ដោយគង់ សូរិយា
ភ្នំពេញៈ ស្ថិតនៅតំបន់ទួលគោក ក្បែរសាលាឥន្ទរៈទេវី គម្រោងខុនដូទំនើប Garden One កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ក៏ដូចជាវិនិយោគិនបរទេស។
បច្ចុប្បន្នអ្នកអភិវឌ្ឍន៍៍គម្រោងនេះ បាននិងកំពុងផ្តល់ជម្រើសបង់ប្រាក់ពិសេស ដោយបង់ត្រឹមតែ៤០០ដុល្លារក្នុងមួយខែ នឹងទទួលបានយូនីតដ៏ស្រស់ស្អាតនៅក្នុងគំរោង ដែលនឹងបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខនេះ។
គម្រោង Garden One ស្ថិតនៅក្នុងសង្កាត់បឹងកក់២ គម្រោង Garden One មានទីតាំងនៅចន្លោះផ្លូវ៥៧២ និង៥៧៤ ខាងក្រោយសាលាឥទ្ទ្រទេវី ជាតំបន់ទីប្រជុំជន ក្នុងខណ្ឌទួលគោក ដែលជាតំបន់សម្បូរដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់មួយក្នុងចំណោមតំបន់ ដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងបំផុតនៅរាជធានី។ ជាមួយវត្តមាននៃគម្រោងអភិវឌ្ឍធំៗជាច្រើន ដែលបានកំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង ដូចជា សំណង់លំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងផ្សេងៗជាច្រើនទៀត។
អាគារទាំងមូលរបស់គម្រោង Garden One ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយរុក្ខជាតិបៃតងនៅតាមមាត់បង្អួច ទ្វារ និងរាលហានខាងមុខ ដែលនឹងជួយបង្កើតនូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលាទាំងអស់។
កញ្ញាឆាយ ថងឌីប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ធុរកិច្ច ប្រចាំគម្រោងខុនដូ Garden One បានប្រាប់ថា គម្រោង Garden Oneមានកម្ពស់២៩ជាន់ ហើយបច្ចុប្បន្ននេះការសាងសង់សម្រេចបាន១០ជាន់ហើយ។ គម្រោងមានជាន់ផ្ទាល់ដី១ជាន់ ជាកន្លែងទទួលភ្ញៀវ ដែលមានកន្លែងកាហ្វេ និងមីនីម៉ាត។ ចាប់ពីជាន់ទី១ ដល់ជាន់ទី៤ សម្រាប់ចំណតរថយន្ត ហើយចាប់ពីជាន់ទី៥ ដល់ជាន់ទី១៦សម្រាប់ធ្វើសណ្ឋាគារ និងចាប់ពីជាន់ទី១៧ដល់ជាន់ទី២៧ សម្រាប់ Residential (លំនៅឋាន) ។ ចំណែកក្នុងជាន់ពី២៨ គឺជាជាន់សម្រាប់ក្រុមការងារបច្ចេកទេសរបស់យើង និងជាន់ទី២៩ សម្រាប់អាងហែលទឹក ភោជនីយដ្ឋាន និង Sky Bar ជាដើម។
កញ្ញាបានលើកឡើងថា គម្រោង Garden One មានបន្ទប់ ២៧១ យូនីតខុនដូ ខណៈបច្ចុប្បន្ន គម្រោងបានលក់ចេញជាង៤០ភាគរយរួចហើយ ក្នុងនោះអតិថិជនទិញយូនីតខុនដូភាគច្រើនគឺជាអ្នកទិញក្នុងស្រុក។
កញ្ញាឆាយ ថងឌីបានឲ្យដឹងទៀតថា “គម្រោងរបស់ពួកយើង ស្ថិតនៅតំបន់វីឡា ដូច្នេះគម្រោងផ្តោតលើផ្តល់ជួនអតិថិជន នូវការរស់នៅបែបស្ងប់ស្ងាត់ ភាពប៉ៃតងព័ទ្ធជុំវិញខាងក្រៅអគារ ព្រោះរុក្ខាជាតិប៉ៃតងជួយឱ្យរូបភាពអគារស្អាតប្លែក និងជួយកាត់បន្ថយកម្តៅនៅក្នុងអគារ និងផ្តល់ខ្យល់បរិសុទ្ធ” ។
កញ្ញាបានបន្ថែមថា អ្វីដែលពិសេសគឺក្នុងមួយជាន់ យើងមានយូនីតខុនដូចន្លោះពី ១១ ទៅ១៣យូនីតតែប៉ុណ្ណោះ ហើយគ្រប់បន្ទប់មានវេរ៉ងដាទាំងអស់។
នីតិវិធីក្នុងប្រាក់មាន ៣ជម្រើស ក្នុងនោះទី១ បង់ដាច់ ទី២ បង់ជាដំណាក់កាល ដោយអត់មានអត្រាការប្រាក់រយៈ២០ខែ ហើយអ្វីដែលពិសេសនៅទីគឺកម្ចី ដោយសារភ្ញៀវនៅទីនេះ ត្រូវកក់១០០០ដុល្លារ ហើយបង់មុន២០ភាគរយ ហើយ១០ភាគរយត្រូវបង់ដោយគ្មានអត្រាការប្រាក់រយៈពេល២០ខែ និង៧០ភាគរយអាចបង់រំលស់ជាមួយធនាគារបស់ដៃគូរបស់ក្រុមហ៊ុន ក្នុងរយៈពេលដល់២០ឆ្នាំ ក្នុងអត្រាការប្រាក់ចណ្លោះពី៨ ទៅ១០ភាគរយ។
កញ្ញាឆាយ ថងឌីបាននិយាយថា “ខុនដូនេះ មានភាពងាយស្រួលមែនទែនតែម្តង ដោយសារអតិថិជនបង់ប្រាក់ ត្រឹមតែពី៤០០ ទៅ៥០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ” ។
កញ្ញាបានបន្តទៀតថា ដោយសារចាប់ពីជាន់ទី៥ ដល់ជាន់ទី១៦ យើងធ្វើជាស ណ្ឋាគារ ដូច្នេះក្នុងជាន់ទាំងនេះ ពេលអតិថិជនទិញហើយ គាត់អាចទទួលបានការជួលត្រឡប់មកវិញក្នុងរយៈ១០ឆ្នាំ ដោយមានអត្រាផលចំណេញត្រឡប់មក ក្នុងរយៈអត្រា៨ភាគរយប្រចាំឆ្នាំ” ។ កញ្ញាបានបន្តទៀតថា ក្នុងករណីការជួលផុតរយៈពេល១០ឆ្នាំហើយ គាត់អត់ចង់បន្តកាន់កាប់យូនីតនេះទេ គាត់អាចលក់យូនីតនេះឱ្យក្រុមហ៊ុនវិញបាន ដូច្នេះការវិនិយោគរបស់គាត់អត់មានហានិភ័យទេ។
គម្រោង Garden One ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនល្បីឈ្មោះ និងមានបទពិ សោធន៍ច្រើនឆ្នាំមកពីប្រទេសចិនគឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុនដូប្រណីត Garden One មានកម្ពស់២៩ជាន់ ជាមួយយូនីតសរុប ២៧១ ជាប្រភេទ ស្ទូឌីយ៉ូ និង យូនីតដែលមានបន្ទប់គេងពីរ មានទំហំចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ។
ជាមួយការគិតគូរពិសេសដល់អ្នករស់នៅ អ្នកអភិវឌ្ឍន៍គម្រោង Garden One បានបំពាក់ដោយសម្ភារបរិក្ខាទំនើបៗមានគុណភាពខ្ពស់ ប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ២៤ម៉ោង មានកន្លែងសម្រាប់ចតរថយន្ដជាច្រើនកម្ពស់៥ជាន់ លាតសន្ធឹងចាប់ពីជាន់ B1 ដល់ជាន់ទី៤ ដំណើរការដោយប្រព័ន្ធចំណតឆ្លាតវៃ។
អតិថិជនចង់បានខុនដូល្អ មានទីតាំងផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងប្រកបដោយផាសុខភាព សូមទំនាក់ទំនងលេខទូរស័ព្ទទៅកាន់ភ្នាក់ងារលក់ តាមរយៈលេខ 096 55 25 951, 011 444 647 ៕