សំណង់​អាជីវកម្ម​ទេសចរណ៍​មួយចំនួន​នៅក្នុង​ខេត្ត​ក្នុង​ក្រុងព្រះសីហនុ​បានចាប់ផ្តើម​សាងសង់​ឡើងវិញ

0


ដោយៈ​វុត្ថា

ព្រះសីហនុៈ សំណង់​អាជីវកម្ម​បំរើឱ្យ​វិស័យ​ទេសចរណ៍ នៅក្នុង​ក្រុងព្រះសីហនុ បាន​ដំណើរ​ឡើងវិញបណ្តើរៗ និង​មានការ​បើកសម្ពោធ​ថ្មី​កាលពី​ចុងឆ្នាំ២០២០ ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍ ដែល​មកលេង​កម្សាន្ត នៅក្នុង​ខេត្ត​ទេសចរណ៍​ជាប់មាត់​សមុទ្រ​មួយ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រ​គ្រឹ​ស្នា​បានឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី៧ មករា​កន្លងមក​ថា  ចាប់តាំងពី​ចុងឆ្នាំ២០១៩ រហូត​ល​ដល់​ដើមឆ្នាំ ២០២០ នៃ​ការផ្តើម​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ១៩ បានធ្វើឱ្យ​សំណង់​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ផ្អាក​សកម្មភាព​ប្រមាណ៦៥ភាគរយ ។ ប៉ុន្តែ​សម្រាប់​ចុងឆ្នាំ ២០២០ មាន​ការបើក​ដំណើរ​ខ្លះ និង​សម្ពោធ​ដាក់ចូល​ទីផ្សារ​ថ្មី​ខ្លះ ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា “បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ​កូ​វិដ ១៩ មាន​ភាពល្អ​ប្រសើរឡើង​វិញ​នៅ​ចុងឆ្នាំ២០២០ ។ នេះ​គឺជា​សញ្ញា​វិជ្ជមាន​ល្អ​មួយ សម្រាប់​វិស័យ​បដិសណ្ឋារកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​វា​ក៏​អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ​កូ​វិដ១៩ផងដែរ” ។

លោក​សុចិ​ត្ត​ក្រឹ​ស្នា​បាន​បន្តថា បើសិន​រដ្ឋាភិបាល​គ្រប់គ្រង​មិនបាន​ល្អ   ដូច​នៅ​បណ្តា​ប្រទេស​មួយចំនួន វា​នឹង​បញ្ហា​ឡើងវិញ  ប៉ុន្តែ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់គ្រង​ជំងឺ​កូ​វីដ១៩បានល្អ ដែល​បានធ្វើឱ្យ​បានធ្វើ​ឱ្យមាន​សំណង់​អាជីវកម្ម​បើក​ថ្មី និង​អាជីវកម្ម​ដែលមាន​ការផ្អាក​ក៏​បន្ត​បើក​ឡើងវិញបណ្តើរៗផងដែរ។

លោក​ថ្លែងថា  “បើក​មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​ធ្ងន់ធ្ងរ​ទេ យើង​រំ​ពឺ​ង​ថា​នៅក្នុង​ឆ្នាំ ២០២១ នេះ នឹងមាន​ស​ញ្ញ​វិជ្ជមាន​កាន់​ប្រសើរ  ហើយ​វា​នឹង​ឡើង​រហូត វា​មិន​ចុះ​នោះទេ” ។ លោក​បន្តថា “នេះ​គឺជា​អ្វីដែល​យើង​មើលឃើញ ហើយ​មានការ​រំ​ពឺ​ង​ទុក​ថា ឧស្សាហកម្ម​ទេសចរណ៍​របស់​កម្ពុជា ក៏ដូចជា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ពិភពលោក​នឹងមាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​មិន​ខាន​នោះទេ” ។

លោក​ឃាង ភារ​ម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​ដែរ​ថា នៅ​ដើមឆ្នាំ២០២១ មិនទាន់​អាចធ្វើ​ការវាយតម្លៃ​បាន​នោះទេ ព្រោះ​ស្ថានភាព​សេដ្ឋកិច្ច​ពាក់ព័ន្ធ​នឹង ការគ្រប់គ្រង​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ បាន​ឬ​មិនបាន ប៉ុន្តែ​សម្រាប់​ខេត្ត​ព្រះសីហនុ មិនទាន់​រកឃើញ​ករ​ណី​ឆ្លង​ចូលទៅក្នុង​សហគមន៍​នោះទេ។

លោក​ថ្លែងថា “ដូច្នេះ​យើង​រង​ចាំមើល​បន្តិចទៀត បើសិនជា​មានការ​គ្រង់​គ្រង​នូវ​ជំងឺ​កូ​វីដ១៩បាន​ទាំងស្រុង ខ្ញុំ​គិតថា នឹងមាន​កំណើនសេដ្ឋកិច្ច​ឡើងវិញ អាជីវកម្ម​នានា​នឹង​ដាក់ឱ្យ​ដំណើរការ​ពេញលេញ ស្រប​ពេលដែល​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​ហេដ្ឋារចនាសម្ព័ន្ធ៣៤ខ្សែ​នឹងត្រូវ​បញ្ចប់​ខាងមុខ​ដ៏​ខ្លី  និង​ស្តារ១១ខ្សែ​បន្ថែមទៀត” ។ លោក​បន្តថា តាមពិតទៅ គ្មានអ្វី​ដែល​យើង​ត្រូវរ​ចាំ​នូវ​ការប្រែប្រួល​នៃ​ជំងឺ​កូ​វីដ១៩នោះទេ” ។

បើតាម​លោក​តាំង សុចិត្រ​ក្រឹ​ស្នា​បាន​ឲ្យ​ដឹងថា នៅ​ចុងឆ្នាំ២០១៩ មាន​សំណង់​អាជីវកម្ម​ទេសចរណ៍​ប្រមាណ​ជាង៨០០ បាន​បើក​ដំណើរការ ប៉ុន្តែ​បន្ទាប់ពី​មាន​បិទ​អាជីវកម្ម​អន​ឡាន  និង​ការ​ផ្ទុះឡើង​នូវ​កូ​វីដ១៩  បានធ្វើឱ្យ​សំណង់​អា​ជីក​ម្ម​ប្រភេទ​នេះ ថយចុះ ចំនួន៦៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here