មួយខែបង់ត្រឹមតែជាង២០០ដុល្លារប៉ុណ្ណោះ នឹងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរីខេស៊ីព្រែកព្នៅ

0

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ កាន់តែផ្តល់ជូននូវឱកាសដ៏ល្អនិងភាពងាយស្រួលដល់អតិថិជនដែលចង់ក្លាយជាម្ចាស់លំនៅដ្ឋានបែបទាន់សម័យនៅក្នុងបុរីខេស៊ីដោយលោកអ្នកគ្រាន់តែទិញដោយការបង់រំលោះប្រចាំខែត្រឹមតែជាង២០០ដុល្លារតែប៉ុណ្ណោះ។

សម្រាប់តែតំបន់ព្រែកព្នៅ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតូច ធំ មិនក្រោម២០ទីតាំងនោះ ដែលកំពុងដំណើរការសាងសង់ដើម្បីបំពេញតម្រូវការទីផ្សាររបស់ខ្លួន និងបានជួយកែប្រែតំបន់ជាយក្រុងមួយនេះ ក្លាយទៅជាបណ្តុំលំនៅដ្ឋានបែបទាន់សម័យ ស្របពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ដូចជាផ្លូវថ្នល់បានបញ្ចប់ការអភិវឌ្ឍន៍ជាច្រើន។

បុគ្គលិកផ្នែកលក់គម្រោងបុរី ខេស៊ី ព្រែកព្នៅ កញ្ញាឡេង ម៉ាឡា បានប្រាប់ឱ្យដឹងថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យមិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។

កញ្ញាបានបញ្ជាក់ថា តាមខ្ញុំដឹងពេលនេះមានគម្រោងតូច ធំសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង។ កញ្ញាបន្តថា យ៉ាងយូរត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅ អាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា អគារពាណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេងៗ

លំនៅដ្ឋានក្នុងបុរីKC បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់អតិថិជនរបស់ខ្លួន ដែលក្រៅពីមានតម្លៃសមរម្យ ថែមទាំងផ្តល់ជូននូវលក្ខខណ្ឌបង់ប្រាក់ងាយស្រួល ត្រឹមតែជាង២០០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ជាពិសេសអតិថិជនបង់ប្រាក់លើកដំបូងត្រឹមតែ១០០០ដុល្លារ នឹងក្លាយជាម្ចាស់លំនៅដ្ឋានក្នុងបុរីស្របច្បាប់។

បុរីខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថីឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

សម្រាប់ព័ត៌មានបន្ថែម លោក អ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here