ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ បើនិយាយពីការអភិវឌ្ឍអគារពាណិជ្ជកម្ម ផ្សារទំនើប លំនៅឋាន ខុនដូ អ្នកណាៗក៏នាំគ្នាក្រឡេកមើលទៅទិសខាងត្បូងនៃរាជធានីភ្នំពេញដែរនាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នេះពិតជាមានសន្ទុះខ្ពស់ និងមានភាពរីកចំរើនខ្លាំងលើសពីការព្យាករណ៍ និងការរំពឹងទុកទាំងអ្នកវិនិយោគក្នុងប្រទេស និងអន្តជាតិ ជាពិសេសគឺទៅលើវិស័យអចលនទ្រព្យ។
លោកអ្នកប្រាកដជាធ្លាប់បានឆ្លងកាត់លើមហាវិថីនេះរួចជាច្រើនដងមកហើយ ដោយផ្ដោតទៅលើសំណង់លំនៅឋាននាៗដែលកំពុងតែលេចជារូបរាងប្រកួតប្រជែងគ្នា អមជាមួយនឹងអាគារពាណិជ្ជកម្ម សាលាអន្ដរជាតិ មន្ទីរពេទ្យ ទីតាំងកំសាន្ដ រួមទាំងផ្សារទំនើបអ៉ីអនម៉ល៣ ដែលគ្រោងនឹងបើកតំណើរការក្នុងរយៈ ពេល ២ទៅ៣ឆ្នាំខាងមុខនេះ។
ស្របជាមួយគ្នានេះ គម្រោង THE RESIDENCE ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ នឹងបើកដំំំណើរការដាក់លក់ជាផ្លូវការមួយថ្ងៃពេញនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង៦ល្ងាច។
គម្រោង THE RESIDENCE ជាប្រភេទផ្ទះអាជីវកម្មមាន៤ប្រភេទ ដែលមានរចនាបថដ៏ល្អឥតខ្ចោះទាំងក្នុង និងក្រៅផ្ទះធំទូលាយ មានផ្លូវខ្វែងខ្វាត់នៅក្នុងបុរីផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ ឬអាចទុកសម្រាប់រស់នៅ ឬអាចវិនិយោគទិញទុកលក់យកចំនេញក៏បាននៅក្នុងពេលអនាគត។ អតិថិជន២០ផ្ទះដំបូងនឹងទទួលបានកាដូរពិសេស រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនបន្ថែមទៀត។ គម្រោងនេះទីតាំងដ៏ល្អដែរស្ថិតនៅលើវិថី ៦០ម៉ែត្រ និងចំណាយពេលត្រឹមតែ៥នាទីពីផ្សារទំនើប AEON Mall 3 ទីតាំងហ៊ុំព័ទ្ធទៅដោយសាលារៀនអន្តរជាតិ មន្ទីរពេទ្យ ផ្សារទំនើប អាគារពាណិជ្ជកម្ម និងប្រភេទលំនៅដ្ឋានសំបូរបែបផ្សេងៗជាច្រើនទៀត។
ពាក្យស្លោកគម្រោងថា “អនុញ្ញាតឱ្យយើងខ្ញុំផ្តល់ជូនផ្ទះក្នុងក្តីស្រម៉ៃដល់អស់លោកអ្នក” THE RESIDENCE ជាប្រភេទផ្ទះអាជីវកម្មបែបថ្មី និងប្រណិតសម្រាប់អតិថិជនដែលមានគោលបំណងមានលំនៅឋានក្នុងក្ដីស្រម៉ៃប្រកបដោយគុណភាព និងមានរចនាបថក្នុងការរស់តាមបទដ្ឋានទំនើប ទាន់សម័យ។ គូសបញ្ជាក់ផងដែរថាគម្រោង THE RESIDENCE មានប្រភេទផ្ទះអាជីវកម្មសរុបចំនួន ៥៧៤ផ្ទះ ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍសរុបចំនួន ៨៨ ០០០ម៉ែត្រការ៉ែ ស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជិតជាមួយនិងមហាវិថីសម្តេចហ៊ុន សែន)។
គម្រោង THE RESIDENCE បានតែងតាំងក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យអន្ដរជាតិដ៍ធំមួយក្នុងប្រទេសកម្ពុជា ជាភ្នាក់ងារលក់អចលនទ្រព្យផ្ដាច់មុខក្នុងនាមជាអ្នកលក់គម្រោង។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia បានបន្ថែមថា “តាមពិតទៅ តំបន់នេះស្ថិតនៅកណ្តាលក្រុងរួចស្រេចទៅហើយ និងជាតំបន់ដែលមានការអភិវឌ្ឍលឿន ដោយសារទីតាំងមានភាពអំណោយផលកៀកនឹងចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ថ្មី ដែលងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋមេធំៗមួយចំនួនបានរៀបចំល្អប្រសើររួចទៅហើយ។ តំបន់ខាងត្បូងរាជធានីភ្នំពេញពិតជាត្រូវការគម្រោងលំនៅឋានបន្ថែមទៀតដើម្បីស្របទៅនឹងតំរូវការក៏ដូចជាភាពរីកចំរើនផ្នែកពាណិជ្ជកម្ម”។
តាមការព្យាករណ៍របស់អ្នកជំនាញផ្នែកអចលនទ្រព្យតំបន់នេះក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម កត្តាទាំងអស់នេះហើយដែលជម្រុញតំបន់ដ៏ថ្មីស្រឡាងមួយនេះឱ្យក្លាយទៅជាតំបន់ដ៏រស់រវើកមួយនាពេលអនាគត ដែរទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់ភ្ញៀវជាតិ និងអន្ដរជាតិ។
សម្រាប់ព័ត៌មានលម្អិតអំពីអចលនទ្រព្យ សូមលោកអ្នកអញ្ជើញមកទស្សនាគម្រោងដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយវិថី៦០ម៉ែត្រ (ជាប់នឹងបុរី ប៉េង ហួត ដឹស្តាមេរាហ្កាដិន) ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ 096 831 32 33, 088 931 32 33, 078 31 32 33 និងតាមរយៈគេហទំព័រហ្វេសបុក៖ https://www.facebook.com/dlpropertydevelopment
ទីតាំងគម្រោង : https://goo.gl/maps/G9u64uMm7V2wtRLEA