ដោយគង់ សូរិយា
កំពង់ស្ពឺៈ ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានដឹកនាំប្រតិភូសមាគមជាច្រើនរួប ចូលរួមបិទវគ្គបណ្តុះបណ្តាលពិសេស និងលើកទឹកចិត្តសិក្ខាកាមបញ្ចប់វគ្គទាំងជាង៦០នាក់ ដែលបានហ្វឹកហ្វឺនអស់រយៈពេល៤យប់៥ថ្ងៃ នៅទីតាំងគម្រោងឋានសួគ៌ធម្មជាតិ ស្ថិតនៅភូមិ ក្រាំងទំនប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
វគ្គបណ្តុះបណ្តាលនេះមានឈ្មោះថា Warrior Camp (លើកទី២) ដែលមានសិក្ខាកាមចំនួនជាង៦០នាក់ ជាសមាជិកមកពីក្រុមហ៊ុន ATSolution, Utrust Investment, LD Property, Ecozone និងស្ថានប័នផ្សេងៗមួយចំនួនទៀត ដឹកនាំកម្មវិធីបង្វឹកដោយលោក ឆម ចំរើន(អនុប្រធានសមាគម) លោកអ៊ិន មាន (ទីប្រឹក្សាសមាគម) និងគ្រូបង្វឹកជាច្រើនរូបទៀត។
លោកឆម ចំរើនអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា ការហ្វឹកហាត់ Warrior នេះក្នុងគោលបំណងពង្រឹងធនធានមនុស្សកម្ពុជា អោយមានភាពខ្លាំងក្លា មានក្រមសីលធម៌ខ្ពស់ ចេះរួមសាមគ្គីជាក្រុម អាចគ្រប់គ្រងបានគ្រប់ស្ថានភាពនិង កាលៈទេសៈក្នុងសង្គម។
ជាមួយគ្នានេះ លោកគ្រូ អួន សារ៉ាត់ ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានផ្ដល់អនុសាសន៍ ទៅកាន់សិក្ខាកាមទាំងអស់ ឱ្យចេះប្រើថាមពលរបស់ខ្លួនដែលមានស្រាប់ ដើម្បីក្លាយទៅជាមនុស្សជោគជ័យ ហើយ ប្រែជាគ្រាប់ពេជ្រដ៏ល្អ គ្រាប់ពេជ្រច្នៃរួច បន្ទាប់ពីចប់ការងារនេះ។
លោកបន្តថា “ដូចនេះគ្រប់គ្នា ត្រូវចេះប្រើកម្លាំង ដែលមានក្នុងខ្លួន ដើម្បីក្លាយជា ចលករ ជម្រុញទឹកចិត្ត និងសកម្មភាពឆ្ពោះទៅរកគោលដៅ”។
ឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ ត្រូវ ចេះ ប្រើ ចំណេះ ខ្លួន ឯង នៅ ពេល ត្រលប់ ទៅ វិញ ព្រោះ កា រ រៀន សូត្រ នេះ មិន មែន រៀន ដើម្បី ឱ្យ ឈឺ ខ្លួន ឈឺ ប្រាណ អត់ ប្រយោជន៍ នោះ ទេ គឺ មក រៀន ដើម្បី កែ ប្រែ ខ្លួន ឯង ឱ្យ ក្លាយ ជា មនុស្ស រឹង មាំ។
លោកប្រធាន សមាគម ក៏ បាន គាំទ្រ លើកទឹកចិត្ត និងជំរុញឲ្យមានកម្មវិធីបង្វឹកនេះជាប្រចាំត្រីមាស និងបញ្ចូលជាកម្មវិធីពិសេសក្នុងសមាគម ហើយសំនូមពរឲ្យសមាជិកទាំងអស់ បញ្ជូនបុគ្គលិកតាមស្ថាប័នខ្លួន មកចូលរួមវគ្គបណ្តុះបណ្តាលពិសេសនេះ និងបន្តចូលរួមបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បុគ្គលិកតាមក្រុមហ៊ុននីមួយៗឲ្យបានខ្លាំងក្លាបំផុត ទើបស្ថាប័នខ្លាំង សង្គមជាតិខ្លាំង សេដ្ឋកិច្ចជាតិខ្លាំង ប្រទេសកម្ពុជាខ្លាំង។
ចំណែកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាន ពន្យល់ ដល់ សិក្ខា កាម ទាំង អស់ ឱ្យ ផ្លាស់ ប្ដូរ ផ្នត់ គំនិត របស់ខ្លួន ហើយ ដើម្បី ក្លាយ ជា អ្នក ខ្លាំង ត្រូវ តែ មាន គោលដៅ ខ្លាំង សកម្មភាព ខ្លាំង។ បន្ថែម ពី លើ នេះ លោក អនុប្រធានសមាគម ក៏ បាន ផ្ដល់ ពាក្យ គន្លឹះ ៣ ដើម្បី សិក្ខាកាម ចង ចាំ ទុក អនុវត្ត ដែល ក្នុង នោះ គឺ ប្រយុទ្ធ ដើម្បី ចំណេះ ប្រយុទ្ធដើម្បី ជំនាញ និង ប្រយុទ្ធ ដើម្បី សុភមង្គល៕