ដោយគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអះអាងថា ការទិញខុនដូទុកសំរាប់រស់នៅ និងទុកសំរាប់ជួលនាកំឡុងពេលនេះ វាជាពេលវេលាល្អបំផុតសំរាប់ការវិនិយោគ ព្រោះបច្ចុប្បន្នមានលក្ខខ័ណ្ឌពិសេសៗជាច្រើន ដែលអ្នកវិនិយោគអាចទទួលបានផលចំណេញ។
លោកAlan Neoអគ្គនាយកក្រុមហ៊ុនCSA Real Estate Groupបានមានប្រសាសន៍ឲ្យដឹងថា ការទិញខុនដូកំឡុងពេលនេះ អ្នកវិនិយោគនឹងទទួលបានផលចំណេញច្រើនដូចជា ទី១ ទទួលបានគំរោងដែលមានគុណភាព និងភាពប្រាកដប្រជា ដែលមានន័យថា គំរោងដែលកំពុងដំណើរការគឺជាគំរោងល្អ ព្រោះពួកគេមិនជាប់គាំង ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ច ទី២ ទទួលបានការបញ្ចុះតម្លៃពិសេស ដែលមានការបញ្ចុះតម្លៃចាប់ពី២០ទៅ៣០ភាគរយ ទី៣ ទទួលបានជម្រើសច្រើនសំរាប់គំរោងដែលកំពុងដំណើរការ មានន័យថាអតិថិជនអាចជ្រើសរើសគំរោងបានច្រើន។
ទី៤ ពួកគេអាចចចារជាមួយម្ចាស់គំរោង ជាមួយលក្ខខ័ណ្ឌបង់ប្រាក់កាន់តែពិសេស ដោយសារម្ចាស់ខុនដូឬអ្នកអភិវឌ្ឍន៍និមួយៗ តែងតែផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពបត់បែន។
លោកAlan Neoបានបន្តថា ជាមួយនឹងជំនាញដែលយើងបាន និងកំពុងបណ្តុះបណ្តាលបុគ្គលិក និងថ្នាក់ដឹកនាំរបស់យើង យើងបាននិងកំពុងផ្តល់សេវាកម្មយ៉ាងពិសេសដល់អតិថិជន ជាមួយនឹងលក្ខខ័ណ្ឌពិសេស តាមរយៈការចចារបញ្ចុះតម្លៃពិសេសជូនអតិថិជន។ ហេតុនេះ អតិថិជនឬអ្នកវិនិយោគចង់បានគំរោងខុនដូល្អ មានតម្លៃសមរម្យ ផ្តល់លក្ខខ័ណ្ឌបង់ប្រាក់ពិសេស និងបញ្ចុះតម្លៃកាន់តែច្រើន សូមទាក់ទងមកកាន់ភ្នាក់ងាររបស់CSA Real Estate Group។
ជាមួយគ្នានេះទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានថ្លែងថា វាជាជម្រើសដ៏ឆ្លាតវៃសំរាប់អតិថិជន ឬអ្នកវិនិយោគសម្រេចចិត្តទិញខុនដូនិងអចលនទ្រព្យនានានៅក្នុងកំឡុងពេលនេះ ដោយសារវិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យគំរោងជាច្រើនបានលក់បញ្ចុះតម្លៃពិសេស ពិសេសអ្នកវិនិយោគក៏មិនប្រឈមមុខ នឹងហានិភ័យ ដោយសារពួកគេមើលឃើញថា គំរោងដែលពួកគេទិញជាគំរោងដែលមានមូលដ្ឋានហិរញ្ញវត្ថុរ៉ឹងមាំ ដោយមិនជាប់គាំងឬមានបញ្ហាកំឡុងពេលនេះ។
លោកបន្តថា“គម្រោងដែលមានហិរញ្ញវត្ថុរ៉ឹងមាំ គឺបង្ហាញក្នុងពេលមានវិបត្តតិសេដ្ឋកិច្ចបែបនេះ ព្រោះពួកគេមិនពន្យាពេលសាងសង់ឬជាប់គាំង ប៉ុន្តែគម្រោងដែលរង់ចាំលុយពីអ្នកវិនិយោគយកទៅសាងសង់ គឺនឹងមានបញ្ហានៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ”។លោកបន្តថា “អ្នកវិនិយោគនឹងទទួលបានផលចំណេញ ពីការបញ្ចុះតម្លៃក្នុងអន្តរកាលនេះ ដោយសារពេលស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ គំរោងនានានឹងឡើងថ្លៃ ហើយមិនបញ្ចុះតម្លៃច្រើននោះទេ”៕