តើអគារ Baiyoke Tower II របស់ប្រទេសថៃមានអ្វីគួរឲ្យចាប់អារម្មណ៍ខ្លះ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសថៃត្រូវបានគេមើលឃើញថា មានអគារខ្ពស់កប់ពពកជាច្រើនដើម្បីទាក់ទាញទេសចរណ៍អន្តរជាតិមកពីអាស៊ី និងអឺរ៉ុប និងមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្នុងតំបន់អាស៊ីអាគ្នេហ៍ បន្ទាប់ពីប្រទេសសឹង្ហបុរី មាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម។

គេហទំព័រ propertyarea.asia នឹងបន្តណែនាំឲ្យលោក អ្នកបានស្គាល់នូវគារខ្ពស់កប់ពពកលំដាប់ទី២របស់ប្រទេសថៃមួយទៀត ដែលទាក់ទាញទេសចរណ៍មកលេងកម្សាន្ត ក៏ដូចជា ផ្តល់ជាកន្លែងសម្រាប់ទស្សនាទីក្រុងបាងកកទាំងមូល។ អគារខ្ពស់កប់ពពកដែលមានឈ្មោះថា Baiyoke Tower II មានកំពស់៣០៩ ម៉ែត្រដែលស្មើរនឹង៨៨ជាន់ ត្រូវបានគេសាងសង់ឡើង និងប្រើប្រាស់ជាអគារសណ្ឋាគារខ្ពស់កប់ពពក នៅតាមបណ្តោយផ្លូវRatchaprarop ២២២ ក្នុងសង្កាត់ Ratchathewi ក្នុងទីក្រុងបាងកក ប្រទេសថៃ ។

អគារខ្ពស់កប់់ពពកនេះ គឹជាអគារខ្ពស់លំដាប់ទី២ បន្ទាប់ពីអគារ MahaNakhon គឺជាសណ្ឋាគារ ដែលខ្ពស់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាសណ្ឋាគារខ្ពស់កប់ពពកលំដាប់ទី៧នៅលើពិភពលោក។

បើគិតរួមបញ្ចូលទាំងអង់តែន (កំពូលអគារ)ផងដែរ អគារនេះមានកំពស់រហូតដល់ ៣២៨.៤ម៉ែត្រ និងនៅជាន់ទី៧៧ ជាកន្លែងមើលទេសភាព និងនៅជាន់ទី៨៣ មានបា រ​មួយឈ្មោះ Roof Top Bar & Music Lounge។ នៅជាន់ទី ៨៤ មានសណ្ឋាគារដែលអាចផ្តល់ជូនភ្ញៀវសម្រាកបានប្រមាណជា៦៧៣បន្ទប់។

អគារខ្ពស់កប់ពពក Baiyoke បានផ្តើមសម្ពោធសាងសង់នៅក្នុងឆ្នាំ១៩៩០ បញ្ចប់នៅក្នុងឆ្នាំ១៩៩៧ ដែលត្រូវចំណាយថវិកាក្នុងការសាងសង់អស់ ចំនួន៣,៦ពាន់លានដុល្លារ និង​គ្រប់គ្រងដោយក្រុមហ៊ុនLand Development Co,.Ltd៕

LEAVE A REPLY

Please enter your comment!
Please enter your name here