ដោយ វុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បុរេប្រទានថវិកាចំនួន៤,៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយ ករណីរោងចក្រចំនួន៩ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលបានបិទទ្វារ ហើយធ្វើឲ្យប៉ះពាល់ដល់កម្មករ និយោជិតចំនួន៤១៦៥នាក់ ។
យោងតាមសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ស្តីពីការងារ ដែលបានដាក់ជូនសម័យប្រជុំរដ្ឋសភាពិនិត្យ និងអនុម័តលើវិសោធនកម្មមួយចំនួន នៃសេចក្តីព្រាងច្បាប់នេះបានលើកឡើងថា ស្ថិតក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័យ វិស័យការងារបានប្រឈមនឹងបញ្ហាមួយចំនួន ដែលរាជរដ្ឋាភិបាលតែងតែបានចួលរួមអន្តរាគមន៍ដោះស្រាយរាល់ការលំបាក់របស់កម្មករ និយោជិត ជាពិសេសក្នុងករណីរោងចក្រ សហគ្រាសបិតទ្វា។
ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់បុរេប្រទានថវិកាចំនួន៤,៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយករណីរោងចក្រចំនួន៩ នៅរាជធានីភ្នំពេ ញ ខេត្តកណ្តាល និងខេត្តកំពុងស្ពឺ ដែលបានបិតទ្វារហើយធ្វើអោយប៉ះពាល់ដល់កម្មករនិយោជិតចំនួន៤១៦៥ នាក់។ ការអន្តរគមន៍នេះ មានគោលបំណងធានាការទទួលបានប្រាក់ឈ្នួលប្រាប់បំណាច់បណ្តេញចេញ និងអត្ថបទប្រយោជន៍ផ្សេងៗ ដែលបានកំណត់នៅក្នុងច្បាប់ស្តីពីការងារ ជូនកម្មករនិយោជិតគ្រប់រូប។
យោងតាមមាត្រា៨៩នៃច្បាប់ស្តីពី ការងារនិយោជន ឬម្ចាស់រោងចក្រមានកាតព្វ កិច្ចទូទាត់ប្រាក់បំណាច់បណ្តេញចេញ ដោយផ្អែកលើអតីភាពការងារនៅពេលបញ្ឈប់កម្មករនិយោជិត ឬនៅពេលរោងចក្រសហគ្រាស ក្ស័យធនតែប៉ុណ្ណោះ។ ការអនុវត្តបែបនេះ បានបណ្តាលឲ្យចំនួនប្រាក់បំណាច់ បណ្តេញចេញមានចំនួនច្រើនលើសលុប ដែលក្នុងករណីខ្លះ កម្មករ និយោជិត មិនអាចទទួលបានការទូទាត់ទាំងស្រុង ដោយមូលហេតុថា រោងចក្រ សហគ្រាស ត្រូវបានបិទទ្វារលែងដំណើរការដោយម្ចាស់ក្ស័យធន មិនមានលទ្ធភាពទូទាត់ជូនកម្មករនិយោជិត ឬក៏រោងចក្របានរត់ចោល ដោយមិនទូទាត់សងកម្មករនិយោជិតនូវប្រាក់ឈ្នួលចុងក្រោយ និងបាក់ចំណាច់ផ្សេង ដែលមចែងនៅក្នុងបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។
ដើម្បីធានាបាននូវស្ថិរភាព និងសុវត្ថិភាពការងាររួមជាមួយនឹងការក្សាបានកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ប្រកបបដោយចីរភាព រដ្ឋសភាកម្ពុជាបានអនុវម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨៧ ចំណងជើងចំណុច “គ” ផ្នែកទី៣ នៃជំពូកទី៤ មាត្រា៨៩ មាត្រា៩០ មាត្រា៩១ មាត្រា៩៤ មាត្រា១១០ មាត្រា១២០ និងមាត្រា១២២ នៃច្បាប់ស្តីពីការងារ និងសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា៦ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១១ មាត្រា១២ ចំណងជើងជំពូកទី៤ មាត្រា១៦ មាត្រា១៩ មាត្រា២៦ មាត្រា៥០ មាត្រា៥១ មាត្រា៥២ មាត្រា៥៣ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៦ មាត្រា៥៧ មាត្រា៦៨ មាត្រា៥៩ មាត្រា៦៥ មាត្រា៦៦ មាត្រា៦៧ និងមាត្រា៦៨ នៃច្បាប់ស្តង់ដាកម្ពុជា៕