តើតម្លៃអចលនទ្រព្យមានការប្រែប្រួលបែបណានៅក្នុងទីផ្សាររួម?

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ អ្នកជំនាញបានមើលឃើញពីទីផ្សារអចលទ្រព្យមានការប្រែប្រួលពាក់ព័ន្ធនឹងតម្លៃគឺអាស្រ័យលើតម្រូវការជាក់ស្ដែង របស់អតិថិជន ឬអ្នកអភិវឌ្ឍន៍ ដោយមិនបានកំណត់តំបន់ណា ឬទីតាំងណានោះទេ ។

លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia កាពីពេលថ្មីៗនេះថា តាមពិតមិនថា តំបន់ពាណិជ្ជកម្ម ឬតំបន់លំនៅឋាននោះទេ ឱ្យតែមានតម្រូវការ នឹងជួយជំរុញឱ្យតម្លៃលើទីផ្សារអចលនទ្រព្យកាន់តែមានការប្រែប្រួលកាន់តែខ្លាំង។

លោកស្រីបន្តថា “សម្រាប់តំបន់ពាណិជ្ជកម្ម មានការកើនឡើងខ្ពស់ជាងចំពោះតម្លៃអចលនទ្រព្យ ដោយសារតែតំបន់នេះ មានតម្រូវការខ្លាំង តែសម្រាប់តំបន់រស់នៅឡើងតម្លៃទៅតាមកម្រិតរបស់វា”។

លោកស្រីបញ្ជាក់ទៀតថា “យើងមិនអាចកំណត់ថា តំបន់នេះ មានតម្លៃអចលនទ្រព្យខ្ពស់ ឬតំបន់នោះមានតម្លៃទាប ឬ ខ្ពស់អីបានទេ វាស្រ័យទៅលើការចង់បានរបស់វិនិយោគ ឬអ្នកអភិវឌ្ឍន៍ប៉ុណ្ណោះ ទីតាំណក៏មានតម្លៃដែរ គ្រាន់តែភាគរយនៃការឡើងគឺខុសគ្នា”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងដែរថា សម្រាប់ទីផ្សាតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតំបន់ណាក៏ដូចជាតំបន់ណា គឺថា មិនមានសញ្ញាណាមួយធ្លាក់ចុះនោះទេ បើទោះបីកម្ពុជាប្រឈមក៏ដោយ។

លោកថ្លែងថា “ខ្ញុំមើលឃើញថា តម្លៃអចលនទ្រព្យទាំងដីធ្លី និងលំនៅឋានជាដើម ទាំងនៅក្នងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត ដូចមិនមានអីប្រែប្រួលទេ គ្រាន់តែវាទទួលរងនូវប៉ះពាល់ពីប្រតិបត្តិការលក់តែប៉ុណ្ណោះ គឺមានការលក់យឺត”។ លោកបន្តថា “តម្រូវការអចលនទ្រព្យនៅតែមាន ជាពិសេសលំនៅឋាន ហើយតម្លៃក៏វាមិនមិនធ្លាក់ចុះដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here