តើ​គំនិត​មួយ​នៃ​គំរោង​ជីក​ព្រែក​ពី​ខេត្តកំពត មកកាន់​ទន្លេសាប​មាន​ជាប់​ពាក់ព័ន្ធនឹង​គំរោង BRI ឬទេ?

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ
នៅពេល​យើង​ផ្សព្វផ្សាយ​ពី​អត្ថបទ​មួយ ទាក់ទង​នឹង​គំនិត​មួយ​ថា​តើ​តើ​កម្ពុជា​អាច​ជីក​ទន្លេ​សប្ប​និម្មិត​ពី​ខេត្តកំពត ភ្ជាប់​មកកាន់​ទន្លេសាប​ដែរ​បាន​ឬទេ? សំណួរ​នេះ​ស្តាប់ទៅ​វា​ហាក់ដូចជា​រឿង​រវើរវាយ​មួយ។

ប៉ុន្តែ​បន្ទាប់ពី​ការលើកឡើង​នូវ​គំនិត​នេះ មានការ​ជជែក​គ្នា​ជាច្រើន ពិសេស​ពី​ការទម្លាយ​ព៌​ត​មាន​ពី​គំរោង​នេះ ដែល​ធ្លាប់​បានគិត​នា​សម័យ​សង្គមរាស្ត្រនិយម ពី​អ្នកសិក្សា​ស្រាវជ្រាវ​មួយចំនួន។

ប៉ុន្តែ​តើ​គំនិត​ជីក​ព្រែក​ពី​ខេត្តកំពត មកកាន់​ទន្លេសាប​មាន​ជាប់​ពាក់​ព័​ន្ឋ​នឹង​គំរោង​នៃ​គំរោង​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដែរឬទេ? ចម្លើយ​ប្រាកដ​ណាស់ វា​ពិត​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​កម្រិត​ស៊ីជម្រៅ​បែបណា ពេលវេលា​នឹង​បើក​បង្ហាញ ហើយ​គេហទំព័រ​ Propertyarea.asia នឹង​លើក​យកមក​បង្ហាញ​ពីបទ​ស្រាវជ្រាវ ជា​បន្តបន្ទាប់​នាពេលខាងមុខ។

ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​នេះ វា​ហាក់​ធ្វើ​ឲ្យ​លទ្ធភាព​កម្ពុជា​ធ្វើបាន​ហាក់​នៅ​ឆ្ងាយ ប៉ុន្តែ​កម្ពុជា​អាចធ្វើ​បាន​ឬ​អត់ អាស្រ័យ​លើ​សេដ្ឋកិច្ច ធនធានមនុស្ស និង​ឆន្ទៈ​និ​យោ​បាយ​របស់​រដ្ឋាភិបាល។

ស្របពេល​ជាមួយគ្នានេះ រដ្ឋាភិបាល​កម្ពុជា​ក៏​កំពុង​សិក្សា​ផ្លូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ ដែល​សាងសង់​ចេញពី​ស្រុក​សំឡូត ខេត្តបាត់ដំបង មកកាន់​ខេត្តពោធិសាត់ និង​ឆ្ពោះទៅកាន់​ខេត្តកោះកុង ដើម្បី​សម្រួលការ​ធ្វើដំណើរ ការដឹកជញ្ជូន​កសិផល​ដ៏​ច្រើន​នៅ​ភូមិភាគ​ពាយ័ព្យ ដើម្បី​បញ្ជូន​ចេញទៅ​កាន់​ប្រទេស​ទី៣ ដោយ​កាត់បន្ថយ​ការពឹងផ្អែក​ប្រទេសជិតខាង។

ស្របពេល​ជាមួយគ្នានេះដែរ មហា​យក្ស​ចិន​កំពុង​ច​ចារ ដើម្បី​ជីក​ទន្លេ​សប្ប​និម្មិត​មួយ​ចេញពី​ច្រក​សមុទ្រ​ម៉ា​ឡា​កា ដោយ​ពុះ​កាត់​ប្រទេស​ថៃ​ជា​ពីរ ប៉ុន្តែ​គំរោង​នេះ​បាន​ជំទាស់ ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ពាក់​ព័​ន្ឋ​មួយចំនួនទៀត ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​នាពេល​បច្ចុប្បន្ននេះ។

ទោះជា​យ៉ាងណា​គំនិត​បែប​ស្រមើស្រម័យ​នេះ មិនដឹង​ចេញ​រូបរាង​នាពេល​ណា និង​មិនទាន់មាន​ការសិក្សា ដោយ​ស្ថាប័ន​ណា​ជាក់លាក់​ថា តើ​ត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​រយ​លាន​ដុល្លារ និង​មាន​ចម្ងាយ​ផ្លូវ​ប៉ុន្មាន​នៅឡើយ​ទេ។

បើតាម​លោក​សុខ សុគ​ន្ឋ​ហៅ​ជេ​ម សុខ​ដែលជា​អ្នកវិភាគ​មួយរូប​នៅ​សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹងថា ការជីក​ទន្លេរ​ឬ​ព្រែកជីក​ក្រា ត្រូវបាន​រដ្ឋាភិបាល​ថៃ​យល់ព្រម​ហើយ និង​មាន​ដៃគូ​សហការ​ហើយ ប៉ុន្តែ​គំរោង​នេះ​រង​សំពាធ​ពី​ប្រទេស​មហាអំណាច។

សាក​ស្រម័យ​លេង​ទៅ ប្រសិនបើ​ជីក​ទន្លេ​ឬ​ព្រែក​សប្ប​និម្មិត​ពី​កំពត​មកកាន់​ទន្លេសាប​ឬ​ទន្លេមេគង្គ តើ​វា​ល្អ​បែបណា​សំរាប់​សេដ្ឋកិច្ចកម្ពុជា? ៕

LEAVE A REPLY

Please enter your comment!
Please enter your name here