គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍​បន្ទាយស្រី​តម្លៃ​ត្រឹម ៣០០០ដុល្លារ​ផ្តល់ឱកាស​ចំណេញកាន់តែច្រើន​ដល់​អតិថិជន

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ស្ថិតនៅលើ​ផ្លូវធំ​ហាយ​វេ៦៦ ដែលមាន​ចរាចរណ៍​យ៉ាង​មមាញឹក និង​ស្ថិត​នៅក្បែរ​តំបន់​ទេសចរណ៍​ជាច្រើន គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ អចលនទ្រព្យ​បន្ទាយស្រី បាន និង​កំពុង​លក់​ក្នុងតម្លៃ​កាន់តែ​ពិសេស​ត្រឹម៣០០០ដុល្លារ ក្នុង​មួយ​ឡូ​តិ៍ ដែល​ផ្តល់ឱកាស​ចំណេញ​កាន់តែច្រើន រួម​ជាមួយនឹង​លក្ខខណ្ឌ​បង់ប្រាក់​យ៉ាង​ងាយស្រួល ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​កំពុងមាន​ការអភិវឌ្ឍ​ន៍។

តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ អចលនទ្រព្យ​បន្ទាយស្រី លោកស្រី ជិន លក្ខិណា បាន​មានប្រសាសន៍​ឱ្យដឹង​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ នៅក្នុង​ស្រុក​បន្ទាយស្រី មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន ជាពិសេស​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​កាន់តែ​ជំរុញ​វិស័យ​ដីធ្លី នៅក្នុង​តំបន់​មាន​តម្រូវការ និង​កើន​តម្លៃ​ជា​បន្តបន្ទាប់។ ជាក់ស្ដែង​ដូចជា​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ របស់លោក​ស្រី​ទើបតែ​ចាប់ផ្តើម​បើក​លក់​តែប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​នៃ​ការលក់​គឺ​ទទួលបាន​ជិត ៤០ភាគរយ​នៃ​គម្រោង។

លោកស្រី​បាន​បន្តថា “ហេតុផល​ដែល​ជំ​រុញឱ្យ​អតិថិជន គាំទ្រ​មកលើ​គម្រោង ព្រោះ​ពួកគាត់​បាន​មើលឃើញ​ពី​ឱកាស ចំណេញ​ពី​ការទិញ​យ៉ាងច្រើន ដូចជា​តម្លៃ​ដី​ក្នុង​មួយ​ឡូ​តិ៍ ចាប់ពី ៣០០០ដុល្លារ​ឡើងទៅ​តែប៉ុណ្ណោះ ដែល​អាច​មានឱកាស​ចំណេញ​នៅពេល​លក់​បន្ត ហើយ​ចំពោះ​ការបង់ប្រាក់​មាន​ភាពងាយស្រួល ពោលគឺ​បង់​ត្រឹម​មួយខែ៦៦ដុល្លារ ដោយ​មិនចាំបាច់​មាន​ប្រាក់​កក់ និង​គ្មាន​ការប្រាក់” ។

គម្រោង​មួយ​នេះ ស្ថិតនៅ​ទីតាំង​ដែលមាន​សក្ដានុពល​ល្អ មិន​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង​អប្សរា និង​ប៉ះពាល់​តំបន់​អភិរក្ស​ធម្មជាតិ​នោះទេ ពោលគឺ​នៅជាប់​ផ្លូវធំ​ហាយ​វេ៦៦ និង​មាន​ផ្លូវរដ្ឋ​ទំហំ ១៥ម៉ែត្រ នៅជាប់​ចំហៀង​ដី​គម្រោង ងាយស្រួល​ក្នុងការ​ធ្វើដំណើរ មាន​ចម្ងាយ​ត្រឹម៣គីឡូម៉ែត្រ​ពី​រង្វង់​មូល ដែល​បំបែក​ទៅកាន់​តំបន់​ទេសចរណ៍​កម្សាន្តផ្សេងៗដូចជា ភូមិ​ព្រះ​ដាក់ ភ្នំ​គូ​លេន តំបន់​អភិរក្ស​សួនសត្វ តំបន់​បន្ទាយស្រី និង​មាន​ចម្ងាយ​ត្រឹម៧គីឡូម៉ែត្រ ពី​ផ្លូវ​ទៅ​ព្រលានយន្តហោះ​ថ្មី ក៏ដូចជា​ចេញទៅ​តាម​បណ្តា​ខេត្ត​នានា​ផងដែរ។

ដោយឡែក​នៅក្នុង​គម្រោង ក៏មាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រួចរាល់ ដូចជា​បណ្តាញ​អគ្គិសនី បណ្តាញ​បង្ហូរទឹក ជាពិសេស​ផ្លូវ​គ្រប់​ខ្សែ​មាន​ទំហំ ១០ម៉ែត្រ និង​ក្រាល​ថ្ម​មិច​រួចរាល់ ហើយ​ចំពោះ​អតិថិជន​ដែល​ទិញ ដោយ​ការបង់​ផ្តាច់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ៥០០ដុល្លារភ្លាមៗផងដែរ។ នៅ​ថ្ងៃ​ខាងមុខនេះ តម្លៃ​ដី​នឹង​បន្ត​ឡើងថ្លៃ ដោយមាន​លុយ​ត្រឹម ៣០០០ដុល្លារ នឹងមិន​អាច​ទិញ​ដី​សម្រាប់​សាងសង់ លំនៅដ្ឋាន​បាន​នោះទេ។

អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប លោក ឃីម ហ្វី​ណង់ ធ្លាប់បាន​មានប្រសាសន៍ថា លោក​ចង់​ជំរុញ​ឱ្យ​ស្រុក​មួយ​នេះ ក្លាយទៅជា​ទីក្រុង​ថ្មី​ទី២ បន្ទាប់ពី​ក្រុង​សៀមរាប។ បច្ចុប្បន្ន​តាមរយៈ​រដ្ឋ​បាល​ស្រុក បាននិងកំពុង​ធ្វើការ​កែលម្អរ​យ៉ាងច្រើន ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នានា រួមមាន​ស្ពាន និង​ផ្លូវថ្នល់ ដែល​ធ្វើយ៉ាងណា​ផ្តល់​ភាពងាយស្រួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ទេសចរ​ផងដែរ។

ព័ត៌មាន​លម្អិត​ពី​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ អចលនទ្រព្យ​បន្ទាយស្រី សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ៖ 016 999 995 / 017 812 345 / 097 8 123 456 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here