ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដ៏ល្បីឈ្មោះនៅកម្ពុជា YOUNGSIA REAL ESTATE បានសម្រេចសហការជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយគម្រោងខុនដូប្រណីត ដ៏ទាក់ទាញនៅបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី គឺគំរោង ROMDUOL CITY ដើម្បីជំរុញការលក់នៅលើទីផ្សារឱ្យបានជោគជ័យខ្ពស់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA REAL ESTATE លោក Cooler Tan បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខា នៃកិច្ចអនុស្សារណៈយោគយល់ (MOU) ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ROMDUOL CITY នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេសផ្នែកខុនដូ នៅតែបាននូវស្ថានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងផ្នែកដទៃទៀតដែលកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។
លោកបន្តទៀតថា “ដោយឡែកសម្រាប់តែគម្រោងខុនដូ ប្រណីតដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA REAL ESTATE នៅពេលនេះ គឺជាគម្រោងដែលមានភាពប្រណីត លេចធ្លោរក្នុងនាមជាអគារលំនៅដ្ឋានសហកម្មសិទ្ធិ ឬហៅថាខុនដូ ប្រចាំនៅក្នុងតំបន់ ស្ថិតនៅទីតាំងដែលមានសក្ដានុពល ផ្តល់ផាសុកភាពខ្ពស់ ក្នុងការរស់នៅតាមបែបសម័យទំនើបនៃតំបន់កណ្តាលក្រុង។
លោក Cooler Tan បានបន្តថា “ផ្អែកតាមបទពិសោធន៍ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសផ្នែកខុនដូប្រណីតគម្រោង ROMDUOL CITY តាមរយៈភាពជំនាញទីផ្សាររបស់ក្រុមហ៊ុន YOUNGSIA REAL ESTATE នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ដែលឈានទៅរកភាពជោគជ័យក្នុងពេលដ៏ខ្លីជាក់ជាមិនខាន។
តំណាងក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ ROMDUOL CITY អ្នកនាង Ly Hongmei បានមានប្រសាសន៍ផងដែរថា តាំងនាមឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ ប្រណីតROMDUOL CITY យើងពិតជាសប្បាយរីករាយ នៅក្នុងកិច្ចសហការជាដៃគូយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA REAL ESTAE ដែលជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះល្បី មានជំនាញច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈយ៉ាងពិតប្រាកដ” ។
អ្នកនាងបានបន្តថា “រំដួលស៊ីធីជាលំនៅដ្ឋានសហកម្មសិទ្ធិ ដែលរួមបញ្ចូលគ្នារវាងបែបបទ នៃជីវិតទាន់សម័យ និងភាពស្រស់បំព្រងនៃធម្មជាតិ និងត្រូវបានបំពាក់ដោយប្រព័ន្ធស្មាតហូម។បន្ថែមពីលើការរចនាម៉ូដដ៏ទាក់ទាញ ស្អាតប្លែកក្នុងនាមជាសហគមន៍អេកូធម្មជាតិដ៏ធំមួយ ដែលជាបែបផែននៃរស់នៅថ្មីក្នុងរាជធានីភ្នំពេញ” ។
នៅក្នុងគម្រោងទាំងមូលរួមមានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១៩២យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើន ដូចជា មានទំនើបរំដួលស៊ីធី មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត ហើយសម្រាប់អតិថិជនដែលទិញនៅពេលនេះនឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញយ៉ាងច្រើន។
រំដួលស៊ីធី ត្រូវបានរចនាម៉ូដយ៉ាងស្រស់ស្អាតទាន់សម័យ តាមបែបប្រទេសសិង្ហបុរី ដែលជាទីតាំងតែមួយគត់ រួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងសោភ័ណ្ឌភាពស្ថាបត្យកម្ម និងគុណតម្លៃនៃជីវិត ក្នុងការរស់នៅដោយយូនីតនីមួយៗ មានទំហំចាប់ពីជាង៤២-៨៧ម៉ែត្រការ៉េ ដែលត្រូវបានបែងចែកកម្រិតប្រណីតភាពផ្សេងគ្នា ដូចជាបន្ទប់គេង ផ្ទះបាយ និងរានហាលនៅខាងក្រៅ សម្រាប់លំហែរយកខ្យល់អាកាសផងដែរ។
នៅក្នុងឱកាសនៃការបើលក់ ជាផ្លូវការនៃអគារទី១ ក្នុងចំនោមអគារទាំង៤ ដែលកំពុងសាងសង់ដល់ជាន់ទី២១ និងត្រៀមបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ប្រកាសលក់ក្នុងតម្លៃពិសេសទាបជាងទីផ្សារ ដែលជាការផ្តលឱកាសចំណេញយ៉ាងច្រើន ចំពោះអតិថិជនដែលទិញសម្រាប់ស្នាក់នៅផ្ទាល់ ឬទិញទុកសម្រាប់វិនិយោគបន្ត ក៏ដូចជាក្រុមហ៊ុនភ្នាក់ងារផងដែរ ជាមួយនឹងតម្លៃត្រឹមជាង ១៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ ឬជាង៧ម៉ឺនដុល្លារក្នុងមួយយូនីតតែប៉ុណ្ណោះ។
បន្ថែមពីលើកម្មវិធីបញ្ចុះតម្លៃយ៉ាងច្រើន នៅក្នុងអំឡុងចុងឆ្នាំ២០២០នេះ ក៏មានការផ្តល់ជូននូវការយ៉ាងសន្ធឹកសន្ធាប់ ដូចជា សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ស្រាប់ ជាពិសេសការផ្តល់ជូននូវ លក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួល និងនៅក្នុងរយៈពេលយូរផងដែរ៕