តំណាងក្រុមហ៊ុន CSA Real Estate លោកស្រី តាំង ហ៊ួរ រៀបរាប់ពីភាពវិជ្ជមាននិងឱកាសវិនិយោគអចលនទ្រព្យ ក្នុងកិច្ចសម្ភាសពិសេសថ្ងៃនេះ

0

ដោយ ហ្សូលី

ភ្នំពេញ៖ លោកស្រី តាំង ហ៊ួរ តំណាងក្រុមហ៊ុនអចលនទ្រព្យ CSA Real Estate ផ្តល់កិច្ចសម្ភាសន៍ពិសេសនៅថ្ងៃនេះជាមួយគេហទំព័រ Propertyarea.asia។

លោកស្រីនឹងរៀបរាប់ពីចរន្តទីផ្សារអចលនទ្រព្យនៅកម្ពុជា ដែលបន្តបង្ហាញសញ្ញាវិជ្ជមានទោះបីជាវិបត្តិសកលកូវីដ ១៩ អូសបន្លាយពេលយ៉ាងណាក្តី។ ជាពិសេស លោកស្រីលើកទឹកចិត្តថា នេះជាឱកាសវិនិយោគអចលនទ្រព្យល្អបំផុត អនុញ្ញាតឱ្យអ្នកវិនិយោគឬអ្នកទិញ ជាវបានក្នុងតម្លៃសមរម្យ និងទទួលផលចំណេញច្រើន។

ចង់ដឹងលម្អិតបែបណាខ្លះ សូមរង់ចាំតាមដានទស្សនាកិច្ចសម្ភាសន៍នេះ ដែលចេញផ្សាយនៅម៉ោង៧ល្ងាច ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០២០នេះ ធ្វើឡើងដោយគេហទំព័រ Propdertyarea.asia និង Cambodiafinancialtimes.com ផ្តាច់មុខ។

កិច្ចសម្ភាសនេះនឹងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផេក Property Area Asia ,Cambodia Financial Times និងផេក អ្នកជំនាញលក់អចលនទ្រព្យ។

កម្មវិធីនេះបានទទួលបានការឧបត្ថម្ភពី គម្រោងខុនដូ Urban Village ធនាគារហត្ថា ក្រុមហ៊ុន KW Sam SN ក្រុមហ៊ុន CEA និងក្រុមហ៊ុន Khmer Foundation Appraisal៕

LEAVE A REPLY

Please enter your comment!
Please enter your name here