ដោយវុត្ថា
ប្ររទេសជប៉ុនៈ ក្រុមហ៊ុនភាគហ៊ុនឯកជនដ៏ធំមួយ របស់សហរដ្ឋអាមេរិក Blackstone Group បានសម្រេចចំណាយទុនប្រមាណ១១០ពាន់លានយ៉េនដែលស្មើ១,០៥ពាន់លានដុល្លាអាមេរិក ដើម្បីទិញអចលនទ្រព្យនៅក្នុងទីក្រុងធំ ៗរបស់ប្រទេសជប៉ុន ។
សារព័ត៌មាន Nikei បានចុះផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ថា ការទិញអចចលនទ្រព្យ នៅក្នុងប្រទេសជប៉ុននេះរំពឹងថា នឹងមានតម្រូវការជួលរយៈពេលវែងនាពេលខាងមុខនេះ ខណៈក្រុមហ៊ុនរបស់មកពីតំបន់អាស៊ី បានទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនចំនួន៨ ដែលភាគច្រើនត្រូវបានទិញ អចលនទ្រព្យដោយក្រុមហ៊ុន General Electric។
សារព័ត៌មានដដែលបន្តថា លំហូរទុនវិនិយោគបរទេស កំពុងជំរុញការទិញលក់អចលនទ្រព្យរបស់ជប៉ុន បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ។ ក្រុមហ៊ុន Blackstone គឺជាក្រុមហ៊ុនតែមួយគត់ ត្រូវបានគេដឹងថានឹងបោះទុន ក្នុងទំហំទឹកប្រាក់ចំនួន៦០០ ពាន់លានយ៉េននៅក្នុងវិស័យអចលនទ្រព្យរបស់ជប៉ុននៅឆ្នាំនេះ។
ក្រុមហ៊ុន Blackstoneនេះ បាននិងកំពុងធ្វើឱ្យវិស័យអចលនទ្រព្យកាន់តែមានផលចំណេញនៅក្នុងប្រទេសជប៉ុន តាមរយៈការជួសជុល និងបង្កើនតម្លៃមុនពេលលក់ទៅឱ្យវិនិយោគិនផ្សេងទៀត ក្នុងរយៈពេលវែងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ឬអ្នកដែលមានធនធានខ្ពស់។
វិនិយោគិនបរទេសបានទិញអចលនទ្រព្យ នៅក្នុងប្រទេសជប៉ុនកើនឡើងប្រមាណ៤០% នៃកិច្ចព្រមព្រៀង នៅក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ២០២០នេះ ។ បើយោងតាមក្រុមហ៊ុនសេវាកម្ម អចលនទ្រព្យរបស់ប្រទេសជប៉ុន Jones Lang LaSalle បានបញ្ជាក់ថា ការសម្រេចបានក្នុងទំហំនេះ ដោយសារមានផលប៉ះពាល់តិចតួច នៃជំងឺរាតត្បាតនៅក្នុងប្រទេសជប៉ុន បើប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកប។
ក្រុមហ៊ុន Blackstone បានបង្កើនការវិនិយោគនៅក្នុងប្រទេសជប៉ុនដោយផ្តោតលើវិស័យភ័ស្តុភារ ដឹកជញ្ជូន និងអចលនទ្រព្យសម្រាប់ការរស់នៅ។ កាលពីខែមុនក្រុមហ៊ុននវ បានសម្រេចចិត្តទិញអាជីវកម្មអាផាតមិនជួលរបស់ប្រតិបត្តិករបស់ក្រុមហ៊ុ Isetan Mitsukoshi Holdings ក្នុងកិច្ចព្រមព្រៀងដែលរមានតម្លៃជិត ២៩០ លានដុល្លារអាមេរិក៕