ខុន​ដូ Garden One តម្លៃរាប់លានដុល្លារ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ក្រោមលក្ខខណ្ឌបង់ប្រាក់​ត្រឹម៤០០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយខែ

0

ដោយ ៖ ​ម៉ា​ណេ​ត

ភ្នំពេញ ៖ គម្រោង​ខុន​ដូ​ទំនើប Garden One ដែលត្រូវបានអ្នកអភិវឌ្ឍន៍បណ្តាក់ទុនរាប់លានដុល្ល្ារនៅកណ្តាលរាជធានីភ្នំពេញ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំងពី​សំណាក់អតិថិជនជាជនជាតិ​ខ្មែរ ក៏ដូចជា​វិនិយោគិន​បរទេស ខណៈ​គម្រោង​នេះ​នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅ​ចុងឆ្នាំ២០២១  និងការផ្តល់លក្ខខណ្ឌងាយស្រួលក្នុងការទិញត្រឹមដោយបង់ត្រឹម៤០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។

​គម្រោង Garden One ស្ថិតនៅក្នុង​សង្កាត់​បឹងកក់២ នៅ​ចន្លោះ​ផ្លូវ៥៧២ និង៥៧៤ ខាងក្រោយ​សាលា​ឥ​ទ្ទ្រ​ទេវី ជា​តំបន់​ទីប្រជុំជនក្នុង​ខណ្ឌទួលគោក ដែលជា​តំបន់​សម្បូរ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជាមួយ​វត្ត​មាននៃ​គម្រោង​អភិវឌ្ឍធំៗជាច្រើន ដែល​បាន​កំពុង​រីកដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង ដូចជា សំណង់​លំនៅឋាន ផ្សារ​ទំនើប និង​គម្រោងផ្សេងៗជាច្រើន​ទៀត។

 

កញ្ញា​ឆាយ ថង​ឌី​ប្រធាន​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​ធុរកិច្ចប្រចាំ​គម្រោង​ខុន​ដូ Garden One បាន​ប្រាប់ថានៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា គម្រោង Garden One ដែលមានកម្ពស់២៩ជាន់ ស្មើនឹង២៧១ យូ​នី​ត គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២១ខាងមុខនេះ ត្រូវបាន​រចនា​ឡើង​ដោយ​ភ្ជាប់​ជាមួយ​រុក្ខជាតិ​បៃតង​នៅតាម​មាត់​បង្អួច ទ្វារ និង​រាល​ហាន​ខាងមុខ ដែល​នឹង​ជួយ​បង្កើត​នូវ​បរិយាកាស​ស្រស់ស្រាយ​បែប​ធម្មជាតិ​គ្រប់ពេលវេលា​ទាំងអស់។

 

គម្រោង​មាន​ជាន់​ផ្ទាល់​ដី១ជាន់ ជា​កន្លែង​ទទួលភ្ញៀវ ដែលមាន​កន្លែង​កាហ្វេ និង​មី​នី​ម៉ា​ត។ ចាប់ពី​ជាន់​ទី១ ដល់​ជាន់​ទី៤ សម្រាប់​ចំណតរថយន្ត ហើយ​ចាប់ពី​ជាន់​ទី៥ ដល់​ជាន់​ទី១៦សម្រាប់ធ្វើ​សណ្ឋាគារ និង​ចាប់ពី​ជាន់​ទី១៧ដល់​ជាន់​ទី២៧ សម្រាប់ Residential (លំនៅឋាន) ។ ចំណែក​ក្នុង​ជាន់​ពី២៨ គឺជា​ជាន់​សម្រាប់​ក្រុមការងារ​បច្ចេកទេសរ​បស់​យើង និង​ជាន់​ទី២៩ សម្រាប់​អាង​ហែល​ទឹក ភោជនីយដ្ឋាន និង Sky Bar ជាដើម។

កញ្ញា​ឆាយ ថង​ឌី​បាន​ឲ្យ​ដឹង​ទៀតថា “គម្រោង​របស់​ពួកយើង ស្ថិតនៅ​តំបន់​វីឡា ដូច្នេះ​គម្រោង​ផ្តោតលើ​ផ្តល់​ជួន​អតិថិជន នូវ​ការរស់នៅ​បែប​ស្ងប់ស្ងាត់ ភាព​ប៉ៃ​តង​ព័ទ្ធជុំវិញ​ខាងក្រៅ​អគារ ព្រោះ​រុក្ខា​ជាតិ​ប៉ៃ​តង​ជួយ​ឱ្យ​រូបភាព​អគារ​ស្អាត​ប្លែក និង​ជួយ​កាត់បន្ថយ​កម្តៅ​នៅក្នុង​អគារ និង​ផ្តល់​ខ្យល់​បរិសុទ្ធ។ អ្វីដែលកាន់តែ​ពិសេស​គឺ​ក្នុង​មួយ​ជាន់ៗយើង​មាន​ចន្លោះ​ពី ១១ ទៅ១៣យូ​នី​ត​តែប៉ុណ្ណោះ ហើយ​គ្រប់​បន្ទប់​មាន​វេរ៉ងដា​ទាំងអស់។

សម្រាប់លក្ខខណ្ឌនៃការបង់ប្រា​ក់មាន៣ជម្រើស ក្នុងនោះ​ទី១បង់​ដាច់ ទី២បង់​ជា​ដំណាក់កាល ដោយ​អត់​មាន​អត្រា​ការប្រាក់​រយៈ២០ខែ ហើយ​អ្វីដែល​ពិសេស​នៅ​ទី​គឺ​កម្ចី ដោយសារ​ភ្ញៀវ​នៅទីនេះត្រូវ​កក់១០០០ដុល្លារ ហើយ​បង់​មុន២០ភាគរយ ហើយ១០ភាគរយ​ត្រូវ​បង់​ដោយ​គ្មាន​អត្រា​ការប្រាក់​រយៈពេល២០ខែ និង៧០ភាគរយ​អាច​បង់​រំលស់​ជាមួយ​ធនាគា​របស់​ដៃគូ​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល​ដល់២០ឆ្នាំ ក្នុង​អត្រា​ការប្រាក់​ចន្លោះ​ពី៨ ទៅ១០ភាគរយ ហើយអតិថិជន​អាចបង់ប្រាក់ត្រឹមតែ​ពី៤០០ ទៅ៥០០ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ” ។

កញ្ញា​បាន​បន្តទៀតថា ដោយសារ​ចាប់ពី​ជាន់​ទី៥ ដល់​ជាន់​ទី១៦ យើង​ធ្វើ​ជាស  ណ្ឋា​គារ ដូច្នេះ​ក្នុង​ជាន់​ទាំងនេះ ពេល​អតិថិជន​ទិញ​ហើយ គាត់​អាច​ទទួលបាន​ការជួល​ត្រឡប់មកវិញ​ក្នុង​រយៈ១០ឆ្នាំ ដោយមាន​អត្រា​ផលចំណេញ​ត្រឡប់មក ក្នុង​រយៈ​អត្រា៨ភាគរយ​ប្រចាំឆ្នាំ” ។ កញ្ញា​បាន​បន្តទៀតថា ក្នុងករណី​ការជួល​ផុត​រយៈពេល១០ឆ្នាំ​ហើយ គាត់​អត់​ចង់​បន្តកាន់កាប់​យូ​នី​ត​នេះ​ទេ គាត់​អាច​លក់​យូ​នី​ត​នេះ​ឱ្យ​ក្រុមហ៊ុន​វិញ​បាន ដូច្នេះ​ការវិនិយោគ​របស់គាត់​អត់​មាន​ហានិភ័យ​ទេ។

គម្រោង Garden One ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ និង​មាន​បទ​ពិ សោធន៍​ច្រើន​ឆ្នាំ​មកពី​ប្រទេស​ចិន​គឺ ក្រុមហ៊ុន JianZhong YuTong Co., Ltd ។ ខុន​ដូ​ប្រណីត Garden One មាន​កម្ពស់ ២៩ជាន់ ជាមួយ​យូ​នី​ត​សរុប ២៧១ ជា​ប្រភេទ ស្ទូ​ឌី​យ៉ូ និង យូ​នី​ត​ដែលមាន​បន្ទប់​គេង​ពីរ មាន​ទំហំ​ចាប់ពី ៤៤ដល់ ៩១ម៉ែត្រការ៉េ ។

ជាមួយ​ការគិតគូរ​ពិសេស​ដល់​អ្នករស់នៅ អ្នក​អភិវឌ្ឍន៍​គម្រោង Garden One បាន​បំពាក់​ដោយ​សម្ភារ​បរិក្ខាទំនើបៗមាន​គុណភាព​ខ្ពស់ ប្រព័ន្ធ​ប្រកាសអាសន្ន កាំ​មេ​រ៉ា​សុវត្ថិភាព និង​សេវាកម្ម​សន្ដិសុខ២៤ម៉ោង មាន​កន្លែង​សម្រាប់​ចត​រថយន្ដ​ជាច្រើន​កម្ពស់៥ជាន់ លាតសន្ធឹង​ចាប់ពី​ជាន់ B1 ដល់​ជាន់​ទី៤ ដំណើរការ​ដោយ​ប្រព័ន្ធ​ចំណត​ឆ្លាត​វៃ។ ដោយឡែកសម្រាប់​តម្លៃ​ចាប់ផ្ដើម​ត្រឹមតែ៨ម៉ឺន​ដុល្លារទើងទៅតែ​ប៉ុណ្ណោះ។

ទំនាក់ទំនង​លេខ​ទូរស័ព្ទ​ទៅកាន់​ភ្នាក់ងារ​លក់ តាមរយៈ​លេខ 096 55 25 951, 011 444 647 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here