ដោយ : វុត្ថា
ភ្នំពេញ : ប្រទេសសឹង្ហបុរីថ្វីត្បិតតែជាប្រទេសតូច ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ តែត្រូវបានគេស្គាល់ថាជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង សន្តិសុខ សុវត្ថិភាពល្អ និងការអប់រំល្អក្នុងទំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក ។
មិនត្រឹមតែប៉ុណ្ណោះប្រទេសមួយនេះ មានអគារសំណង់ខ្ពស់កប់ពពករីកលូតលាស់ជាច្រើនផងដែរ បើប្រៀបធៀបទៅក្នុងតំបន់ទាំងមូល។
គេហទំព័រ propertyarea.asia នឹងបន្តលើកយកពីចំនួនអគារខ្ពស់កប់ពពកនៅក្នុងប្រទេសនេះ មកជម្រាបជូនអស់លោក អ្នកបន្តទៀត ទុកគ្រាន់ជាចំណេះដឹង និងជាប្រយោជន៍សម្រាប់ ត្រិះរិះពិចារណាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្រទេសសឹង្ហបុរី មកដល់បច្ចុប្បន្ននេះ មានអគារខ្ពស់កប់ពពកប្រមាណ៤៣០០ អគារដែលសាងសង់រួច ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ Downtown Core ។ ចំណែកនៅក្នុងទីក្រុងវិញ មានអគារខ្ពស់កប់ពពកចំនួន៨០អគារ ក្នុងនោះមានអគារ Tanjong Pagar Center បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងប្រទេសសឹង្ហបុរីនាពេលបច្ចុប្បន្ន។ អគារនេះមានកំពស់២៩០ម៉ែត្រ ដែលខ្ពស់ជាងការកំណត់រដ្ឋាភិបាល ដែលអនុញ្ញាត្តិអោយមានការសាងសង់ត្រឹមតែ២៨០ ម៉ែតនៅក្នុងពាណិជ្ជកម្មកណ្តាល។
ប្រតិ្តសាស្ត្ររបស់ប្រទេសសឹង្ហាបុរី បានចាប់ផ្តើមមានអគារខ្ពស់តាំងពីឆ្នាំ១៩៣៩ ដែលបានកសាងអគារខ្ពស់១៧ជាន់ ឈ្មោះថា Cathay Building និងកំពស់៧០ម៉ែត្រដែលអាចនិយាយបានថា ជាអគារខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់មកទៀតប្រទេសនេះ បានសាងសង់អគារខ្ពស់មួយទៀតមានឈ្មោះថា Asia Insurance Building នៅក្នុងឆ្នាំ១៩៥៤ ដែលចាត់ទុកថាជាអគារខ្ពស់បំផុតនៅក្នុងប្រទេសសឹង្ហបុរី រហូតដល់មានអគារ Shaw Center មានកំពស់១០០ម៉ែត្រ ដែលបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៥៨។
ប្រទេសសឹង្ហបុរី បានចាប់ផ្តើមរីកលូតលាស់អគារខ្ពស់ខ្លាំងបំផុត នៅក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ ដែលជាលទ្ធផលបង្ហាញថា ទីក្រុងទាំងមូលមានហេដ្ឋារចនាសម្ព័ន្ធសំណង់អគារជាច្រើនដុះឡើងជាបន្តបន្ទាប់។
នៅពេលនោះអគារ Overseas Union Bank Center ក្លាយជាអគារដែលខ្ពស់ជាងគេ នៅក្នុងទីក្រុងដែលមានកំពស់១៨០ ម៉ែត្រ។ រចនាសម្ព័ន្ធអគារនេះ ត្រូបានគេចាត់ទុកថាជាអគារខ្ពស់ជាងគេក្នុងពិភពលោក ក្រៅពីតំបន់អាមេរិកខាងជើង ចាប់តាំងពីឆ្នាំ ១៩៨៦ ដល់១៩៨៩ នៅមុនពេលចាប់ផ្តើមមានអគារBank of China Tower នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីសាងសង់បញ្ចប់។
អគារខ្ពស់កប់ពពក ត្រូវបានបន្តផ្ទុះឡើងវិញក្នុងអំឡុងឆ្នាំ១៩៩០ និងឆ្នាំ២០០០ ដែលមានអគារចំនួន៣០ ដែលមានកំពស់ចាប់ពី១៤០ម៉ែត្រឡើង ដែលភាគច្រើនជាអគារស្នាក់នៅ (កសាងពីឆ្នាំ ១៩៩០ ដល់ ១០០៨)។
ចាប់តាំងពីឆ្នាំ២០០០មក ប្រទេសនេះមានចំនួនអគារខ្ពស់កប់ពពកកើនឡើងជាបន្តបន្ទាប់ ដែលបានសាងសង់គ្រប់ទីកន្លែងនៅក្នុងទីក្រុងទាំងមូល ជាពិសេសក្នុងខណ្ឌ Marina Bay។ គម្រោងទី១ ដែលបានសាងសងបញ្ចប់ ក្នុងតំបន់នេះគឺ Marina Bay Financial Centre រួមជាមួយអគារការិល័យចំនួន៣ទៀត ស្ថិតនៅលើទំហំដី២៨ម៉ឺនម៉ែត្រការ៉េ ចាប់ពីការិយាល័យលំដាប់Grade Aលំនៅដ្ឋាន ដែលផ្តល់នូវអាផាតម៉ិនដ៏ទំនើបចំនួន៦៤៩យូនីត និងមួយទៀតគឺហាងទំនិញលក់រាយ ដែលគេប្រសិដ្ឋនាមថា Marina Bay Link Mall សាងសង់លើទំហំដី១៦,៤០០ ម៉ែត្រការ៉េ។