ដោយគង់ សូរិយា
ភ្នំពេញៈ ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន តម្លៃអចលនទ្រព្យត្រូវបានគេមើលឃើញថា នឹងបន្តកើនឡើងចន្លោះពី១០ទៅ២០ភាគរយក្នុងមួយឆ្នាំ ពិសេសតម្លៃដីធ្លី ដែលធ្វើឲ្យអ្នកមានជីវភាពមធ្យម នឹងកាន់តែឃ្លាតឆ្ងាយពីតំបន់ពាណិជ្ជកម្ម និងសេវាកម្មនៅទីក្រុង។

ដោយគង់ សូរិយា
ភ្នំពេញៈ ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន តម្លៃអចលនទ្រព្យត្រូវបានគេមើលឃើញថា នឹងបន្តកើនឡើងចន្លោះពី១០ទៅ២០ភាគរយក្នុងមួយឆ្នាំ ពិសេសតម្លៃដីធ្លី ដែលធ្វើឲ្យអ្នកមានជីវភាពមធ្យម នឹងកាន់តែឃ្លាតឆ្ងាយពីតំបន់ពាណិជ្ជកម្ម និងសេវាកម្មនៅទីក្រុង។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់ដែលក៏ជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថកងៃទី២១ ធ្នូនេះថា ការវិនិយោគលើខុនដូនាពេលឥលូវនេះ វាជាជម្រើសមួយយ៉ាងប្រសើរ សដោយសារទី១ ជាពេលដែលម្ចាស់ខុនដូបញ្ចុះតម្លៃពិសេស ទី២ អ្នកទិញឬអ្នកវិនិយោគអាចប្រាកដក្នុងចិត្តថាគំរោងពួកគេមិនជាប់គាំង ទី៣ តម្លៃពួកគេទិញនាពេលនេះ ជាតម្លៃល្អ ដែលមើលឃើញផលចំណេញភ្លាមៗរួចទៅហើយ។
លោកបន្តថា “លើសពីនេះ ការវិនិយោគអចលនទ្រព្យនៅកម្ពុជា ជាការវិនិយោគល្អជាងគេក្នុងតំបន់អាស៊ាន ដោយសារផលចំណេញ ពីការវិនិយោគជាមធ្យមស្ថិតក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំ ខណៈប្រទេសក្នុងតំបន់អាស៊ានដូចជា វៀតណាម ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើម ការវិនិយោគមានផលចំណេញជាមធ្យម៤ភាគរយប៉ុណ្ណោះ”។
កំនើនប្រជាជនរស់នៅក្នុងទីក្រុងភ្នំពេញ នឹងកើនដល់៤,៥ ទៅ៥លាននាក់នាឆ្នាំ២០៣០ ពេលនោះតម្លៃខុនដូនឹងកើនឡើងខ្ពស់ខ្លាំង ព្រោះប្រជាជននឹងផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ដោយពួកគេនឹងនិយមរស់នៅខុនដូជំនួសវិញ ដោយសារខុនដូស្ថិតនៅកណ្តាលក្រុង ងាយស្រួលធ្វើដំណើរទៅកន្លែងការងារ និងមានសេវាកម្មចម្រុះដែលធ្វើឲ្យការស្នាក់នៅមានភាពងាយស្រូល និងផាសុខភាព។

បច្ចុប្បន្នខុនដូនៅទីក្រុងភ្នំពេញ មានតម្លៃជាមធ្យមមានតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមានតម្លៃមួយយូនីតក្នុងចន្លោះពី៥០០០០ទៅ៧០០០០ដុល្លារសំរាប់បន្ទប់គេង១ និងសំរាប់ខុនដូមានតម្លៃមធ្យម ប៉ុន្តែខុនដូប្រណីតមានតម្លៃចន្លោះពី២៥០០ទៅ៤,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កញ្ញា ឈុន កញ្ញាដែលមានស្រុកកំនើតនៅខេត្តក្រចេះ និងបច្ចុប្បន្នរស់នៅខុនដូក្នុងសង្កាត់បឹងកេងកង២ ស្ថិតក្នុងខ័ណ្ឌបឹងកេងកង រាជធានីភ្នំពេញបានមានប្រសាសន៍ថា ខុនដូជាលំនៅដ្ឋានបែបទំនើប និងស៊ីវិល័យមួយ ដោយយើងមិនបាច់ព្រួយបារម្ភពីសេវាកម្មសន្តិសុខ អនាម័យ ពិសេសយើងអាចហាត់ប្រាណ ស្ទីម និងមានផ្សារទំនើបឬMart លក់ទំនីញខាងក្រោម ដែលយើងអាចទិញទំនិញបាន មិនចាំបាច់ទៅផ្សារទិញម្ហូបឬទំនិញឡើយ។
កញ្ញាបានបន្តដោយស្នាមញញឹមបណ្តើរថា “ខ្ញុំចូលចិត្តគយគន់ទេសភាពដ៏ស្រស់ស្អាតនៅក្រុងភ្នំពេញ ពិសេសពេលព្រឹកព្រលឹម និងពេលរាត្រី ស្រូបយកខ្យល់អាកាសបរិសុទ្ឋ”។កញ្ញាបន្តថា “រស់នៅលើខុនដូ ខ្ញុំមានអារម្មណ៍ថាមានផាសុខភាព និងភាពកក់ក្តៅ សំរាប់បែបផែនជីវិតខ្ញុំ”៕