ផែនការលម្អិតប្លង់គោលអភិវឌ្ឍន៍សម្រាប់ខេត្តកណ្តាលបានបញ្ចប់ទាំងស្រុង

0

ដោយវុត្ថា

ភ្នំពេញ៖ ផែនការអភិវឌ្ឍន៍នៅក្នុងខេត្តកណ្តាលទាំងមូលត្រូវបានរៀបចំរួចរាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ នគរូបនីយកម្ម និងកាបែងបែងចែកតំបន់អភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលបានឹងកំពុងរៀបចំប្លង់គោលប្រើប្រាសីដី នៅតាមបណ្តក្រុងស្រុក និងខេត្តនានានៅទូទាំងប្រទេស។

លោក វ៉ាន់ វ៉ាត អ្នកជំនាញនគរូបនីយកម្មណីយកម្ម និងសំណង់របស់កម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ការរៀបចំផែនការអភិវឌ្ឍន៍របស់ខេត្តកណ្តាលបានបញ្ចប់ហើយទាំងក្រុង ស្រុក នានារបស់ខេត្ត តែអ្វីដែលសំខាន់គឺមិនទាន់រដ្ឋាភិបាលមិនទាន់មានថវិកាគាំទ្រក្នុងការយកមកអភិវឌ្ឍន៍។

លោកបន្តថា “តាមពិតទៅ សម្រាប់គម្រោងថវិកាក្នុងការអភិវឌ្ឍន៍ក្នុងខេត្តកណ្តាលគឺមានផែនការរយៈពេល ១៥ ឆ្នាំ យើងមានគម្រោងហេដ្ឋារនាសម្ព័ន្ធទាំងអស់នៅទូទាំងខេត្ត ដែលអាស្រ័យលើការកំណត់គម្រោងសម្រាប់តំបន់ប្រើប្រាស់ ដូចជាតំបន់ឧស្សាហកម្ម តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ សេដ្ឋកិច្ចពិសេស គឺយើងបែងចែករួចអស់ហើយ”។

លោកបន្ថែមថា “នៅពេលដែលយើងអនុវត្ត អ្វីៗនឹងរត់តាមផែនការរបស់យើងដែលបានកំណត់ តែអ្វីដែលសំខាន់យើងខ្វះខាតថវិកា គឺយើងធ្វើទៅតាមដំណាក់កាល ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អទិភាពជាមុន ហើយមួយទៀត ផែនការដែលយើងត្រៀមទុកអភិវឌ្ឍន៍ អាជ្ញាធរត្រូវតែត្រៀមទុក កុំឱ្យមានការរំលោភបំពានហើយមានការអភិវឌ្ឍន៍នៅពេលខាងមុខ”។

លោកបន្តទៀតថា “សម្រាប់ខេត្តកណ្តាល យើងមានការកំណត់ ផែនការអភិវឌ្ឍន៍ប្រើប្រាស់ដីរួចរាល់អស់ហើយ ដែលបានបែកចែកទីតាំងសម្រាប់ការរស់នៅ កន្លែងធ្វើអាជីវកម្ម ឧស្សាហកម្ម និងផលិតកម្មផ្សេងៗនៅតាមតំបន់នីមួយៗ”។
លោកបញ្ជាក់ទៀតថា “ប៉ុន្តែពលរដ្ឋមិនយល់ ហាក់មានអារម្មណ៍ថ្នាំងថ្នាក់ ហើយបើរដ្ឋទំលាក់កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ធ្វើជំគំរូនៅក្នុងស្រុក ឬណាមួយនោះ ប្រជាពលរដ្ឋនឹងបានឃើញកាន់តែច្បាស់នូវសារសំខាន់នៃការរៀបចំក្រុងឱ្យមានភាពកាន់តែល្អប្រសើរ និងគេចផុតពីគ្រោះធម្មជាតិផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here