ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ក្រុងថ្មីនៅលើតំបន់រាម ក្រុងព្រះសីហនុ Crystal Ville Ream Beach ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ១០០០លានដុល្លារ កំពុងតែជំរុញសក្ដានុពលនៅក្នុងតំបន់ បន្ថែមពីលើការវិនិយោគរបស់រាជរដ្ឋាភិបាល និងផ្តល់ផលចំណេញកាន់តែច្រើនដល់អតិថិជនរបស់ខ្លួន។
ក្រោមឈ្មោះគម្រោងអភិវឌ្ឍន៍ទីក្រុងរាម Crystal Ville Ream Beach ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ១០០០លានដុល្លារនេះ នឹងធ្វើឱ្យតំបន់រាមក្លាយជាទីឋានដ៏រសរវើក ដែលមានការអភិវឌ្ឍចំរុះ ដូចជា បណ្តុំលំនៅដ្ឋានប្រភេទវីឡាប្រណីតកម្រិតអភិជន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងសណ្ឋាគារផ្កាយ៥ រួមនឹងតំបន់កម្សាន្តជាច្រើនទៀត ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក FURI Corporation និងក្រុមហ៊ុនវិនិយោគដ៏ល្បីឈ្មោះមកពីសាំងហ្គាពួរ។
នាយិកាគ្រប់គ្រងផ្នែកលក់គម្រោង អ្នកនាង លីម សុខាដាវីន បានប្រាប់ឱ្យដឹងថា គម្រោងអភិវឌ្ឍន៍វីឡាប្រណីត បែបលំហែរកាយស្ថិតនៅឆ្នេរសមុទ្ររាម ក្នុងជំហានដំបូង ដែលជាផ្នែកមួយ ក្នុងគម្រោងអភិវឌ្ឍន៍ដ៏ធំប្រចាំតំបន់រាម Crystal Ville Ream Beach ក្នុងភូមិអុង ឃុំរាម ក្រុងព្រះសីហនុ ត្រូវបានហ៊ុមព័ទ្ធទៅដោយធនធានធម្មជាតិ ពីមុខមានឆ្នេរ និងសមុទ្រ ខាងក្រោយមានព្រៃព្រំដ៏ស្រស់ស្អាត។
អ្នកនាងបានបន្តឱ្យដឹងទៀតថា នៅក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងស៊ីវិល័យដ៏ធំ ស្ថិតនៅលើផ្ទៃដីទំហំសរុបប្រមាណ៤៣ហិកតានេះ នឹងត្រូវបានបែងចែកជាដំណាក់កាល និងតំបន់ផ្សេងគ្នាជាច្រើន ដោយក្នុងនោះរួមមានដូចជា លំនៅដ្ឋានលំហែរកាយបែបវីឡាកម្រិ តអភិជន (៣ប្រភេទផ្សេងគ្នា) សណ្ឋាគារអន្តរជាតិលំដាប់ផ្កាយ៥ ផ្សារទំនើប ក្លឹបលើឆ្នេរសមុទ្រ រួមជាមួយនឹងអាងហែលទឹកសមុទ្រសិប្បនិម្មិត CRYSTAL LAGOON ដ៏ធំនៅចំកណ្តាលគម្រោងអភិវឌ្ឍន៍ ដែលមានទំហំរហូតដល់៦ហិកតា។
ជាមួយនឹងការបើកលក់នូវគម្រោង ប្រភេទវីឡាប្រណីតបែបលំហែរកាយ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនបានផ្តល់នូវឱកាសចំណេញយ៉ាងច្រើន ដែលក្រៅពីមានការបញ្ចុះតម្លៃ មានការផ្តល់ជូននូវការដូយ៉ាសន្ធឹកសន្ធាប់ ជាពិសេសរថយន្តដ៏ទំនើបស៊េរីថ្មីឆ្នាំ២០២០ចំនួនមួយគ្រឿង ថែមទាំងមាននូបអត្ថប្រយោជន៍បន្ថែមទៀត ដូចជា ការជួលយកកម្រៃប្រចាំខែ ប្រចាំឆ្នាំ រួមជាមួយនឹងតម្លៃអចលនទ្រព្យ ក៏ដូចជាលំនៅដ្ឋានបែបប្រណីតនៅក្នុងគម្រោងបន្តឡើងនៅថ្ងៃខាងមុខផងដែរ៕