ផ្សារ​ទំនើប FURI Times Square ក្រុងព្រះសីហនុ​ទទួលបាន​អតិថិជន​កាន់តែច្រើន

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កំណើន​នៃ​ចំនួន​អតិថិជន​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជនជាតិខ្មែរ បានបង្ហាញ​ពី​ការគាំទ្រ និង​ជឿទុកចិត្ត​យ៉ាងខ្លាំង​មកលើ​រាល់​មុខទំនិញ ដែល​ត្រូវបាន​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប FURI Times Square  ស្រប​ពេលដែល​ក្រុមហ៊ុន​ជា​ដៃគូ​ជាច្រើន​បាន​បន្ត​ចូលមក​សហការ​ជា​បន្ត​បន្ទាប់។

ប្រធាន​ផ្នែក​គ្រប់គ្រង​ផ្នែក​ទីផ្សារ និង​ការលក់​នៅក្នុង​ផ្សារ​ទំនើប FURI Times Square កញ្ញា​ពុធ ប៊ុន​រស្មី បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ​ទាំង​ចំនួន​ក្រុមហ៊ុន និង​ហាង​លក់ទំនិញ​នានា​ដែលជា​ដៃគូ​វិនិយោគ ក៏ដូចជា​ចំនួន​អតិថិជន មកកាន់​ផ្សារ​ទំនើប​លើកដំបូង​ប្រចាំ​នៅ​ក្រុងព្រះសីហនុ​មួយ​នេះ មានការ​កើន​ឡើងជា​លំដាប់។

កញ្ញា​បាន​បន្តថា “ជា​រៀងរាល់ថ្ងៃ គឺមាន​អតិថិជន​ចំរុះ​ជាតិ​សាសន៍​ចូលមក​កាន់​ផ្សារ​ទំនើប FURI Times Square ជាច្រើន ដែល​ក្នុងនោះ​មាន​អ្នកខ្លះ មក​ទិញ​ផលិតផល និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​សម្លៀកបំពាក់ គ្រឿង​លម្អរ​ខ្លួន ហើយ​អ្នកខ្លះ​ទៀត​មក​ទទួលទាន​អាហារ និង​ភេសជ្ជៈ ដោយឡែក​អ្នក​ខ្លះទៀត​គាត់ មក​ដើរ​កម្សាន្ត​លក្ខណៈ​ជា​ក្រុម” ។

កញ្ញា​បានបញ្ជាក់​ឱ្យដឹងថា ជាមួយនឹង​ការទទួលបាន​កំណើន នៃ​ចំនួន​អតិថិជន​ខាងលើនេះ គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប FURI Times Square បាន​អនុវត្ត​នូវ​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល ទៅលើ​ការរក្សា​គម្លាត និង​អនាម័យ ដោយ​ការបាញ់ទឹក​អាល់កុល​សម្អាត​ដៃ ផ្តល់​ម៉ាស់ និង​ការ​វាស់​កម្ដៅ​ទាំង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង ទាំង​បុគ្គលិក​ក្រុមហ៊ុន និង​ហាង​លក់ទំនិញ ក៏ដូចជា​អតិថិជន​មុនពេល​អនុញ្ញាត ឱ្យចូល​ក្នុង​បរិវេណ​ផ្សារ​ទាំងអស់ ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម Covid-19 នៅក្នុង​តំបន់ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ។

ផ្សារ​ទំនើប FURI Times Square មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ក្បែរ​វិមាន​ឯករាជ បាន​នាំមក​ជូន​នូវ​បទពិសោធន៍​ថ្មី នៅក្នុង​តំបន់ ដោយ​ការនាំ​យកមក​នូវ​បណ្តា​ផលិតផល មុខទំនិញ​ចំរុះ​គ្រប់​ប្រភេទ​យ៉ាង​សម្បូរបែប ដែល​សុទ្ធតែជា​ម៉ាក​យីហោល្បីៗលំដាប់​សាកលលោក ដូចជា ក្រុមហ៊ុន KFC ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Amazon Café ,ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea ហាង​អាហារ​មកពី​ប្រទេស​សាំង​ហ្គា​ពួរ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់ LEVI’s ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite ក្រុមហ៊ុន​នាឡិកា​ដ៏​ល្បីឈ្មោះ G-Shock ក្រុមហ៊ុន​លក់​រថយន្ត HGB Group រួមជាមួយ​ក្រុមហ៊ុនល្បីៗជាច្រើន​ទៀត ដោយ​រាប់បញ្ចូល​ទាំង​គ្រឿងសំអាង​ផងដែរ សរុប​ជិត៣០ក្រុមហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here