ដោយ សហការី
ភ្នំពេញ៖ ដឹ អូឡាំព្យា ស៊ីធីគឺជាគម្រោងអភិវឌ្ឍន៍ដោយ ក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) និងហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា។ ដឹ អូឡាំព្យា ស៊ីធីជាទីក្រុងដែលមានអគារអភិវឌ្ឍន៍ចម្រុះ រួមមាន អគារខុនដូ ផ្ទះអាជីវកម្ម ផ្សារទំនើប សណ្ឋាគារ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ ការិយាល័យ មន្ទីរពេទ្យខ្នាតអន្តរជាតិ ។ល។

-->
បច្ចុប្បន្ន គម្រោង ដឹ អូឡាំព្យា ស៊ីធី បាននឹងកំពុងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ដោយបើកដំណើរការផ្លូវមួយខ្សែជាសាធារណៈដែលមានឈ្មោះថា “ផ្លូវហ្វាយណាន់សល” ឬ “The Financial Street” ដែលមានទំហំទទឺង១៦ម៉ែត្រ តភ្ជាប់ពីមហាវីថីព្រះមុនីរ៉េត (ផ្លូវ២១៧) ឆ្ពោះទៅកាន់ផ្លូវលេខ ១៦១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ការបើកផ្លូវថ្មីនេះ និងផ្តល់ភាពងាយស្រួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

ផ្លូវថ្មីមួយនេះនិងព័ទ្ធជុំវិញដោយអគារខ្ពស់ៗអមសងខាងនាពេលអនាគតដ៏ខ្លីខាងមុខ ក្នុងនោះរួមមាន ផ្សារទំនើបអូឡាំព្យាដំណាក់ទី២ ដែលចាប់ផ្តើមលេចរូបរាងជាបណ្តើរៗ អគារការិយាល័យលំដាប់ខ្ពស់ សណ្ឋាគារលំដាប់អន្តរជាតិ និងជាពិសេសគឺអគារពាណិជ្ជកម្មកំពស់១២ជាន់ដែលជាគម្រោងថ្មីទើបនឹងបើកលក់។

គម្រោងថ្មីនេះលាតសន្ធឹងតាម “ផ្លូវហ្វាយណាន់សល” ឬ “The Financial Street” មានទំហំផ្ទៃដីអភិវឌ្ឍន៍សរុបជាង ១០,០០០ម៉ែត្រការ៉េ ដែលសាងសង់ឡើងជាអគារពាណិជ្ជកម្មដែលមានកម្ពស់១២ជាន់។ អគារនីមួយៗមានទំហំដី ៨,២ម៉ែត្រគុណនឹង៤១ម៉ែត្រ និងទំហំអគារចាប់ពី ៨,២ម៉ែត្រ គុណនឹង២៤ដល់២៨ម៉ែត្រ និងធ្វើការរចនាម៉ូតយ៉ាងពិសេស ដោយមានបំពាក់ជណ្តើរយន្ត ចំណតក្រោមដីឯកជន និងទីធ្លាមុខក្រោយអគារធំទូលាយ អំណោយផលដល់ការប្រកបអាជីវកម្មគ្រប់ប្រភេទ និងបើកជាក្រុមហ៊ុនគ្រប់ប្រភេទ។ គម្រោងអគារពាណិជ្ជកម្មនេះមានសរុបចំនួន២៧អគារ ដែលបាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន។ អតិថិជនទាំងអស់នឹងទទួលបាននូវតម្លៃ ព្រមទាំងលក្ខខណ្ឌបង់ប្រាក់យ៉ាងពិសេសសម្រាប់ការបើកលក់ដំណាក់កាលដំបូងនេះ។

សម្រាប់ពត៍មានលម្អិត សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 089/086 985 988 ; 092/093 801 809 ; 099/086 720 727 ឬ ចូលគេហទំព័រ Facebook របស់ អូឡាំព្យា ស៊ីធី (Olympia City)៕


