​កាដូឆ្នាំថ្មីពីបុរី ប៉េង ហួត បានទាំងបញ្ចុះតម្លៃ និងឱកាសចំណេញរហូតដល់រាប់ម៉ឺនដុល្លារ

0

ដោយ ៖ គង់ ម៉ាលីន

ភ្នំពេញ ៖ ឥឡូវនេះ លោកអ្នកអាចក្លាយជាម្ចាស់ផ្ទះក្នុងក្ដីស្រមៃបានកាន់តែឆាប់រហ័សជាមួយការផ្ដល់ជូនដ៏អស្ចារ្យពីបុរី ប៉េង ហួត សម្រាប់ដើមឆ្នាំ២០២១នេះ។ សម្រាប់អតិថិជនដែលទិញផ្ទះរបស់បុរី ប៉េង ហួត ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ខែមករា ២០២១ នឹងទទួលបានកាដូដ៏ពិសេសដូចខាងក្រោម៖

– ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​​រហូត​ដល់ 13% ភ្លាមៗ

– ទទួលបានឱកាសចំណេញបន្ថែមរហូតដល់ 60,000 ដុល្លារ

– ទទួល​បាន​ការ​ដេគ័រ​បន្ទប់​មេ​គ្រួសារ​ដែល​មាន​តម្លៃ​រហូត​ដល់​ជិត 30,000 ដុល្លារ

– ទទួល​បានគោលការណ៍បង់ប្រាក់ជាមួយបុរីដែលមានភាពងាយស្រួលមិនធ្លាប់មានពីមុនមក

– ទទួលបានឈុតម៉ាស៊ីនសម្លាប់មេរោគដែលផលិតតាមបច្ចេកវិទ្យាប្រទេសជប៉ុន

ក្រៅពីការផ្ដល់ជូនដ៏ពិសេសខាងលើ អតិថិជនក៏អាចមានជម្រើសទូទាត់តាមរយៈធនាគារជាដៃគូរបស់បុរី ប៉េង ហួត ដោយរំលស់ជាមួយអត្រាការប្រាក់ចាប់ពី 4.99% ឡើងទៅ។ រួសរាន់ឡើង! ព្រោះការផ្ដល់ជូននេះមានសុពលភាពត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះតែប៉ុណ្ណោះ។

ដើម្បី​ជ្រាបពីការផ្ដល់ជូននេះឱ្យបាន​​កាន់​តែ​ច្បាស់ យើង​ខ្ញុំ​សូម​អញ្ជើញ​អតិថិជន​​មក​សាកសួរ​ព័ត៌មាន​លម្អិត​នៅ​​ការិយាល័យ​លក់​របស់​បុរី ប៉េង ហួត ឬ​ទាក់​ទង​មក​ទូរសព្ទ​លេខ 098 / 016 / 017 596 789 ​សហការី​យើង​ខ្ញុំ​នឹងនៅ​ចំា​ទទួល​ស្វាគមន៍ និង​ប្រឹក្សាយោបល់​ជូន​លោក​អ្នក​យ៉ាង​គាប់​ចិត្ត។

ក្រៅ​ពី​នេះ​ អតិថិជន​អាច​តាម​ដាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ Borey Peng Huoth ឬ​ចូល​រួម​ក្នុង Telegram Channel: https://t.me/boreypenghuoth ដើម្បី​ទទួល​បាន​ព័ត៌មាន និង​ប្រូម៉ូសិន​ថ្មីៗ​បាន​មុន​គេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here