ដោយ ៖ វុត្ថា
ភ្នំពេញ : ប្រជាជនកម្ពុជាដែលមានលទ្ឋភាព បានធ្វើដំណើរទៅដល់សងហ្កាពួរប្រហែលមិនភ្លេចទេ ក្នុងការផ្តិចយករូបភាពនិងឡើងទៅលើអាគារដ៏ទាក់ទាញនេះ ប៉ុន្តែទំនងមិនដឹងពីប្រវត្តិនិងភាពអស្ចារ្យរបស់អាគារនេះនោះទេ។
គេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច Propertyarea.asia ឈានមុខគេ សូមនាំលោកអ្នកទៅទស្សនានិងស្វែងយល់ពីអាគារមួយនេះ តើមានភាពអស្ចារ្យនិងលេចធ្លោដូចម្តេច។
-->
សណ្ឋាគារ និងរមណីយដ្ឋាន Marina Bay Sands របស់ប្រទេសសឹង្ហបុរី ដែលមាន ភាពល្បីល្បាញមិនចាញ់អគារ Burj Khalifa នៅក្នុងទីក្រុងឌុបៃ និងអគារShanghai Tower របស់ប្រទេសចិនប៉ុន្មាននោះទេ។មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ បានចំណាយ ទឹកប្រាក់សាងសង់៣ពាន់លានដុល្លារសឹង្ហបុរី និងចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៧ និងបញ្ចប់សាងសង់ ព្រមទាំងដាក់ឲ្យដំណើរការនៅឆ្នាំ២០១០។

មជ្ឈមណ្ឌលពាណិជ្ជកម្មនៃ Marina Bay Sands គឺសណ្ឋាគារដ៏ស្រសស្អាតមួយក្នុងចំណោមសណ្ឋាគារផ្សេងទៀតនៅក្នុងប្រទេសសឹង្ហបុរី ដែលស្ថិតនៅខាងមុខនៃអគារខ្ពស់កប់ពពក់ Marina Bay។ អគារនេះ បានចាប់ផ្តើមសម្ពោធឲ្យដំណើរជាផ្លូវការនៅក្នុងឆ្នាំ២០១០ ហើយដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ដែលមានតម្លៃរហូតដល់៨ពាន់លានដុល្លារសហរដ្ឋាអាមេរិករួមជាមួយតម្លៃដីផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ បានសាងសង់ដោយក្រុមហ៊ុនមកពីសហរដ្ឋអាមេរិក Las Vegas Sands។
អគារនេះមានចំនួន២៥៦២បន្ទប់ ដែលសាងសង់លើទំហំដី១២០.០០០ម៉ែត្រការ៉េ មានទាំងមជ្ឈណ្ឌលតាំងពិព័រណ៍ ហាងទំនើប សារមន្ទីរ រោងកុនដ៏ធំចំនួន ២ ភោជនីយដ្ឋានល្បីៗ ពោងបណ្តែតទឹក កន្លែងតាំងពិព័រណ៌សិល្បៈវិទ្យាសាស្ត្រ និងកាស៊ីណូលំដាប់ពិភពលោក ដោយមានតុលេងល្បែងចំនួន៥០០ និងមាស៊ីនហ្គេមចំនួន១៦០០គ្រឿង។

អគារនេះ មានកំពស់រហូតដល់៣០០ម៉ែត្រ ដោយនៅលើកំពូលអគារមានអាងហែលទឹក Sky Park ដែលមានទំហំ១៥០ម៉ែត្រ ដែលអាចអោយមនុស្សហែលលេងបានចំនួន៣៩០០ នាក់ និងត្រូវបានគេចាត់ទុកថា ជាអាងធំ និងអស្ចារ្យជាងគេនៅលើពិភពលោកដោយរចនាប្លង់ដោយ លោក Moshe Safdie។
សណ្ឋាគារ និងរមណីយដ្ឋាន Marina Bay Sand គឺជាសណ្ឋាគារតែមួយគត់ដែលទទួលបានភាពជោគជ័យផ្នែកអាជីវកម្ម និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីសកលលោក។
សណ្ឋាគារ និងរម្មណីយដ្ឋាន Marina Bay Sands មានកំពស់៥៥ជាន់ ដែលជាអគារខ្ពស់បំផុតនៅក្នុងឆ្នាំ២០០៩៕