ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia នឹងបង្ហាញរបាយការណ៍ស្តីពី ទស្សនវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ឆ្នាំ២០២១នៅថ្ងៃទី១៧ កុម្ភៈខាងមុខនេះ។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក CBRE Cambodia នឹងបង្ហាញរបាយការណ៍ស្តីពី ទស្សនវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ឆ្នាំ២០២១នៅថ្ងៃទី១៧ កុម្ភៈខាងមុខនេះ។

លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៥ កុម្ភៈកន្លងមកថា ពិតហើយក្រុមហ៊ុននឹងបង្ហាញនូវការព្យាករណ៍ និងការវិភាគមួយចំនួនស្តីពីទស្សនវិស័យ សំរាប់វិស័យអចលនទ្រព្យកម្ពុជា និងថ្នាក់តំបន់នៅថ្ងៃពុធខាងមុខនេះ។ លោកស្រីបន្តថា របាយការណ៍ស្តីពីទស្សនវិស័យ និងការព្យាករណ៍ពីស្ថានភាពអចលនទ្រព្យឆ្នាំនេះ នឹងមានសូចនាករសំខាន់ៗ ដែលនឹងត្រូវលើកមកបង្ហាញ ខណៈទីផ្សារកម្ពុជាទោះបីមានភាពរងគ្រោះដោយវិបត្តិកូវីដ១៩ ប៉ុន្តែកម្ពុជានៅមានភាពល្អប្រសើរ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់់។
ក្រុមហ៊ុន CBRE Cambodia តែងតែធ្វើការសិក្សា និងវិភាគពីស្ថានភាពទទីផ្សារអចលនទ្រព្យនៅតាមបណ្តាប្រទេសនានា ជារៀងរាល់ឆ្នាំជាមួយនឹងអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ។
លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា “ទោះបីជាកម្ពុជាមានភាពរងគ្រោះ ប៉ុន្តែទីផ្សារនេះនឹងឆាប់ងើបឡើងវិញពីវិបត្តិ លឿនជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់” ។ លោកស្រីបន្តថា “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា មានផលចំណេញខ្ពស់ពីការវិនិយោគ ដោយអត្រាចំណេញប្រចាំឆ្នាំស្ថិតក្នុងរង្វង់៧ភាគរយ ខណៈប្រទេសក្នុងតំបន់ដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ីជាដើមមានផលចំនេញពីការវិនិយោគក្នុងរង្វង់៤ភាគរយប៉ុណ្ណោះ” ៕