ដោយ វុត្ថា
ភ្នំពេញ៖ លោក អ្នកប្រហែលជាដឹងហើយពីអាគារខ្ពស់ជាងគេនៅលើពិភពលោក ស្ថិតក្នុងប្រទេសណា ប៉ុន្តែប្រហែលមិនទាន់ដឹងពីភាពអស្ចារ្យនៃអាគារនេះនៅឡើយទេ។ ការពិតអាគារនេះជាអាគារមិនត្រឹមតែខ្ពស់ទេ តែជាអាគារអ ស្ចារ្យបំផុតនៅប្រទេសអារ៉ាប់មានឈ្មោះថា Burj Khalifa ឬហៅថា ប៉ម Khalifa ដែលមានកំពស់ប្រមាណជា៨២៩.៨ ម៉ែត្រ។
អគារមួយនេះគឺជាអាគារខ្ពស់ជាងគេនៅលើលោក។ អគារនេះដ៏អស្ចារ្យមួនេះ បានបំបែកកំណត់ត្រាពិភពលោកជាច្រើនដែលមានប៉មខ្ពស់ជាងគេនៅលើពិភពលោក។
ការសាងសង់អគារ Burj Khalifa បានចាប់ផ្តើមនៅឆ្នាំ២០០៤ ដែលចំណាយពេលប្រមាណជា៥ឆ្នាំ ហើយបានបញ្ចប់ទាំងស្រុងនៅក្នុងឆ្នាំ ២០០៩ ព្រមទាំងត្រូវគេបានបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០១០ ។ អគារនេះ វាជាផ្នែកមួយនៃការអភិវឌ្ឍនៃទីក្រុងឌូបៃ (Downtown Dubai) ។ ការសម្រេចចិត្តសាងសង់អាគារនេះ ត្រូវបានគេនិយាយថាគឺការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មពីវិស័យប្រេងកាត និងសម្រាប់អោយបរទេសទទួលស្គាល់ជាអន្តរជាតិ។ អាគារនេះត្រូវបានគេដាក់ឈ្មោះមុនដំបូងថា Burj Dubai ប៉ុន្តែក្រោយមកត្រូវបានប្តូរឈ្មោះទៅវិញ ដើម្បីជាការផ្តល់កិត្តិយដល់អ្នកគ្រប់គ្រង គឺលោគ អាប៊ូដាប៊ី និងប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ឈ្មោះថា Khalifa bin Zayed Al Nahyan ។