ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនUtrust Investmentបានបង្ហាញពីសក្តានុពលគំរងដីឡូត៍ និងផែនការអភិវឌ្ឍន៍របស់ខ្លួនដល់អតិថិជន ពិសេសបានផ្តល់រង្វាន់លើកទឹកចិត្ត ដល់អតិថិជនរបស់ខ្លួនផងដែរ។
ក្នុងកម្មវិធីជប់លៀង ដើម្បីប្រារពខួប២ឆ្នាំរបស់ក្រុមហ៊ុនជូនដល់បុគ្គលិក និងអតិថិជនគាំទ្រគំរោងរបស់ខ្លួននាល្ងាចថ្ងៃទី៧ មករាកន្លងមកនេះ ឧកញ៉ា ម៉ន សុខាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនUtrust Investment និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានបញ្ចាក់ថា គម្រោងអភិវឌ្ឍន៍ដីឡូត៍ លំនៅឋានទាំងនេះ ជាគម្រោងដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ដែលមានពត៌មានច្បាស់លាស់ ទាំងគម្រោងតំបន់ឧស្សាហកម្ម លំនៅឋាន និងតំបន់កំសាន្ត។
លោកបន្តថា “គំរោងនេះមានប្លង់កម្មសិទ្ធ(ប្លង់រឹង)ត្រឹមត្រូវទើបយើងអភិវឌ្ឍន៍ ជាពិសេសវាជាគំរោង ដែលស្ថិតនៅតំបន់មានសក្តានុពលខ្លាំង នាពេលបច្ចុប្បន្ន និងអនាគត”។ លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវធំទូលាយខ្វាត់ខ្វែង ដែលបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើររបស់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់”។
ឧកញ៉ាម៉ម សុខាបានបន្តទៀតថា ដីឡូត៍Utrrust ជាគម្រោងដែលមានផែនការមេសម្រាប់ការអភិវឌ្ឍន៍ ដ៏សំបូរបែបនាពេលអនាគត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្នុងគម្រោងធំទូលាយស្របតាមគោលការណ៍ បទដ្ឋានរបស់ក្រសួង មន្ទីរ និងអាជ្ញាធរតំបន់។
លោកបន្តថា ក្រុមហ៊ុនអភិវឌ្ឍន៍ដោយឈរលើ គោលការណ៍ចំនួន៣ជាចំបងគឺ បង្កើនផលចំណេញដល់អតិថិជន បង្កើតផលចំណេញដល់ក្រុមការងារ និងដៃគូសហការនិងជាគម្រោងផ្តល់ផលចំណេញដល់អតិថិជន និងចំណេញដល់ក្រុមហ៊ុន ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។
ជាមួយគ្នានេះលោកយ៉ាន់ រិទ្ធ ជាអគ្គនាយក្រុមហ៊ុនUtrustបានបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឧកញ៉ាម៉ន សុខា បានធ្វើឲ្យក្រុមហ៊ុន និង អតិថិជនរបស់ខ្លួនផ្ទាល់ជោគជ័យព្រមគ្នាតែម្តង ព្រោះថាគំរោងដែលក្រុមហ៊ុនលក់ និងប្រឹក្សារយោបល់ជូនអតិថិជន គឺអាចបន្តឡើងថ្លៃនៅពេលខាងមុខ បន្ទាប់ពីគំរោងធំៗ ទាំងរដ្ឋ និងឯកជន ប្រកាសខ្លួនចូលទៅប៉ែកខាងផ្លូវ៥១ ជាយក្រុងភ្នំពេញ ដែលនៅក្បែរនឹងគំរោងរបស់ខ្លួន។
លោកបានបន្តទៀតថា ក្រុមហ៊ុននឹងបន្តខិតខំប្រឹងប្រែង អោយអស់ពីកំលាំងកាយចិត្ត ផ្តល់សេវាកម្មប្រឹក្សាយោបល់ផ្នែក អចលនទ្រព្យ ជាពិសេសដីឡូត៍ លំនៅដ្ឋាននេះ ផ្តល់ទាំងទំនុកចិត្ត សុវត្ថិភាពខ្ពស់ ការជឿរទុកចិត្ត ការទទួលខុសត្រូវ សេវាកម្មកាន់តែល្អ ជាពិសេស គឺធ្វើអោយអតិថិជន ទទួលបាននូវការចំនេញ បន្ទាប់ពីបានទិញដីឡូត៍ ពីក្រុមហ៊ុន យូ.ធី.ជី យូត្រាស់ អ៉ិនវេសម៉ិន ឯ.ក។
លោកបន្ថែមថា “សុវត្ថិភាព និងការីកចំរើនរបស់អតិថិជន គឺជាការគិតគូរយ៉ាងម៉ត់ចត់របស់Utrust”៕
ក្នុងឳកាសប្រារពពិធី គម្រប់ខួប២ឆ្នាំ ( 2 Years Anniversary)របស់ក្រុមហ៊ុនមានការចាប់ឆ្នោតផ្សងសំណាងជូនអតិថិជនពីក្រុមហ៊ុន លើរង្វាន់លើកទឹកចិត្តជាច្រើនរួមមាន ដីឡូត៍ វីឡា ១០ម៉ែត្រ x ២០ម៉ែត្រ ចំនួន១រង្វាន់ ខ្សែរក មាស ២ជី ចំនួន ៥រង្វាន់ ទូរទស្សន៍ SAMSUNG ៤៣អ៉ីង ចំនួន ៦រង្វាន់។ ទូរទស្សន៍ SAMSUNG ៣២អ៉ីង ចំនួន ៩រង្វាន់ ។ កង្ហារបញ្ឍរធំHatari ចំនួន២០រង្វាន់ ឆ្នាំងដាំបាយ អគ្គិសនីចំនួន៣០រង្វាន់ផងដែរ៕