ដោយគង់ សូរិយា
ភ្នំពេញៈ ផ្តើមជីវិតពីយុវជនមកពីជននបទ ស្នាក់នៅវត្តនាគវ័ន្តក្រុងភ្នំពេញ លោកច្រឹក សុខនីម បានអភិវឌ្ឍន៍ខ្លួនជាបនក្តបន្ទាប់ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងបានបំពេញការងារនៅធនាគារ។

ដោយគង់ សូរិយា
ភ្នំពេញៈ ផ្តើមជីវិតពីយុវជនមកពីជននបទ ស្នាក់នៅវត្តនាគវ័ន្តក្រុងភ្នំពេញ លោកច្រឹក សុខនីម បានអភិវឌ្ឍន៍ខ្លួនជាបនក្តបន្ទាប់ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងបានបំពេញការងារនៅធនាគារ។

ធ្វើការនៅធនាគារ វាជាពេលដែលលោកបានសិក្សារៀនសូត្របន្ថែម ជាកន្លែងដែលលោក មានឳកាសកសាងបណ្តាញជំនួញ និងបន្ទាប់មកបានប្រឡូកក្នុងវិស័យអចលទ្រព្យ រហូតបានបង្កើតក្រុមហ៊ុនខ្លួនឯង ដែលបច្ចុប្បន្ននេះបានរីកធំធាត់ ជាមួយបុគ្គលិកជាង១០០នាក់ ប៉ុន្តែក្តីស្រម័យរបស់លោកមិនត្រឹម តែបង្ហាញនូវកិត្តនាមក្នុងស្រុកនោះទេ ប៉ុន្តែលោកបានឈានឆ្ពោះទៅមុខ មួយជំហ៊ានថ្មីទៀតលើវិថីជីវិតកាលពីពីរឆ្នាំមុន ដោយលោកទទួលបាននូវការបោះឆ្នោត ផ្តល់សេចក្តីទុនចិត្តឲ្យធ្វើជាប្រធានសមាគមអ្នកវវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

ដោយមានចំណេះដឹងច្បាស់លាស់ មានទំនាក់ទំនងល្អ និងកិត្តិនាមក្នុងសង្គមក្នុងរយៈពេលពីរឆ្នាំ លោកបានដឹកនាំសមាគម តាមរយៈយុទ្ឋសាស្ត្រមុតស្រួច គឺការពង្រឹងធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ ពិសេសនាំកេរ្ត៍ឈ្មោះកម្ពុជា ទៅកាន់ឆាកអន្តរជាតិ ហើយបានបង្ហាញពីកតិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ ដើម្បីទាក់ទាញអ្នកវិនិយោគអន្តរជាតិមកកាន់កម្ពុជា។

លោកសុខនីមបានបន្តថា “អ្វីដែលយើងបានផ្តោត គឺផ្តោតលើវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាព គុណភាព តាមរយៈ៣គោលយុទ្ឋសាស្ត្រ ៧សកម្មភាព ដើម្បីដឹកនាំសមាគមទទួលបានភាពជោគជ័យ” ។ លោកបន្តថា “នៅអាណត្តិទី២ បើខ្ញុំជាប់ឆ្នោតម្តងទៀត ខ្ញុំនឹងប្រើយុទ្ឋសាស្ត្រ 7 Eleven ដើម្បីដឹកនាំសមាគមឲ្យទទួលបានជោគជ័យ និងនាំកម្ពុជាទៅកាន់ពិភពលោក” ។

ជាមួយគ្នានេះ លោកក៏បានផ្តោតលើការធ្វើការងារជាក្រុម ដើម្បីឲ្យសមាគមមានសាមគ្គីភាព ស្វែងរកផលប្រយោជន៍ជូនសមាជិក និងប្រទេសជាតិផងដែរ។
ក្នុងពេលលោកជាប់ឆ្នោតអាណត្តិទី១ លោកបានរៀបចំវគ្គបណ្តុះបណ្តាលភ្នាក់ងារវាយតម្លៃ ភ្នាក់ងារលក់អចលនទ្រព្យ និងជំនាញគ្រប់គ្រងអចលនទ្រព្យ ពិសេសបង្កើតឲ្យមានថ្នាក់បរិញ្ញាបត្ររងជំនាញអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅឆ្នាំសិក្សាថ្មី២០២០ ២០២១ខាងមុខនេះ នៅសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលស្ថិតក្រោមចំណុះក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ។

លើសពីនេះ នៅពេលលោកដឹកនាំសមាគមនាពេលបច្ចុប្បន្ននេះ លោកបានដឹកនាំថ្នាក់ដឹកនាំសមាគមទៅចូលរួមកិច្ចប្រជុំ នៅតាមបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ាន ជប៉ុន និងសហរដ្ឋអាមេរិកជាច្រើនលើកផងដែរ។
ការបោះឆ្នោតសមាគមនឹងធ្វើឡើងនៅថ្ងៃទី២៣ ធ្នូខាងមុខនេះ ដោយការឃោសនានឹងធ្វើឡើងតាមរយៈប្រព័ន្ឋ Zoom ប៉ុន្តែការបោះឆ្នោតនឹងធ្វើឡើងនៅអគ្គលេខធិកាដ្ឋានសមាគម ដែលមានអាស័យដ្ឋាន អាគារលេខ៥០ ជាន់ទី៣ ផ្លូវលេខ៥១៦ កែងនឹងផ្លូវលេខ៣១៧ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ៕