វិភាគ៖ តើ​ហេតុអ្វី​បានជា​ធនាគារធំៗកំពុង​ប្រជែង​គ្នា​ចាប់យក​ទីផ្សារ​នៅ​កម្ពុជា?

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន​ហិរញ្ញវត្ថុ (ធនាគារ) ជាច្រើន​បាន និង​កំពុង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅ​កម្ពុជា ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុខុសៗគ្នា​ដល់​អតិថិជន ហើយ​ធនាគារ​នានា​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​ឲ្យ​ខ្លួន​មានការ​លូតលាស់​ថ្មី នៅក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

បណ្តា​ធនាគារ​បរទេស​នានា បាន​ប្រកួតប្រជែង​គ្នា ដើម្បី​ដណ្តើមយក​ទីផ្សារ​ក្នុងស្រុក​របស​ប្រទេសមួយ​នេះ ដែល​កំពុង​ក្លាយជា​ទីក្រុង​មាស​របស់​ពួកគេ (ធនាគារ​កូរ៉េ) ដែល​ឆ្លុះបញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ចកម្ពុជា បាននិងកំពុង​ឆ្ពោះទៅរក​កំនើន​យ៉ាង​ឆាប់រហ័ស​របស់ខ្លួន។

ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នៅតែ​មានឱកាស​ជាច្រើន ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​មិនទាន់មាន​ការអភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​នៅឡើយ។

ជាមួយគ្នានេះដែរ វិស័យ​ធនាគារ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វឌ្ឍនភាព ប្រកបដោយ​ទំនុកចិត្ត និង​បានរួម​ចំណែក​យ៉ាងសកម្ម គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច ដែល​ធ្វើឱ្យមាន​កំនើន​វិនិយោគ​ក្នុង​ង​ការបង្កើត​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​នៅក្នុង​ប្រទេស។

ប្រទេស​កម្ពុ​ជាមាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជ​ចំនួន៥១ ធនាគារ​ឯកទេស​ចំនួន១៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើរ ពី​សាធារណជន​ចំនួន៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន៧៦ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន២៤៦រហូតមកដល់​បច្ចុប្បន្ន​នេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

បណ្តាញ​ប្រតិបត្តិការ និង​សេវា​ហិរញ្ញវត្ថុ​បាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ចំនួន​ទីស្នាក់ការ និង​សាខា​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស​បាន​កើន​ដល់២.៤៦៥ ហើយ​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ(ATM) មាន​ចំនួន៣,០៨១ គណនី​ប្រាក់​បញ្ញើ​អតិថិជន កើន​ដល់៨.២លាន​គណនី និង​គណនី​ឥណទាន​កើន​ដល់៣.២ លាន​គណនី។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា ខ្លួន​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​ត្រួត​ពិ​និ ត្យ​សុខមាលភាព​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ។ ជា​លទ្ធផល​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ស្ថិតក្នុង​ស្ថាន​ភាពល្អ។

ការឆ្លើយតប​នឹង​វិបត្តិ​បច្ចុប្បន្ន

គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បន្ធូរបន្ថយ និង​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប ដល់​អ្នកប្រើប្រាស់​កម្ចី ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ ដែល​កំពុង​កើតមាន។

ការពន្យា​ដើមទុន​ត្រ​នប់ បន្ធូរបន្ថយ​ទុនបម្រុង ហើយ​ក្រសួង​សេដ្ឋកិច្ច តាមរយៈ​អគ្គនាយក​ពន្ធដារ បាន​បន្ធូរបន្ថយ​លើ​ពន្ធ​កាត់​ទុក​លើ​ប្រាក់កម្ចី​ពី​បរទេស ធ្វើឱ្យ​ប្រភព​ទុន​ក្នុងស្រុក​សម្បូរ ដែល​អាច​យកមកប្រើ​ប្រាស់​បាន ហើយ​កំណើន​ក្នុង​វិស័យ​ឥណទាន​ក៏​មិនសូវ​ខ្ពស់​ដែរ ដោយសារ​អាជីវកម្ម​ច្រើន​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ១៩ ។

ដូច្នេះហើយ បានជា​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប​មែនទែន យើង​និយាយ​ជាទូទៅ​ទាប​ក្រោម៧ភាគរយ​ទៀត ធ្វើឱ្យមាន​ការប្រកួតប្រជែង​ក្នុងតម្លៃ (price competition) ដូច្នេះហើយ​ផលប្រយោជន៍​នឹង​បាន​ទៅ​អ្នកប្រើប្រាស់​កម្ចី​ពី​ប្រកួតប្រជែង​នេះ ដូចជា ប្រភព​ទុន​ដែលមាន​អត្រា​ការប្រាក់​ទាប ហើយ​អ្នកប្រើប្រាស់​កម្ចី​អាច​ប្រើប្រាស់​បាន​រយៈពេល​វែង។

ធនាគារ និង​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ​ក៏មាន​ការយោគយល់ សម្រាប់​ការរួមរស់​រីកចម្រើន​ជាមួយនឹង​អតិថិជន។ស្រប​ពេលដែល រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​អនុ​បាត​ខ្លះ​ដើម្បី​ឱ្យមាន​ប្រភព​ទុន​ទូលំទូលាយ ហើយ​ធនាគារ​ធ្វើជា​មួយ​អា​តិ​ថិ​ជន​យូរអង្វែង ហើយ​ធនាគារ​ផ្ទាល់ ក៏បាន​បន្ធូរបន្ថយ​ដែរ ដោយ​បន្ធូរបន្ថយ​ទាំង​អត្រា​ការប្រាក់​កម្ចី និង​រយៈពេល​សង​ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់ ក្នុង​ការយក​មូលនិធិ​នេះ ទៅប្រើ​ប្រាស់​ឱ្យបាន​យូរអង្វែង​សម្រាប់​គ្រប់​វិស័យ​ទាំងអស់។

ជាទូទៅ​នៅពេល​ចលនា​សេដ្ឋកិច្ច​ខ្លាំង មូលនិធិ​របស់គាត់​យ​ក​ទៅ​វិនិយោគ​អស់ហើយ ប៉ុន្តែ​ពេល​មាន​ចលនា​សេដ្ឋកិច្ច​តិច គាត់​យក​មូលនិធិ​មក​ផ្ញើ​នៅ​ធនាគារ ធ្វើឱ្យ​ប្រភព​ទុន​នៅ​ស្រុក​មាន​ច្រើន ដូចជា​ប្រាក់​សន្សំ​ដែលមាន​កាលកំណត់។

ថ្វីត្បិតតែ​មាន​ប្រភព​ទុន​ក្នុងស្រុក​ក៏ដោយ ក៏​យើង​ទៅ​តែ​យក​ពី​បរទេស ដែល​កម្ចី​ពី​បរទេស​មាន​រយៈពេលរ​ហូត​ទៅ៥ ទៅ៧ឆ្នាំ ដើម្បី​យកមក​ឆ្លើយតប​ជាមួយនឹង​តម្រូវ​ឥណទាន​របស់ SME ដែល​គាត់​ត្រូវការ៥ ទៅ៧ឆ្នាំ​ដែរ ដើម្បី​ជៀសវាង​អតុល្យភាព​នៃ​មូលនិធិ ដូច្នេះ​បានជា​យើង​យកមក​ពី​ក្រៅ​មក​បន្ថែម។

ក្នុង​ប្រភព​ទុន​ដែល​ប្រើប្រាស់ ក្នុង​វិស័យ​ធនាគារ១៥ភាគរយ បានមកពី​ដើមទុន​របស់​ខ្លួនឯង១៥ភាគរយ​ទៀត បានមក​កម្ចី​ពី​បរទេស និង៧០ភាគរយ​គឺ​បានមកពី​ប្រាក់​បញ្ញើ​សន្សំ។

សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​ពី​ពិភពលោក មាន​រយៈពេល​មិន​ខ្លី​នោះទេ ហើយ​មិនមែន​មួយឆ្នាំ ដែល​បានគិត​ដូច​កាលពីមុន​នោះទេ។ ជំងឺ​កូ​វីដ១៩ មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​ចាប់តាំងពី​ខែ​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ២០២០ ។

ប្រទេស​កម្ពុជា​គឺជា​ចំណែក​មួយ​នៃ​សេដ្ឋកិច្ច​សកល។ បើសិន​សេដ្ឋកិច្ច​សកល​មាន​ផលប៉ះពាល់​យូរ យើង​ក៏​ដូចគ្នា​ដែរ។ អាជ្ញាធរ​សំដៅទៅ​ធនាគារជាតិ និង​ក្រសួង​ពាក់ព័ន្ធ ដឹង​ពី​ស្ថានភាព​ដូចគ្នា ហើយ​កំណើនសេដ្ឋកិច្ច​វិល​មករក​ភាព​ធម្មតា​បន្តិចម្តងៗ ដូច្នេះ​ការណ៍ ដែល​យើង​សម្រួល​ដល់​អតិថិជន គឺមាន​រយៈពេល​វែង​ដូចគ្នា ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់។

អ្នកប្រតិបត្តិ​ក្នុង​វិស័យនេះ បាន​លើកឡើងថា ឧទាហរណ៍ ឥណទាន​យើង​ឱ្យ​គាត់​មាន​រយៈពេល​វែង៧ឆ្នាំ ហើយ​ដល់ពេល​ស្ថានភាព​ស្រួល​ឡើងវិញ យើង​មិន​សុំឱ្យ​អតិថិជន​សង​ក្នុង​រយៈពេល៥ឆ្នាំ​នោះទេ។ យើង​នៅតែ​រក្សា​កិច្ចសន្យា​ជាមួយ​ពួកគាត់​ដដែល អត្រា​ប្រាក់​ដូចគ្នា​ចឹ​ង​ដែរ កាល​យើង​ព្រមព្រៀងគ្នា​ក្នុង​រយៈពេល ៧ឆ្នាំ គឺ​យើង​អត់​កែ​មកវិញ​នោះទេ។ យើង​រួមរស់​រីកចម្រើន​ចម្រើន​ជាមួយ​អតិថិ​របស់​យើង។

អតិថិជន​ជាង២៦ម៉ឺន​នាក់ បានស្នើ​រៀបចំ​ឥណទាន​ឡើងវិញ ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ១២០០លាន​ដុល្លារ ចាប់តាំងពី​ខែមីនា​រហូតមក ដល់​ខែសីហា​កន្លងមកនេះ។  នៅក្នុង​រយៈពេល​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​សង្កេតឃើញថា ការស្នើ​រៀបចំ​ឥណទាន​នេះ មាន​អត្រា​ធ្លាក់ចុះ​នៅ​ចន្លោះ​ខែមិថុនា មកដល់​ខែសីហា។

មន្ត្រីជាន់ខ្ពស់​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យដឹងថា នេះ​ជាស​ញ្ញា​ល្អ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ផលប៉ះពាល់ ដែល​បណ្ដាលមកពី​កូ​វីដ១៩ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ថមថយ។

វិស័យនេះ​ក្នុង​រយះពេល០២ខែ​ចុងក្រោយ គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​កន្លងទៅ ដែល​រាប់​ពី​ខែមេសា ឧសភា ជា​ខែ​ដែល​លំបាក​ជាងគេ បន្ទាប់មក​ខែមិថុនា កក្កដា​និង​ខែសីហា អាច​និយាយបានថា វិស័យ​មួយ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង តាំងពី​ឥណទាន(កម្ចី)មិនល្អ​ក៏​ថយចុះ ហើយ​ចំនួន​អតិថិ ជន​ដែល​ស្នើសុំ​ឥណទាន​ឡើងវិញ ក៏មាន​ការធ្លាក់ចុះ រីឯ​ចំនួន​អតិថិជន​ដែល​ត្រូវការ​ឥណទាន​ថ្មី​ក៏មាន​ការកើនឡើង។

ចំពោះ​អាជីវករ​ខ្នាតតូច​ក្នុងស្រុក មាន​ភាពល្អប្រសើរ​ជាង​មុន​ដែរ។ តែ​យ៉ាងណាក្តី ផលប៉ះពាល់​ពី​កូ​វីដ១៩ នៅតែមាន​សម្រាប់​វិស័យ​មួយចំនួន ដែល​មិនទាន់​អាច​ស្តារឡើងវិញ​បាន​នៅឡើយ​ទេ ទោះបីជា​បញ្ហា​កូ​វីដ១៩មាន​ភាព​ធូរស្បើយ​ក្តី។

សម្រាប់​ឆ្នាំ២០២០ទាំងមូល វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​នៅតែ​វិជ្ជមាន ថ្វីត្បិតតែ​ជួប​ការលំបាក​ជួបប្រទះ​ក៏ដោយ និយាយ​ជារួម​រយះពេល០២ ទៅ៣ខែក្រោយ​នេះ បាន​ងើបឡើង។ ហើយ​ដោយសារ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បាន​គ្រប់គ្រង​បញ្ហា​កូ​វីដ១៩បានល្អ​ប្រសើរ មិនមាន​ការបិទ​ប្រទេស​ឬមួយ​ក៏​ត្រឡប់​ដើរ​វិញ ហើយ​ប្រជាជន​យើង​ក៏​នៅតែ​ប្រក​បរបរ​ធ្វើដំណើរ​ធម្មតា។

រាជរដ្ឋាភិបាល​ក៏បាន​ទម្លាក់​កញ្ចប់​ប្រាក់ ដើម្បី​សម្រួល​ស្ថានភាព​សេដ្ឋកិច្ច ដូច​ផ្តល់​កញ្ចប់​ថវិកា​ទៅដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ធនាគារ SME ជាដើម និង​កញ្ចប់​ថវិកាផ្សេងៗ ដើម្បី​ឆ្លើ​ប​នឹង​នឹង​វិបត្តិ​កំពុង​កើតមាន។

ការប្រកួតប្រជែង​រប​ស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នៅ​កម្ពុជា

យោងតាម​ស្ថានភាព​បច្ចុប្បន្ន ធនាគារ Shinhan និង​ធនាគារ KB Kookmin Bank បាន​ចូល​ទីផ្សារ​កម្ពុជា តាមរយៈ​ការបង្កើត​ស្ថាប័ន​សាជីវកម្ម ខណៈ​ធនាគារ Woori បាន​ទិញ​ធនាគារ​ក្នុងស្រុក និង​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា។

ធនាគារ Shinhan បាន​ចូលក្នុង​ទីផ្សារ​កម្ពុជា​នៅ​ឆ្នាំ២០០៧ ហើយ​ចាប់តាំងពី​ពេលនោះ មក​ធនាគារ​បាន​ពង្រីក​សាខា​របស់ខ្លួន យ៉ាងសកម្ម​នៅ​ទូទាំងប្រទេស​កម្ពុជា។ ធនាគារ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​មាន​សាខា​ប្រាំមួយ​នៅ​ទីនោះ ប៉ុន្តែ​គ្រោង​នឹង​បន្ថែម​ពីរ​បន្ថែមទៀត​នៅ​ចុងឆ្នាំ​នេះ។

ប្រហែល៩០ភាគរយ នៃ​អតិថិជន​នៅ​កម្ពុជា​គឺជា​អ្នកស្រុក មិន​ដូច​ប្រទេស​វៀតណាម​ទេ ធនាគារ​កូរ៉េ​ផ្តោត​តែ​លើ​ការធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន​កូរ៉េ​ខ្លួន។ ការឆ្លុះបញ្ចាំង​ពី​អាង​អតិថិជន​របស់ខ្លួន​នៅ​កម្ពុជា ធនាគារ Shinhan បាន​ផ្តោតទៅលើ​ប្រាក់កម្ចី​រាយ​នៅ​កម្ពុ​ជាច្រើន​ឆ្នាំ​មកហើយ។ ទ្រព្យ​សរុប​របស់ Shinhan Bank Cambodia’s មានតម្លៃ​គិត​ជា​ទឹកប្រាក់១៨៨ លាន​ដុល្លារ​នៅក្នុង​ឆ្នាំ២០១៧ និង​កើន​ឡើងដល់២៥១ លាន​ដុល្លារ​កាលពី​ឆ្នាំ២០១៨។ រហូតមកដល់​ចុងខែ​មីនា​ទ្រព្យ​របស់ខ្លួន មានតម្លៃ​គិត​ជា​ទឹកប្រាក់ ៣១១លាន​ដុល្លារ។

ធនាគារ KB Kookmin Bank បាន​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ​Liiv  របស់ខ្លួន​យ៉ាងសកម្ម ដើម្បី​ទាក់ទាញ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា។ អ្នកប្រើប្រាស់​កម្មវិធី​មាន​ចំនួន​សរុប១១,៩០០នាក់ នៅពេលដែល​ធនាគារ​នេះ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ២០១៦ ប៉ុន្តែ​ឥឡូវនេះ​វា​មាន​អ្នកប្រើប្រាស់ ៧៨,០០០ នាក់។

កម្មវិធី​នេះ ផ្តល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​រហូតដល់៥០ភាគរយ អាស្រ័យ​លើ​ហាង​ដែល​បាន​សហការ​ជាមួយ​ខ្លួន នៅ​កម្ពុជា។ ដោយ​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ចំនួន​ពលករ​កម្ពុជា​នៅក្នុង​ប្រទេស​កូរ៉េ​Liiv ក៏បានផ្តល់​សេវា​ផ្ទេរប្រាក់​អន្តរជាតិ រវាង​ប្រទេស​ទាំងពីរ​ផងដែរ។

ធនាគារ KB Cambodia ទទួលបាន​ប្រាក់កម្រៃ​ពី​សេវា​បង់ប្រាក់​បញ្ញើរ នៅក្រៅ​ប្រទេស​ចំនួន១៤៣,០០០ដុល្លារ តាមរយៈ​កម្មវិធី​នេះ​កាលពី​ឆ្នាំមុន។ ធនាគារ Woori បាន​ប្តូរ​ឈ្មោះ​ពីរ​សាខា​កម្ពុជា ដែល​ខ្លួន​បាន​ទិញ​នៅក្នុង​កម្ពុជា​ទៅជា​Woori Bank Finance និង​Woori Finance Cambodia ។

ធនាគារ Woori ឲ្យ​ដឹងថា វា​នឹងមាន​ការច្របាច់បញ្ចូល​គ្នា រវាង​ក្រុមហ៊ុន​ទាំងពីរ​នៅ​ដំណាច់​ឆ្នាំនេះ ខណៈ​ធនាគារ​ទទួលបាន​ការផ្តល់សេវា​មីក្រូហិរញ្ញវត្ថុ កាន់តែ​ល្អប្រសើរ​ឡើង។

មន្ត្រី​ធនាគារ​មួយរូប​បាន​និយាយថា “យើង​មិន​គ្រាន់តែ​ផ្តល់​សេវា​ប្រាក់កម្ចី​នៅតាម​សាខា​របស់​យើង​ទេ យើង​ថែមទាំង​ឆ្លើយតប​ជាមួយ​អតិថិជន តាម​សំណើ​របស់​ពួកគេ​ដើម្បី​ផ្តល់ប្រាក់​កម្ចី​ដល់​ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here