ក្រុមហ៊ុនកាណាដាសម្រេចបោះទុនចំនួន ១០ ពាន់លានដុល្លារក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ ក្រុមហ៊ុនកាណាដា BentallGreenOak បានសម្រចបោះទុនចំនួន ១០ ពាន់លានដុល្លារអាមេរិកនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន ដោយរំពឹងថា នឹងទទួលបានផលចំណេញក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ ខណៈដែលប្រទេសនេះ មិនសូវទទួលរងប៉ះពាល់ខ្លាំងពីជំងឺកូវីដ ១៩ ដូចនៅអាមេរិក និងអឺរ៉ុប។

សារព័ត៌មានជប៉ុន NIKKEI បានចុះផ្សាយថា ក្រុមហ៊ុន BentallGreenOak បានប្រមូលដើមទុនពីមូលនិធិអាមេរិក និងអឺរ៉ុប និងវិនិយោគិនផ្សេងទៀត ដើម្បីវិនិយោគនៅក្នុងតំបន់អាស៊ី ។ ជាមួយគ្នានេះក្រុមហ៊ុនធានារ៉ាប់រង Sun Life ក៏ចូលរួមបណ្តាក់ទុនវិនិយោគផងដែរ។

ទំហំទឹកប្រាក់ដែលប្រមូលបានពីវិនិយោគិនត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៥ ពាន់លានដុល្លារក្នុងនោះ ៨០ ភាគរយនឹងត្រូវវិនិយោគនៅប្រទេសជប៉ុន។ ប៉ុន្តែវាអាចនឹងកើនឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក ដោយសារក្រុមហ៊ុន BentallGreenOak នឹងបំពេញបន្ថែមពីកម្ចីធនាគារ ។

បើតាមសារព័ត៌មានជប៉ុន NIKKEI បានចុះផ្សាយថា បច្ចុប្បន្ននេះ វិនិយោគិនបរទេសជាច្រើនបាននឹងកំពុងសម្លឹងមើលពីឱកាសវិនិយោគនៅក្នុងប្រទេសជប៉ុន ខណៈក្រុមហ៊ុនភាគហ៊ុនឯកជនអាស៊ី PAG គ្រោងនឹងបោះទុនវិនិយោគរហូតដល់ទៅ ៨៤០ ពាន់លានយ៉េននៅក្នុងប្រទេសនេះ។

ក្រុមហ៊ុន BentallGreenOak នឹងផ្តោតសំខាន់លើការវិយោគសាងសង់អគារការិយាល័យ និង អចលនទ្រព្យផ្សេងទៀត សម្រាប់ដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសជប៉ុន ។ សម្រាប់ទីផ្សារការិយាល័យនៅក្នុងប្រទេសជប៉ុនត្រូវបានគេរំពឹងថា វាមិនមានការធ្លាក់ចុះនោះទេ បើទោះបីប្រទេសមួយចំនួននៅក្នុងពិភពលោក បានទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលពីជំងឺកូវីដ ១៩ ហើយជំរុញឱ្យបុគ្គលិកធ្វើការពីផ្ទះ។

នៅពេលដែលប្រទេសជប៉ុនទទួលរងនូវផលប៉ះពាល់ខ្លាំងរហូតឈានដល់ការបិទប្រទេសកាលពីខែមេសា កន្លងមកនេះក្រុមហ៊ុន BentallGreenOak បានទទួលការទិញអាគារការិយាល័យមួយនៅក្នុងទីក្រុងតូក្យូ ពីក្រុមហ៊ុនអចនទ្រព្យរបស់ប្រទេសជប៉ុន Unizo Holding ។ ក្រុមហ៊ុនក៏មានគម្រោងទិញសណ្ឋាគារដែលមានតម្លៃទាបហបន្ទាប់ពីតម្រូវការទេសចរណ៍ងើបឡើងវិញ។

ក្នុងចំណោមទុនវិនិយោគរបស់ក្រុមហ៊ុនត្រូវបានគេកត់សម្គាល់ថា បានបោះទុនចូលទៅក្នុងប្រទេសជប៉ុនស្ថិតនៅក្នុងលំដាប់ខ្ពស់ក្នុងចំណោមវិនិយោគផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here