ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលចរន្តនៃការវិនិយោគលើអចលនទ្រព្យកើនឡើង របស់ប្រជាជនក្នុងស្រុក ការ វិនិយោគមួយដែលមានមូលដ្ឋានចំណេះដឹងត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសហា និភ័យនាពេលអនាគត។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE CAMBODIA អ្នកនាងអាន សុធីតាបានមានប្រសាស ន៍ចែករំលែកបទពិសោធន៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ប្រសិនបើអ្នកវិនិយោគ ជ្រើសរើសការវិនិ យោគលើទីតាំងដែលល្អ នឹងឆាប់ទទួលបានការគ្រប់គ្រងល្អ មានសុវតិ្ថភាពល្អ និងគុណភាពសំណង់ល្អ មានន័យថាអ្នកវិនិយោគរូបនោះ ជៀសផុតពីហានិភ័យ ។ ដូច្នេះអត្រាជួលនោះនៅតែបានខ្ពស់ នោះជា អ្វីដែលយើងសង្កេតឃើញ ប៉ុន្តែប្រសិនបើយើងប្រមើមើលក្នុងទីផ្សាររួមទាំងមូល គឺវាអាចប៉ះពាល់ ព្រោះគម្រោងខ្លះវាអាចមានជួបហានិភ័យខ្លះ ។
អ្នកនាងបន្តថា “ប្រសិនបើគម្រោងនោះល្អ គឺវានៅតែជាផលិតផលដែលមានសក្តានុពល និង ជៀសផុតពីហានិភ័យ។ ដូច្នេះអ្នកវិនិយោគគួរតែគិតឲ្យបានច្បាស់លាស់ មុននិងវិនិយោគទៅលើវិស័យអចលនទ្រព្យ”។
អ្នកនាង អាន សុធីតា បានបន្តថា ក្នុងឆ្នាំ២០១៨នេះ អត្រាជួលមានធ្លាក់ចំពោះខុនដូព្រ៊ីនៀម។ ម្យ៉ាងទៀតតម្លៃជួលក៏រៀងធ្លាក់បន្តិចដែរ ប៉ុន្តែចំពោះទីផ្សារលក់ ការិយាល័យមានតម្លៃធម្មតា ហើយក្នុងឆ្នាំ២០១៨នេះផងដែរ មានការផ្គត់ផ្គង់ថ្មីការិយាល័យកម្មសិទិ្ធឯកជនរបស់អ្នកវិនិយោគ ដែលមិនមែនជាការិយាល័យកើនឡើ ងពីការគ្រប់គ្រងរបស់អ្នកអភិវឌ្ឍមួយនោះទេ។ ដូច្នេះនេះជាផលិតផលថ្មី ដែលនាំចូលមកកាន់ប្រទេសកម្ពុជា ដូចនេះយើងត្រូវចាំមើលទាំងអស់គ្នា ថាតើផលិតផលថ្មីនេះទទួលបានជោគជ័យកម្រិតណា ។