សកម្មភាព​ពុះ​ដីឡូត៍​លក់បាន​ថមថយបណ្តើរៗនៅតាម​ខេត្ត​ក្រុង​មួយចំនួន

0

ដោយ​វុត្ថា

ភ្នំពេញៈ អ្នក​ជំនា​ផ្នែក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ក​ម្ពុ​ជា​បាន​មើលឃើញថា ខេត្ត​ក្រុង​មួយចំនួន​របស់​ប្រទេស​កម្ពុជា បាន​ថយចុះ​នៃ​កម្ម​ភាព​អភិវឌ្ឍ​ដី​ឡូ​តិ៍ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ១៩ ។

លោក​ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ក​ម្ពុ​ជា​បានឱ្យដឹង​នៅក្នុង​កិច្ច​សម្ភាស​ជាមួយ គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ ១៩ រហូតមកដល់​បច្ចុប្បន្ន​នេះ  ខេត្ត​មួយចំនួន​មានការ​ថយ​ច​ចុះ​នៃ​អភិវឌ្ឍ​ដី​ឡូ​តិ៍  និង​ការ​ពុះ​ដី​ឡូ​តិ៍លក់​ជា​បន្ត​ប​បន្ទាប់។

ប៉ុន្តែ​បើទោះបីជា​មានការ​ថយចុះ​នៅ​ខេត្ត​មួយចំនួន​មែន សម្រាប់​ខេត្តកំពង់ស្ពឺ​នៅតែ​មា​សកម្មភាព​ពុះ​ដី​ឡូ​តិ៍ ឬ​មានការ​អភិវឌ្ឍន៍​ឡូ​តិ៍​យ៉ាងខ្លាំង​ក្លា មិន​ត្រឹមតែ​ប៉ុណ្ណោះ គម្រោង​អភិវឌ្ឍន៍ធំៗ និង​សំណង់​ជាច្រើន មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​ផុលផុស ។

លោក​បន្ថែមថា “ខេត្តកំពង់ស្ពឺ ជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្ពស់ លើ​វិស័យសេដ្ឋកិច្ច និង​អចលនទ្រព្យ​អចលនទ្រព្យ ព្រោះថា​ខេត្ត​នេះ​ត្រូវបាន​ដាក់ចេញ ដោយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍ បន្ទាប់ពី​រាជធានី​ភ្នំពេញ ខេត្ត​កំ​ណ្តា​ល និង​ខេត្ត​បន្ទាប់​គឺ​ខេត្តកំពង់ស្ពឺ” ។

លោក​បញ្ជាក់​ទៀ​ថា “បន្ថែម​ពីនេះ​ខេត្តកំពង់ស្ពឺ គឺជា​ខេត្ត​បណ្តុំ​ទៅដោយ​រោងចក្រ សហគ្រាសធំៗ និង​អាជីវកម្មផ្សេងៗ ដែល​បាន​ផ្តាស់​ប្តូរ​ពី​ក្រុងភ្នំពេញ ទៅកាន់​ខេត្ត​មួយ​នេះ  ជាពិសេស​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥១ ផ្លូវជាតិ​លេខ៤១  និង​ផ្លូវជាតិ​លេខ៤ ដែល​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ” ។

ចំណែក​លោក​សោម កែវ​ម៉ា​លីដា ដែលជា​អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​បាន​ធ្លាប់បាន​ឱ្យដឹងថា សក្តានុពល​ទិញ​លក់​ដី​ឡូ​តិ៍ នៅតែមាន​ជាពិសេស​នៅតាម​បណ្តា​ជាយក្រុង កំឡុងពេល​មាន​បញ្ហា​សេដ្ឋកិច្ច​នេះ បើសិនជា​អ្នក​ដែលមាន​ធនធាន​ច្រើន អាច​ទិញ​នៅពេលនេះ ដើម្បី​ទទួលបាន​ផល​នៅក្រោយ​ចប់​វិបត្តិ។

លោក​បន្ថែមថា «អ្នកមាន​លុយ ឬ​អ្នកវិនិយោគ គួរតែ​ចាប់​ឱកាស​ក្នុង​ការទិញ ព្រោះ ពេលដែល​សេដ្ឋកិច្ច​ងើបឡើង​វិ ញ​បន្ទាប់ពី​ជំងឺ​បាត់បង់​ឬ​គ្រប់គ្រង​បាន នៅពេលដែល​គាត់​លក់​វិញ​គឺអាច​ចំណេញ​បាន” ។ លោក​បន្តថា “នៅ​ឆ្នាំ​ក្រោយនេះ ដីឡូត៍​អាច​នឹងមាន​សន្ទុះ​ទិញ​លក់​វិញ​ហើយ ដោយ​កម្ពុជា​នឹង​បើកទ្វារ​សេដ្ឋកិច្ច ទីផ្សារសេរី​ជាមួយ​ខាង​ចិន​ជាដើម” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here