ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជា រហូតមដល់ត្រីមាសទី ៣ឆ្នាំនេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់មានការសម្រេចពីអ្នកវិនិយោគក្នុងស្រុក បានដាក់ទុនវិនិយោគទៅលើវិស័យនេះកាន់តែច្រើន។

ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញអះអាងថា វិស័យអចលនទ្រព្យកម្ពុជា រហូតមដល់ត្រីមាសទី ៣ឆ្នាំនេះ ហាក់មានស្ថានភាពល្អប្រសើរឡើងវិញ បន្ទាប់មានការសម្រេចពីអ្នកវិនិយោគក្នុងស្រុក បានដាក់ទុនវិនិយោគទៅលើវិស័យនេះកាន់តែច្រើន។

លោកស្រី អាន សុធីតានាយិកាក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ propertyarea.asia នារសៀលថ្ងៃទី១២ តុលានេះថា ចូលដល់ត្រីមាសទី៣ នៃឆ្នាំនេះ វិស័យអចលនទ្រព្យកម្ពុជាហាក់មានភាពល្អប្រសើរ ខណៈដែលកាលពិត្រីមាសទី១ និងទី២ វិស័យនេះ ទទួលរងនូវផលប៉ះពាលយ៉ាងខ្លាំង ដោយសារអ្នកវិនិយោគមិនហ៊ានសម្រេចចិត្តដាក់ទុនវិនិយោគ។
លោកស្រីបន្តថា “ចាប់តាំងពីត្រីមាសទី ១ ដើមឆ្នាំ ២០២០ និងត្រីមាសទី២ គ្រប់វិស័យវិស័យទាំងអស់ ក្នុងវិស័យអចលនទ្រព្យមានភាពលំបាក ប៉ុន្តែអ្វីដែលយើងមើលឃើញនៅក្នុងត្រីមាសទី៣នេះ ស្ថានការណ៍មានធូស្បើយបន្តិច បើធៀបជាមួយត្រីមាសមុនៗ ដែលអនុញ្ញាតឱ្យអ្នកវិនិយោគនៅក្នុងស្រុក បានសម្រេចចិត្តដាក់ទុនវិនិយោគ” ។
លោកស្រីពន្យល់ទៀតថា នៅក្នុងត្រីមាសទី ១ និងត្រីមាសទី ២ ក្នុងស្ថានការណ៍ហានិភ័យកើតឡើង អ្នកវិនិយោគមិនថានៅក្នុងស្រុក ឬក្រៅស្រុក តែងតែងទន្ទឹងរងចាំមើលពេលវេលា ហើយមិនទាន់សម្រេចចិត្តក្នុងការវិនិយោគ និងអ្វីដែលមានគម្រោងតាំងពីចុងឆ្នាំ ២០១៩ ត្រូវបានពន្យាពេល។
លោកស្រីបន្ថែមថា ក្នុងត្រីមាសទី៣នេះ យើងឃើញមានការសម្រេចចិត្តវិនិយោគលើវិស័យអចលនទ្រព្យថ្មីៗជាច្រើន ជាពិសេពីវិនិយោគិនក្នុងស្រុក ដោយផ្តោតសំខាន់លើគម្រោងលំនៅឋានគ្រប់ប្រភេទ ទាំងលំនៅឋាននៅក្នុងបុរី លំនៅឋានជាប់ដី និងលំនៅឋានសហកម្មសិទ្ធិ (ខុនដូ)។
លោកស្រីបញ្ជាក់ទៀតថា “មូលហេតុដែលអ្នកវិនិយោគិន សម្រេចចិត្តបោះទុនវិនិយោគលើវិស័យលំនៅឋាន ដោយសារពួកគេមានភាពជឿជាក់ លើទីផ្សារនៅក្នុងស្រុក និងមានតម្រូវការខ្ពស់ ទាំនៅក្នុងកណ្តាលក្រុង និងនៅជាយក្រុង” ។
ជាមួយគ្នានេះ លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងដែរថា ជាទូទៅ តម្រូវការលំនៅឋាន នៅតែមានទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ព្រោះមនុស្សត្រូវការជម្រក និងមនុស្សកើតជារៀងរាល់ថ្ងៃ។

លោកស្រីបន្តថា “សម្រាប់ទីផ្សារលំនៅឋានតម្លៃសមរម្យ នាពេលបច្ចុប្បន្នេះ ដែលមានតម្លៃចន្លោះពី៤ម៉ឺន ទៅ៨ម៉ឺនមានតម្រូវការខ្ពស់ ជាពិសេសអ្នកដែលទើបរៀបការហើយថ្មី” ។ លោកស្រីបន្ថែមថា “ជាមួយនឹងតម្រូវការនេះ ក៏ជំរុញឱ្យអ្នកអភិវឌ្ឍន៍ជាច្រើនបានសម្រេចចិត្ត ក្នុងការបណ្តាកទុនវិនិយោគលើវិស័យលំនៅឋាន ជាពិសេសវិនិយោគលំនៅឋាននៅតាមជាយក្រុង” ៕