ដោយវុត្ថា
ភ្នំពេញៈ អ្នកវិនិយោគលើវិស័យអចលនទ្រព្យភាគច្រើន ជាពិសេស អ្នកអភិវឌ្ឍន៍លំនៅឋាននានា តែងតែរំពឹងលើហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងសាងសង់ ហើយចាត់ទុកថានឹងទទួលបានផលចំណេញខ្ពស់ នៅពេលបញ្ចប់គម្រោងរបស់របស់ពួកគេ។

-->
 
 
លោកស្រីអាន សុធិតា នាយិកា ក្រមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ Propertyare.asia នៅក្នុងកិច្ចសម្ភាសមួយ កាលពីពេលថ្មីៗនេះថា អ្នកអភិវឌ្ឍន៍ ដែលវិនិយោគលើលំនៅឋាន ដីធ្លី និងឬអចលនទ្រព្យផ្សេងទៀត បានសម្រេចបោះទុនវិនិយោគលើវិស័យអចលនទ្រព្យនេះ ដោយសារពួកគេគ្មានភាពស្ទាក់ស្ទើរ និងមានជំនឿរទីផ្សារនៅក្នុងស្រុក ជាពិសេសមានរំពឹងខ្ពស់លើប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធល្អរបស់រាជរដ្ឋាភិបាល។
លោកស្រីបន្តថា  “អ្នកអភិវឌ្ឍន៍តែងតែគិតពីការវិនិយោគរបស់ខ្លួន សូម្បីតែគម្រោ ងខុនដូនៅកណ្តាលក្រុង ឬលំនៅឋាននៅតាមជាយក្រុង និងដីធ្លី ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រីកចំរើន និងរំពឹងខ្ពស់ចំពោះប្រាក់ចំណេញ នូវពេលដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលត្រូវបានបញ្ចប់” ។ លោកស្រីពន្យល់ថា “បច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍គម្រោងខុនដូ  និង ម្ចាស់អចលនទ្រព្យ តែងតែធ្វើយុទ្ធនាការក្នុងការលក់អចលនទ្រព្យ របស់ខ្លូន ដើម្បីទាក់ទាញអតិថិជន ដោយបានផ្សព្វលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ” ។
ជាមួយគ្នានេះ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងដែរថា  ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ របស់រាជរដ្ឋាភិបាល បាននិងកំពុងជួយដល់ការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅឋាននានានៅក្នុងប្រទេស។

លោកថ្លែងថា “កាលពីកន្លងមកនេះ ខ្ញុំបានធ្វើដំណើរនៅតាមបណ្តោយផ្លូវ ដែលកំពុងធ្វើការស្ថាននា (ផ្លូវជាតិលេខ២ ) ឃើញមានគម្រោងលំនៅឋាន ជាច្រើនដែលបាននឹងកំពុងផ្តល់ដល់ពលរដ្ឋ ដែលមានបំណងមករស់នៅ ក្នុងតាមបណ្តោយផ្លូវជាតិរបស់រាជរដ្ឋាភិបាល” ។

លោកបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល មិនត្រឹមតែបផ្តល់នូវការរីចំរើនលើវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែបានឹងកំពុងផ្តល់នូវការដឹកជញ្ជូន កាន់តែមានភាពល្អប្រសើរ និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានការរីករំរើន តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធឡូជីស្ទីក (National Logistic System) នៅទូទាំងប្រទេស” ៕