឺនដុល្លារទៅ១០ម៉ឺនដុល្លារអាមេរិក នៅតែមានទីផ្សារ តែស្ថិតនៅក្នុងស្ថានភាពយឺតជាងពេលដែលមិនទាន់ផ្ទុះនូវជំងឺកូវីដ ១៩” ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីនេះបានឱ្យដឹងដែរថា ក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ ជាពិសេសក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាននៅតែបើករដ្ឋានសាងសង់ ជាធម្មតានាពេលបច្ចុប្បន្ននេះ ដែលផ្តល់ឱ្យកាសការងារជូនដល់ពលរដ្ឋខ្មែរយ៉ាងច្រើននៅក្នុងវិស័យនេះ ក្នុងអំឡុងពេលដែលកម្ពុជា កំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ ១៩ ។
សម្តេចតេជោបន្តថា “ខ្ញុំទទួលបានព័ត៌មាន ពីក្រុមហ៊ុនអភិវឌ្ឍន៍សំណង់ខ្លះ គ្រាន់តែបើករដ្ឋាន និងសម្ពោធគម្រោងដាក់លក់ភ្លាម មានគេកក់ និងទិញច្រើន” ៕